• 2023-09-06 06:36:57
  • សុខភាព

លែងបារម្ភ! ប្រើវិធីនេះ លៀស ខ្យង គ្រំជ្រះដីអស់គ្មានសល់ ស្រួលយកទៅទទួលទាន

  • 2023-09-06 06:36:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពពួក លៀស ខ្យង គ្រំ មុនយកទៅធ្វើម្ហូបត្រូវលាងទឹកជម្រះដីឲ្យស្អាតសិន ព្រោះដីនៅពួនក្នុងសម្បក​វា​ច្រើន។ ថ្ងៃនេះ Sabay នឹងណែនាំអ្នកទាំងអស់គ្នាឲ្យដឹងពីតិចនិកងាយៗក្នុងការលាងជម្រះ លៀ ខ្យង រួមទាំងគ្រំផងដែរ។

១. លៀស

មុនយកទៅចម្អិនធ្វើម្ហូប ឬយកទៅហាលថ្ងៃប្រឡាក់គ្រឿង អ្នកទាំងអស់គ្នាគួរតែយក​លៀស​​ទៅ​ត្រាំ​ទឹក​​ចោល​មួយ​យប់ ដោយដាក់អំបិលពីបិចិបផង។ ធ្វើបែបនេះ ដីនឹងខ្ជាក់ចេញតាមមាត់សម្បករបស់លៀស ហើយព្រឹកឡើងគួរលាងទឹកធម្មតាចេញពីរទៅបីដងបន្ថែមទៀត ដើម្បីឲ្យលៀសកាន់តែជ្រះស្អាត។

២. ខ្យង

រៀបចំកាធុនជ័រមួយដោយដាក់ទឹកឲ្យពេញ រួចដាក់វត្ថុធ្វើពីលោហដូចជា សម ស្លាបព្រា ឬកាបិតជាដើមដាក់ត្រាំជាមួយខ្យង។ ត្រាំចោលប្រមាណ៣ម៉ោង នោះដីដែលជាប់នឹងមាត់ខ្យងចេញមកអស់គ្មានសល់។

៣. គ្រំ

ដើម្បីឲ្យដីចេញបានស្អាតពីមាត់សម្បកគ្រំ អ្នកទាំងអស់គ្នាអាចចាក់ទឹកចូលចានដែក ឬកាធុនជ័រមួយល្មម រួចហាន់ម្ទេសពីរបីចំណិត ហើយត្រាំគ្រំចោលក្នុងទឹកប្រមាណ ១ទៅ២ម៉ោង វាជ្រះដីអស់គ្មានសល់។

ដូច្នេះ សម្រាប់អ្នកដែលចង់ទទួលទានលៀស ខ្យង ឬគ្រំ គួរតែលាងសម្អាតវាឲ្យស្អាតសិន ព្រោះថាបើសម្អាតមិនបានស្អាតទេ នោះងាយនឹងឆ្លងមេរោគពីបាក់តេរីផ្សេងៗដែលមានក្នុងពពួកលៀស ខ្យង និងគ្រំទាំងនោះ៕

អត្ថបទ៖ លឹម សុនា

មតិយោបល់