- 2018-05-19 07:31:43
- សុខភាព
រឿងរ៉ាវ ៣ យ៉ាងដែលអ្នកតែងតែយល់ខុសអំពី "មនុស្សនិយាយតិច"
- 2018-05-19 07:31:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងរ៉ាវ ៣ យ៉ាងដែលអ្នកតែងតែយល់ខុសអំពី "មនុស្សនិយាយតិច"
ចន្លោះមិនឃើញ
នៅពេលឮពាក្យ "មនុស្សនិយាយតិច" ឬ ជាភាសាអង់គ្លេស "introvert" អ្នកតែងស្រមៃថានរណាម្នាក់ជាមនុស្សស្ងប់ស្ងាត់ និង ឯកោ ចូលចិត្តចំណាយពេលតែឯង និង នៅដាច់ឆ្ងាយពីសង្គម។
ប៉ុន្តែមនុស្សនិយាយតិច មិនស្ថិតលើពេលវេលាដែលគេចំណាយជាមួយអ្នកដទៃឡើយ តែជាអ្វីដែលគេចង់មានមិត្តភាពស៊ីជម្រៅ និង មានអត្ថន័យបំផុត។
ភាពខុសគ្នារវាង មនុស្សនិយាយតិច (introvert) និង មនុស្សនិយាយច្រើន (extroverts) តាមពិតបណ្ដាលមកពីកត្តាសំខាន់ គឺ ផ្នែកជីវសាស្ត្រ ហើយ វាបានបង្ហាញពីរបៀបដែលពួកគេចូលទៅក្នុងស្ថានភាពសង្គម។
អ្នកស្រីវេជ្ជបណ្ឌិតផ្នែកចិត្តវិទ្យា Perpetua Neo បាននិយាយថា ទាក់ទងនឹងធាតុគីមីនៃខួរក្បាល មនុស្សនិយាយតិច មានកម្រិត dopamine (ជាធាតុគីមីដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងសរីរាង្គខួរក្បាលដែលធ្វើឱ្យយើងមានអារម្មណ៍ល្អ) តិចជាង មនុស្សនិយាយច្រើន។ នេះបើតាមការចុះផ្សាយរបស់ Business Insider។
“បើអ្នកជាមនុស្ស introvert អ្នកតែងស្រស់ស្រាយជាងនៅពេលអ្នកចំណាយពេលតែឯង ឬ ជាមួយក្រុមមនុស្សប៉ុន្មាននាក់ដែលអ្នកទុកចិត្ត។ ដូច្នេះ នៅពេលអ្នកចេញទៅសង្គមខាងក្រៅ នោះវានឹងទាមទារខ្ពស់ឲ្យអ្នកត្រូវសម្របសម្រួល ខណៈដែលមនុស្ស extroverts មានភាពជឿជាក់ច្រើនជាង ហើយនិង ចាប់អារម្មណ៍ខ្លាំងក្នុងការប្រាស្រ័យទាក់ទងជាមួយមនុស្សថ្មី"។ លោក Neo បាននិយាយ។
ខាងក្រោមនេះ គឺជារឿងរ៉ាវ ៣ យ៉ាងដែលអ្នកតែងតែយល់ខុសអំពី "មនុស្សនិយាយតិច ឬ introvert "៖
១ ធាតុគីមីនៃសរីរាង្គខួរក្បាលមនុស្ស introvert ខុសពី extroverts
របត់ខួរក្បាលនៅពេលដែលមនុស្ស introvert និង មនុស្ស extroverts នៅក្នុងសង្គមខាងក្រៅ ខុសគ្នា។ extroverts មានរបត់នៃការគិត ខ្លី ឬ លឿន (short pathway) ខណៈដែល មនុស្ស introvert មានរបត់នៃការគិត វែង ឬ យឺត ( Long Acetylcholine Pathway)។ របត់នៃការគិតរបស់មនុស្ស introvert វែង ឬ យឺត មានន័យថា សកម្មភាពជំរុញ ឬ រំញោច ត្រូវឆ្លងកាត់តាមរយៈផ្នែកជាច្រើននៃខួរក្បាល។
