• 2024-04-05 09:28:42
  • សុខភាព

ក្រុមហ៊ុន GOSSEN WATER ប្ដេជ្ញាផ្ដល់ទឹកពិសាដ៏មានគុណភាពសម្រាប់អតិថិជន ក្នុងសម្ពោធបើកShowroom

  • 2024-04-05 09:28:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Gossen Water ដែលមានបទពិសោធន៍ផលិតទឹកស្អាត មានគុណភាពខ្ពស់ ដោយប្រើបច្ចេកវិទ្យាម្រោះទឹកទំនើបៗ ត្រូវបានអ្នកប្រើប្រាស់ទទួលស្គាល់ជាង ១៨ឆ្នាំហើយនៅប្រទេសចិន។ ឥឡូវនេះ ក្រុមហ៊ុនបានកាត់ខ្សែបូសម្ពោធបើក Showroom ជាលើកដំបូងនៅកម្ពុជា កាលពីព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤។

ពិធីកាត់ខ្សែបូដែលមានវត្ដមានអគ្គនាយកក្រុមហ៊ុន និងដៃគូសហការជាច្រើនបានចូលរួមដោយផ្ទាល់នៅ Showroom ថ្មី នាបុរីជីបម៉ុង សែនសុខ រាជធានីភ្នំពេញ គេឃើញមានដាក់តាំងឧបករណ៍ប្រើប្រាស់ និងម៉ាស៊ីនចម្រោះទឹកទំនើបៗម៉ាក Gossen Water ជាច្រើនគ្រឿង។

អគ្គនាយកក្រុមហ៊ុន Gossen Water លោក ហូ ហេង បានថ្លែងទៅកាន់អ្នកសារព័ត៌មាន និងអ្នកចូលរួមក្នុងពិធីនោះថា ក្រុមហ៊ុនបាននាំចូលម៉ាស៊ីនចម្រោះទឹកដែលមានគុណភាពខ្ពស់ ដើម្បីផ្ដល់ជូនអតិថិជនក្នុងតម្លៃសមរម្យ ហើយមានអតិថិជននៅកម្ពុជាដែលទើបប្រើបានដាក់ពិន្ទុឲ្យផលិតផលនេះចំនួន 90ពិន្ទុ/100ពិន្ទុ ដោយពោលកោតសរសើរ ថាវាពិតជាមានគុណភាពល្អ ហើយចំណេញច្រើនលើការប្រើប្រាស់ទឹកស្អាតពីពីដុង ឬម៉ាស៊ីនចម្រោះទឹកផ្សេងទៀត។

លោក ហូ ហេង៖ “វត្ដមានក្រុមហ៊ុនខ្ញុំនៅពេលនេះ នឹងជួយឲ្យប្រជានជនកម្ពុជាយើងទទួលបានទឹកស្អាត មានគុណភាពពិសាកាន់តែច្រើន។ អ្វីដែលពិសេស គឺក្រុមហ៊ុន Gossen យើងលក់ជូនអតិថិជនក្នុងតម្លៃក្រោមទីផ្សារ ហើយមានសេវាកម្មលាងសម្អាតរៀងរាល់បីខែម្ដងដោយឥតគិតថ្លៃ។ ចំពោះអតិថិជនទិញ Gossen Water ទៅប្រើហើយ អត់ពេញចិត្ដក្នុងរយៈពេល១ខែ គាត់(អតិថិជន) អាចយកលុយវិញបាន១០០%ហ្មង”។

បើតាមអគ្គនាយកក្រុមហ៊ុនរូបនេះ ផលិតផលចម្រោះទឹកស្អាត Gossen Water ក៏មានដាក់លក់នៅទីតាំងផ្សេង ក្នុងរាជធានីភ្នំពេញ និងនៅខេត្ដព្រះសីហនុដែរ។ ឥឡូវនេះកាន់តែងាយស្រួល ដោយសារក្រុមហ៊ុនបានសម្ពោធបើក showroom ថ្មីជាផ្លូវការនៅរាជធានីភ្នំពេញ ដូច្នេះអតិថិជន ឬដៃគូសហការអាចមកមើល និងជាវដោយផ្ទាល់តែម្ដង។

GOSSEN WATER គឺជាឈ្មោះរបស់ផលិតផលគ្រឿងចម្រោះទឹកដែលមានប្រជាប្រិយភាពមួយនៅក្នុងប្រទេសចិន ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៦ មានឯកទេសក្នុងវិស័យឧស្សាហកម្មចម្រោះទឹកអស់រយៈពេលជាង ១៨ឆ្នាំមកហើយ។ ដោយគិតពីគុណភាព និងបច្ចេកវិទ្យាចុងក្រោយលើការចម្រោះទឹក ក្រុមហ៊ុនបាននាំចូលផលិតផលពីជប៉ុន អង់គ្លេស អាមេរិកជាដើម។

GOSSEN WATER ត្រូវបានបង្កើតឡើងក្នុងគោលបំណងតែមួយគត់ គឺដើម្បីអនុញ្ញាតឱ្យអតិថិជននៅជុំវិញពិភពលោកបានបរិភោគទឹកដែលមានសុវត្ថិភាព សុខភាពល្អ និងជៀសវាងការបរិភោគទឹកដែលមានជាតិពុលដែលសេសសល់មកពីការបំពុលទឹក។ លើសពីនេះទៅទៀត ដើម្បីបង្កើតឲ្យមាន"បរិស្ថានទឹកស្អាតលំដាប់ផ្កាយប្រាំ" ប្រកបដោយសុវត្ថិភាព និងផាសុខភាព GOSSEN WATER នៅតែបន្តបទពិសោធន៍ដែលមានទំនួលខុសត្រូវក្នុងសង្គមរបស់សាជីវកម្ម តាមរយៈសកម្មភាពសុខុមាលភាពសាធារណៈផ្សេងៗ។ ក្នុងនោះមានការផ្តល់អំណោយដល់សង្គម និងកែលម្អបរិស្ថានទឹកនៃសង្គម សហគមន៍ និងគ្រួសារ។

សម្រាប់ GOSSEN WATER ពាក្យដែលតែងតែចេញពីមាត់អតិថិជនគឺជាការផ្សព្វផ្សាយពាណិជ្ជកម្មដ៏ល្អបំផុត ហើយដើម្បីសម្រេចបាននូវប្រសិទ្ធភាពនៃពាក្យសម្ដីនេះ ពួកយើងចាំបាច់ត្រូវបម្រើអតិថិជន GOSSEN WATER គ្រប់រូបឱ្យបានល្អ និងយល់រាល់ព័ត៌មានលម្អិតនៃសេវាកម្ម៕

ជិន សុភ័ក្ដ្រ

មតិយោបល់