- 2018-05-28 04:44:46
- ជំនឿ
មកស្គាល់អាណាចក្រ គេប្រសិទ្ធិនាមថា ដែនដីមានសុភមង្គលបំផុតលើលោក
- 2018-05-28 04:44:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់អាណាចក្រ គេប្រសិទ្ធិនាមថា ដែនដីមានសុភមង្គលបំផុតលើលោក
ចន្លោះមិនឃើញ
ប្រទេសប៊ូតាន់ត្រូវបានគេហៅថាជាទីកន្លែងដែលមានសុភមង្គលបំផុតនៅលើផែនដីបន្ទាប់ពីស្តេចរបស់ប្រទេសនេះបាននិយាយនៅដើមទសវត្ស ១៩៧០ ថាប្រទេសរបស់ទ្រង់នឹងអភិវឌ្ឍតែក្នុងលក្ខខ័ណ្ឌដែលធ្វើឱ្យប្រជាជនសប្បាយរីករាយប៉ុណ្ណោះ។
ប៊ូតាន់គឺជាប្រទេសតូចមួយមានផ្ទៃដី ៣៨ ៣៩៤ គម2 (តូចជាងកម្ពុជាដល់ទៅជិត៥ដង) នៅចន្លោះប្រទេសមហាយក្ស២គឺចិន និង ឥណ្ឌា។ វាជាដែនដីពណ៌បៃតង ហើយ ៧២% នៃផ្ទៃដីសរុបគ្របដណ្តប់ទៅដោយព្រៃឈើ។
ប្រទេសអាស៊ីខាងត្បូងមួយនេះ កាត់ផ្តាច់ពីពិភពខាងក្រៅរហូតដល់សតវត្ស២០។ រាជាណាចក្រនេះទើបមានផ្លូវថ្នល់នៅឆ្នាំ ១៩៦១ និង មានទូរទស្សន៍នៅក្នុងឆ្នាំ ១៩៩៩។ នេះបើតាម ABC News។
អ្នកសារព័ត៌មានជើងចាស់របស់ ABC News លោក Bob Woodruff បានរៀបរាប់ថា លោកបានទៅទស្សនាប្រទេសជាង ១២០ នៅជុំវិញពិភពលោក ហើយ ប៊ូតាន់គឺជាប្រទេសដ៏ស្រស់ស្អាតបំផុតដែលលោកមិនធ្លាប់បានឃើញពីមុន។ វិហារព្រះពុទ្ធសាសនាជាច្រើនដ៏ធំស្កឹមស្កៃហ៊ុមព័ទ្ធទៅដោយកូនភ្នំបៃតង និង ទន្លេ។ គ្មានឡើយភ្លើងចរាចរណ៍នៅទូទាំងប្រទេស ហើយមានឡានតិចបំផុត សូម្បីតែនៅក្នុងរាជធានី ធីមភូ (Thimphu)។
ភ្ញៀវទេសចរមិនត្រូវបានអនុញ្ញាតឲ្យដើរក្នុងក្រុង ឬ តាមភ្នំដោយគ្មានអ្នកនាំភ្ញៀវឡើយ (tour guide)។ ប៉ុន្តែ ប៊ូតាន់ ខុសពីកូរ៉េខាងជើងត្រង់របបផ្ដាច់ការព្យុងយ៉ាង ត្រូវមានសន្តិសុខដើរតាមអ្នកទេសចរព្រោះហេតុផលនយោបាយ ប៉ុន្តែរាជាណាចក្រប៊ូតាន់ តម្រូវឲ្យមាន guide ដើរតាមអ្នកទេសចរគ្រប់ពេលវេលា និង គ្រប់ទីកន្លែង ព្រោះដែនដីមួយនេះមិនចង់ឲ្យមនុស្សមកពីពិភពខាងក្រៅបំផ្លាញវប្បធម៌ប្រពៃណីដ៏ផូរផង់របស់ខ្លួន។
ប្រជាជនក្នុងស្រុកត្រូវតម្រូវឲ្យស្លៀកសំលៀកបំពាក់បែបប្រពៃណីជារៀងរាល់ថ្ងៃ ព្រោះជាកូនប្រទេសតូចដែលមានប្រជាជនប្រមាណជាង ៨១ ម៉ឺន នាក់ ត្រូវបានកៀបដូចសាំងវិច បន្លោះប្រជាជនចិន និង ឥណ្ឌា ជាង ២,៧ ប៊ីលាន (២ ៧០០ លាន) នាក់ ហើយរចនាបថស្ថាបត្យកម្មត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងបំផុត៕