កោសិកាខួរក្បាលផ្នែកខាងស្ដាំរបស់មនុស្ស គឺជាកន្លែងវិនិច្ឆ័យកំហុសឆ្គង ខណៈដែលផ្នែកម្ខាងទៀត គឺជាកន្លែងវាយតម្លៃលទ្ធផល។ មនុស្ស introvert មានខួរក្បាលរវល់ខ្លាំង និង បារម្ភពីអ្វីដែលនឹងត្រូវកើតឡើង បារម្ភខ្លាចខុស ដូច្នេះវាទាមទារឲ្យគេគិតយ៉ាងយូរមុននឹងនិយាយ។
អីចឹងហើយបានជាមនុស្ស extroverts មានការឆ្លើយតបទៅនឹងបរិយាកាសសង្គមបានលឿនជាង មនុស្ស introvert ហើយនេះក៏ជាគុណវិបត្តិមួយដែលមនុស្សនិយាយតិច ឬ introvert ពិបាកសម្របទៅក្នុងសង្គមបរិយាកាសថ្មី និង ពិបាកគ្រប់គ្រងអារម្មណ៍ដែលងាយរន្ធត់។ លោកស្រី Neo បន្ថែម។
២ ការថប់អារម្មណ៍របស់មនុស្ស introvert
ដោយសាររំញោចប្រព័ន្ធសរសៃប្រសាទដែលមានមុខងារ "មមាញឹកក្នុងការគិត និង សម្រាក" ហេតុផលនេះហើយទើបមនុស្ស introvert ត្រូវការពេលផ្ទាល់ខ្លួនដើម្បីបន្ថែមថាមពលឲ្យខ្លួនគេ។ មិនថា អង្គុយលេងតែឯង សម្អាតផ្ទះ មើលភាពយន្តលើ Netflix ឬ អានសៀវភៅដែលខ្លួនចូលចិត្ត វានឹងធ្វើឲ្យរាងកាយរបស់គេបានធូរស្បើយ និង មានអារម្មណ៍សប្បាយចិត្ត។
អ្នកស្រីវេជ្ជបណ្ឌិត Neo បាននិយាយថា ការសន្មតថាមនុស្ស introvert មិនចុះសម្រុងក្នុងសង្គម មិនត្រឹមត្រូវឡើយ ព្រោះមិនថាអ្នកជាប្រភេទមនុស្ស introvert ឬ extroverts ឬ ជាមនុស្សនៅចន្លោះកណ្ដាលនៃប្រភេទមនុស្សទាំង២ជំពូកនេះ វាតែងមានភាពខុសគ្នារវាង introvert ដែលមានទំនោរចង់នៅតែឯងដើម្បីឲ្យគេបានធូរស្បើយ និង មនុស្ស extroverts ដែលត្រូវការឲ្យខ្លួនគេហ៊ុមព័ទ្ធទៅដោយបរិយាកាសអ៊ូអរ។
៣ មនុស្ស introvert មិនចូលចិត្តការជជែកជាក្រុម
ប្រសិនបើមនុស្ស extroverts ទៅកម្មវិធីសាធារណៈណាមួយ គេអាចនឹងចង់និយាយជាមួយមនុស្សដល់ទៅ ៥០ នាក់ ឬ ច្រើនតាមដែលអាចធ្វើទៅបាន ខណៈមនុស្ស introvert សុំត្រឹមតែចង់ស្គាល់មនុស្សថ្មី២នាក់ឲ្យច្បាស់ ដែលគេសង្ឃឹមថានឹងអាចចាប់ផ្ដើមពីទំនាក់ទំនងធម្មតាទៅស្និទ្ធស្នាល។
នេះជាហេតុផលមួយដែល Neo ហៅថាជា "ជំងឺនិយាយតិច" ហើយបន្ទាប់ពីនោះគេនឹងត្រូវការពេលផ្ទាល់ខ្លួនដើម្បីបន្ថែមថាមពលឲ្យខ្លួនឯងតាមរយៈការសម្រាកច្រើន ឬ អាចសម្រាកដល់ទៅ១៨ម៉ោង មុននឹង ឲ្យខ្លួនគេចូលទៅក្នុងបរិយាកាសសង្គមសាជាថ្មី។
នៅពេលមនុស្ស introvert ចំណាយពេលសម្រាកសប្បាយផ្ទាល់ខ្លួនតែឯកឯងរបស់គេបានកាន់តែច្រើន នោះគេនឹងអាចបង្កើនល្បឿននៃការរីកចម្រើនផ្ទាល់ខ្លួន និង អាជីពរបស់គេបានកាន់តែខ្លាំង។ Neo បាននិយាយ៕