• 2018-05-04 04:48:32
  • ព័ត៌មាន

ស្ទះផ្លូវខ្លាំងពេក ឥណ្ឌា បែកគំនិតបង្កើតម៉ូតូកង់៣ សង្គ្រោះជីវិតបន្ទាន់

  • 2018-05-04 04:48:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេលវេលា គឺ​ជា​របស់​ដ៏​សំខាន់​មួយ​នៅ​ពេល​ត្រូវ​ជួយ​សង្គ្រោះ​ជីវិត ប៉ុន្តែ​ការ​កក​ស្ទះ​ចរាចរណ៍​នៅ​ពេល​មមាញឹក​ខ្លាំង បាន​បង្ក​ការ​យឺតយ៉ាវ​ដល់​រថយន្ត​សង្គ្រោះ​បន្ទាន់ ក៏​ដូច​ជា​បង្ក​គ្រោះថ្នាក់​រឹតតែ​ខ្លាំង​ដល់​អ្នក​ជំងឺ។ ដើម្បី​ទប់ស្កាត់​នឹង​ស្ថានភាព​បែប​នេះ សេវាកម្ម​ម៉ូតូ​កង់​៣​សង្គ្រោះ​បន្ទាន់ ត្រូវ​បាន​បើក​ដំណើរការ កាល​ពី​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន នៅ​ក្នុង​ទីក្រុង Mumbai ប្រទេស​ឥណ្ឌា។

ម៉ូតូកង់៣សង្គ្រោះបន្ទាន់

សេវាកម្ម​ឥត​គិត​ថ្លៃ​នេះ​ត្រូវ​បាន​ណែនាំ​ដោយ​មូលនិធិ Lodha Foundation ដែល​ជា​អង្គការ​សប្បុរសធម៌​ក្នុង​តំបន់។ គ្រប់​ម៉ូតូ​កង់​៣​សង្គ្រោះ​បន្ទាន់​ទាំង​អស់ មាន​បំពាក់​ដោយ ឧបករណ៍​ជួយ​សង្គ្រោះ (first-aid kit) , គ្រែ​រុញ , និង អុកស៊ីហ្សែន ទៀត​ផង ខណៈ​គ្រូពេទ្យ​អាច​អង្គុយ​ខាង​ក្រោយ​ម៉ូតូ​បាន។

ម៉ូតូ​កង់​៣​នេះ​អាច​ជិះ​ចូល​ផ្លូវ​ចង្អៀត និង តំបន់​ដែល​រថយន្ត​មិន​អាច​ចូល​បាន។ ក្នុង​អំឡុង​ពេល​មមាញឹក​ខ្លាំង វា​ក៏​អាច​ធ្វើ​ដំណើរ​បាន​ឆ្ងាយ ក្នុង​រយៈពេល​ខ្លី​ផង​ដែរ៕

ចុច​អាន៖

ប្រភព៖ CGTN ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់