• 2018-05-12 07:02:49
  • ព័ត៌មាន

ភោជនីយដ្ឋាន​ចិន ផ្តល់​អាហារ​ឥតគិតថ្លៃ​សម្រាប់​អ្នក​ស្គម​

  • 2018-05-12 07:02:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​ទាក់ទាញ​ភ្ញៀវ​កាន់តែច្រើន គណៈ​គ្រប់គ្រង​ភោជនីយដ្ឋាន​មួយ​បាន​នឹកឃើញ​វិធី​ដ៏​ចម្លែក គួរឱ្យ​ចាប់អារម្មណ៍ នោះ​គឺ​ការធ្វើ​តេស្ត​មាឌ​របស់​ភ្ញៀវ ហើយនឹង​ផ្តល់ជូន​អាហារ និង​ស្រា​បៀរ ឥតគិតថ្លៃ ប្រសិនបើ​ពួកគេ​ជាប់​ធ្វើតេស្ត​ខាងលើនេះ​។​

​កាសែត Daily Mail បាន​ចុះផ្សាយ​ថា ភោជនីយដ្ឋាន​មួយ​នៅ​ទីក្រុង​ជី​ណាន (Jinan) ប្រទេស​ចិន បានផ្តល់​ការបញ្ចុះ​តម្លៃ​ដល់​ភ្ញៀវ​ប្រសិនបើ​ពួកគេ​អាច​ឆ្លងកាត់​របារ​ដែក​តូច ចង្អៀត​នៅ​ច្រកទ្វារ​ចូល​រួច​។​

​គម្លាត​ចន្លោះ​របារ​មាន​ទំហំ​ខុសៗ​គ្នា ដែល​កំណត់​ការបញ្ចុះ​តម្លៃ​ខុសគ្នា​ដែល​អតិថិជន​មាន សិទ្ធិ​ទទួលបាន​។ ឧទាហរណ៍ សម្រាប់​អ្នក​ដែល​អាច​ឆ្លងកាត់​ចន្លោះ​តូច​បំផុត​ត្រឹម ១៥ សង់ទីម៉ែត្រ ភោជនីយដ្ឋាន​នឹង​ផ្តល់ជូន​អាហារ និង​ស្រា​បៀរ​ឥតគិតថ្លៃ​ពេញ​មួយ​ល្ងាច​។​ គម្លាត​បន្ទាប់​គឺ ១៨ សង់ទីម៉ែត្រ ភ្ញៀវ​ដែល​ឆ្លង​ផុត​ចន្លោះ​តូចចង្អៀត​នេះ​នឹង​ទទួលបាន​ស្រា​បៀរ ៥ កំប៉ុង​/​ដប​ដោយ​ឥតគិតថ្លៃ​។​

គម្លាត​ទី​៣ ទំហំ ២៥ សង់ទីម៉ែត្រ​ផ្តល់ជូន​ស្រា​បៀរ​មួយ​កំប៉ុង​/​ដប ចំណែកឯ​គម្លាត​ទី​៤ ទំហំ ៣០ សង់ទីម៉ែត្រ​មិន​ផ្តល់ជូន​ការបញ្ចុះ​តម្លៃ​ទេ គឺ​គិតថ្លៃ​ពេញ​ធម្មតា​៕

ចុចអាន៖

ប្រភព ៖ រស្មីកម្ពុជា

មតិយោបល់