- 2018-05-09 01:56:47
- ព័ត៌មាន
ស្ងាត់ៗ គីម ជុងអ៊ុន ហោះទៅចិនជាលើកទី២
- 2018-05-09 01:56:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ងាត់ៗ គីម ជុងអ៊ុន ហោះទៅចិនជាលើកទី២
ចន្លោះមិនឃើញ
យោងតាមភ្នាក់ងារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូង បានចុះផ្សាយនៅថ្ងៃទី០៨ ឧសភានេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ទំនងជាស្ថិតក្នុងទីក្រុង Dalian ប្រទេសចិន។
ចំណែកការរឹតបន្តឹងចរាចរណ៍ ត្រូវបានធ្វើឡើងតាំងពីថ្ងៃទី៧ ខែឧសភា ម្សិលមិញ នៅតាមដងផ្លូវទៅកាន់ផ្ទះសំណាក់របស់រដ្ឋ ដែលនៅក្រុងភាគឦសានរបស់ចិន។
រីឯក្រុមការងាររបស់ភ្នាក់ងារព័ត៌មាន NHK របស់ជប៉ុន បានបញ្ជាក់ថា យន្តហោះមួយគ្រឿងដែលស្រដៀងទៅប្រភេទយន្តហោះផ្ទាល់ខ្លួនរបស់លោក គីម ជុងអ៊ុន បានចតនៅឯអាកាសយានដ្ឋានអន្តរជាតិក្រុង Dalian។
ក្រៅពីនេះ គេឃើញរថយន្តទូតពណ៌ខ្មៅមួយចំនួន បានបើកបរនៅតាមដងផ្លូវអមដោយក្រុមសមត្ថកិច្ចយ៉ាងច្រើនហែហមទៀតផង ទំនងជាកំពុងទទួលមន្ត្រីដែលមានឋានៈខ្ពស់។
យ៉ាងណាមិញ សារព័ត៌មាន CNN បានចុះផ្សាយថា មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ពិតជាបានធ្វើដំណើរទៅកាន់ប្រទេសចិនជាលើកទី២ ប្រាកដមែន ដើម្បីជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីន មុនជំនួបកំពូលជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅក្នុងប្រទេសសិង្ហបុរី នាពាក់កណ្ដាលខែមិថុនាខាងមុខ៕
ចុចអាន៖