- 2015-04-04 14:00:34
- ការអប់រំ
បណ្ដុំពាក្យបណ្ដៅខ្មែរ គិតមិនស្រួលចេញន័យផ្សេង!
- 2015-04-04 14:00:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បណ្ដុំពាក្យបណ្ដៅខ្មែរ គិតមិនស្រួលចេញន័យផ្សេង!
ចន្លោះមិនឃើញ
ពាក្យបណ្ដៅខ្មែរគឺជាចំណងពាក្យ ណែងណងមានន័យបញ្ឆិតបញ្ឆៀងដែល ចាស់ៗបុរាណចងក្រងឡើងដើម្បីអប់រំទូន្មាន ដល់កូនចៅជំនាន់ក្រោយចៀសវាងការប្រើពាក្យចំ។ ក្នុងចំណោមពាក្យបណ្ដៅរាប់ម៉ឺនពាក្យ Sabay សូម លើកយកពាក្យបណ្ដៅ ២០ គួរឱ្យហួសចិត្ត ដែលមិត្តអ្នកអាន អានរួចអាចនឹងគិតន័យផ្សេងទៅវិញ។ ចង់ដឹងថាពាក្យបណ្ដៅទាំងនេះ ធ្វើឱ្យអ្នកគិតក្នុងន័យអ្វីខ្លះសូមចូលរួមអានទាំងអស់គ្នា៖
១ ពន្លួញក៏សាច់ ដំណាប់ក៏ក៏សាច់ ទង្គិចគ្នាញ៉ាច់ចេញទឹកច្រូច ចម្លើយ៖ កូនបៅដោះម្ដាយ
២ អ្នកពើតខ្ញុំពើង អ្នកលើកជើងខ្ញុំ ខ្ញុំសម្ងំ អ្នកដាក់ឱ្យចំខ្ញុំសម្ងំឱ្យអ្នកដាក់ ចម្លើយ៖ ត្បាល់ក្បឿង
៣ ប៉ុនក ដៃចន្លោះភ្លៅ រុញចូលទៅប៉ោងពោះ ចម្លើយ៖ ស្នប់សប់កង់ ឬ ម៉ូតូ
៤ ប៉ុនកដៃរោមគល់ អ្នកអើយកុំឆ្ងល់រលីងចុង ចម្លើយ៖ ស្នែងគោ ឬ ក្របី
៥ អាកញ្ឆាញពីក្រោម អាចង្កោមពីលើ ធ្វើក្បាលងីងើ សង្កត់រាវៗ ចម្លើយ៖ ឆ្នុកដាក់ត្រី
៦ ឯកអង្គទ្រង់នាមបក្ខិនី ហែកជើងពីរ បញ្ចូលគ្រាប់មួយ ចម្លើយ៖ ប្រណាកឆាកស្លា
៧ ចាក់តិចៗមិនសូវល្អ ចាក់ម៉ាលេចពងក្ដ ល្អលេចអាចម៍ ចម្លើយ៖ ស្វានឈើ
៨ ទាញតឹងសម្លឹងក្ដិត បងអើយអាណិតក្ដិតអូនតូចណាស់ ចម្លើយ៖ ដោតគូថម្ជុល
៩ អាឈ្មោលពីក្រោម មីញីពីលើ ធ្វើក្បាលងីងើ ចេញជ័រសៗ ចម្លើយ៖ ត្បាល់កិនម្សៅ
១០ ពេលថ្ងៃងូតទឹកស្អាតបាត ពេលយប់ដេកស្រាត ឱបគ្នាទល់ភ្លឺ ចម្លើយ៖ ចាន
១១ បើកសំពត់ឃើញសក់ បកសក់ឃើញសាច់ បកសាច់ឃើញស្នូល ចម្លើយ៖ ពោត
១២ ឈើពុករុកក្ដិតយាយចាស់ ស្រួលណាស់ វៀចមាត់វៀចក ចម្លើយ៖ ត្បារត្រចៀក
១៣ ញល់ៗផើម សើមជោគដកចេញ ចម្លើយ៖ ចុកថ្នាំជក់
១៤ ដើមប៉ុនភ្លៅម៉ែ ផ្លែប៉ុនក្ដឳ ចម្លើយ៖ ដើមចេកផ្លែចេក
១៥ រោមលើរោមក្រោម ទង្គិចគ្នាព្រម ស្រណុកទើសភ្លឺ ចម្លើយ៖ រោមភ្នែក
១៦ ហែកជើងកៀបក្ដ ធ្វើមិនល្អមិនចេញទឹក ចម្លើយ៖ កៀបត្នោត
១៧ ក្រហមចុងស្ទីកគល់ ជញ្ជក់មិនស្រួលសើមជោគ ចម្លើយ៖ ជក់បារី
១៨ ឆឹកមីនាងកុយ សុយម៉ុយសនុំនាង សើយរបស់នាង ឆឹករបស់បង ចម្លើយ៖ គូសដែកឆឹក
១៩ មួលក្ដិតលៀន បៀកកៀន ក្រហម ចម្លើយ៖ ក្រេមលាបមាត់របស់នារី
២០ លោកចៅហ្វាយ ដេញលោកបាឡាត់គ្រវីគ្រវាត់ លេចអាចម៍លេចនោម ចម្លើយ៖ កិនម្សៅ
នៅពេលដែលអានពាក្យបណ្ដៅប្រិយ មិត្តប្រហែលជា គិតន័យមួយមិនធម្មតា តែនៅពេលបានអានចម្លើយវាមានន័យធម្មតា មិនដូចអ្វីដែលមិត្តអានគិតទេ!!!!
អត្ថបទ៖គង់ ច័ន្ទវ៉ាន់ណេង
រូបថត៖ ជី ទេរិទ្ធ នៃមជ្ឈមណ្ឌលឯកសារកម្ពុជា