• 2024-10-16 03:00:57
  • សុខភាព

ចម្លែក! ​បុរស​ជនជាតិ​ឥណ្ឌា​ម្នាក់​ រស់​នៅ​ដោយ​មិន​ផឹក​ទឹក​ និង​បរិភោគ​អាហារ​អស់​​ពេល​ជា​ច្រើន​ទសវត្ស​

  • 2024-10-16 03:00:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ជនជាតិ​ឥណ្ឌា​ម្នាក់​បាន​អះអាង​ថា​ខ្លួន​រស់​នៅ​ដោយ​មិន​ផឹក​ទឹក​ និង​បរិភោគ​អាហារ​អស់​រយៈ​ពេល​ជា​ច្រើន​ទសវត្ស​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មាន​ពុកមាត់, ពុក​ចង្កា​, សក់​វែង​ ចោះ​ច្រមុះ​ និង​ស្លៀក​ពាក់​ក្រហម​តាម​បែប​ហិណ្ឌូ​ លោក​តា​រូប​នោះ​បាន​រស់​នៅ​ក្នុង​ភូមិ​ ឆារ៉ាដា​ ភាគ​ខាង​លិច​រដ្ឋ​ហ្គាចារ៉ាត​ ជា​ទី​ដែល​លោក​បាន​ចំណាយ​ពេល​ចុង​ក្រោយ​នៃ​ឆាក​ជីវិត​ធ្វើ​សមាធិ​ ភាវនា​ធម៌​តាម​បែប​សាសនា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​តា​មាន​ឈ្មោះ​ថា​ Prahlad Jani មាន​អាយុ​៩០​ឆ្នាំ​ នេះ​បើ​តាម​សាមី​ខ្លួន​អះអាង​ថា​បាន​កើត​ក្នុង​ខែ​សីហា​ ឆ្នាំ​១៩២៩។ Jani ត្រូវ​បាន​គេ​ស្គាល់​ច្បាស់​កាល​ពី​ឆ្នាំ​២០០៣​ នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ AFP ពេល​ដែល​គាត់​អះអាង​ថា​អាច​រស់​នៅ​ដោយ​គ្មាន​អាហារ​ និង​ទឹក​ព្រោះតែ​ការ​ប្រទាន​ពរ​ពី​នាគរាជ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​Jani មាន​មនុស្ស​មួយ​ក្រុម​គោរព​ប្រតិបត្តិ​ និង​ដើរ​តាម​បើ​ទោះ​ជា​អ្វី​ដែល​លោក​អះអាង​មាន​ការ​សង្ស័យ​ពី​ក្រុម​គ្រូពេទ្យ​ជំនាញ​ក៏​ដោយ។​ លោកបានស្លាប់កាលពីឆ្នាំ ២០២០ ហើយសាកសព​របស់​លោក​តា​ហិណ្ឌូ​សាសនិក​រូប​នេះ​ត្រូវ​បញ្ជូន​យក​ទៅ​ធ្វើ​បុណ្យ​តាម​សាសនា​ក្នុង​ទី​ក្រុង​អាំបាជី​ ជា​ទី​ដែល​លោក​បាន​សាង​ប្រាសាទ​តូច​មួយ​នៅ​ទី​នោះ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជិន សុភ័ក្ដ្រ

មតិយោបល់