- 2018-05-08 07:40:02
- សេដ្ឋកិច្ច
កូរ៉េខាងជើង ចង់ឲ្យក្រុមហ៊ុនអាហារ Fast Food ដ៏ធំមួយ វិនិយោគក្នុងប្រទេសខ្លួន
- 2018-05-08 07:40:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូរ៉េខាងជើង ចង់ឲ្យក្រុមហ៊ុនអាហារ Fast Food ដ៏ធំមួយ វិនិយោគក្នុងប្រទេសខ្លួន
ចន្លោះមិនឃើញ
ប្រទេសកូរ៉េខាងជើង និងខាងត្បូង ទើបតែបាននាំយកសន្តិភាពមកជូនប្រជាជនរបស់ខ្លួន តាមរយៈកិច្ចប្រជុំកំពូលប្រវត្តិសាស្ត្រដ៏ធំមួយនាពេលថ្មីៗទៅនេះ។
ជាមួយគ្នានេះដែរ មន្ត្រីកូរ៉េខាងជើង បានធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយចេញសេចក្ដីថ្លែងការណ៍មួយ ចង់ឲ្យក្រុមហ៊ុនអាហារ Fast Food ដ៏ធំ និងល្បីឈ្មោះមួយ មកវិនិយោគក្នុងប្រទេសរបស់ខ្លួន។
«ប្រទេសកូរ៉េខាងជើងស្វាគមន៍ការវិនិយោគពីអាមេរិក។ យើងមានបំណងចង់ទាក់ទាញក្រុមហ៊ុន McDonald's និង ក្រុមហ៊ុនរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។ យើងសង្ឃឹមថាអាមេរិកចាត់ទុកយើងជាប្រទេសធម្មតាមួយ»។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍ខាងលើ។
ថ្វីបើវាជាព័ត៌មានដ៏អស្ចារ្យមួយ ប៉ុន្តែគ្មាននរណាម្នាក់ដឹងទេថា ហេតុអ្វីបានជាមេដឹកនាំកូរ៉េខាងជើង មានបំណងចង់ឲ្យក្រុមហ៊ុនអាហារ Fast Food អាមេរិក McDonald's មកវិនិយោគក្នុងប្រទេសរបស់ខ្លួនបែបនេះ៕
ចុចអាន៖