• 2018-05-28 07:08:04
  • សេដ្ឋកិច្ច

ត្រសក់ស្រូវជប៉ុនពូជពិសេស ២ផ្លែ លក់បានជិត ៣ម៉ឺនដុល្លារ

  • 2018-05-28 07:08:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 20

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ ផ្លែ​ត្រសក់​ស្រូវ​ជប៉ុន​ចំនួន ២ផ្លែ ត្រូវ​បាន​ដាក់​លក់​ដេញ​ថ្លៃ​នៅ​ឯ​ផ្សារ Sapporo Central Wholesale ស្ថិត​លើ​កោះ Hokkaido ប្រទេស​ជប៉ុន បាន​តម្លៃ​រហូត​ដល់​ទៅ ៣,២ លាន​យ៉េន ឬ​ប្រហែល ២៩ ២០០ ដុល្លារ។

អ្នក​ឈ្នះ​ក្នុង​ការ​ដេញ​ថ្លៃ​ទិញ​យក​ផ្លែ​ត្រសក់​ស្រូវ ពូជ Yubari King ខាង​លើ គឺ​ក្រុមហ៊ុន​វេច​ខ្ចប់​ផ្លែឈើ​មួយ ខណៈ​តម្លៃ​របស់​វា​អាច​គ្រប់គ្រាន់​នឹង​ទិញ​រថយន្ត​ថ្មី​មួយ​គ្រឿង នៅ​ក្នុង​ប្រទេស​ជប៉ុន។

លោក Tatsuro Shibuta ជា​មន្ត្រី​ប្រចាំ​ផ្សារ​ខាង​លើ បាន​និយាយ​ថា «ត្រសក់​ស្រូវ Yubari រីក​លូតលាស់​ល្អ​ណាស់​នៅ​ឆ្នាំ​នេះ ដោយ​សារ​តែ​ពន្លឺ​ព្រះអាទិត្យ​មាន​គ្រប់គ្រាន់ ចាប់​តាំង​ពី​ដើម​ខែ​ឧសភា​មក»។

គួរ​បញ្ជាក់​ថា នៅ​ក្នុង​ប្រទេស​ជប៉ុន ត្រសក់​ស្រូវ Yubari នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា និមិត្ត​សញ្ញា​នៃ​ឋានៈ ហើយ​មាន​មនុស្ស​ជា​ច្រើន​ទិញ​វា​ធ្វើ​ជា​អំណោយ​សម្រាប់​មិត្តភ័ក្ដិ និង​មិត្ត​រួម​ការងារ​ជា​ដើម៕

ចុច​អាន៖

ប្រភព៖ Asiaone ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់
អត្ថបទពេញនិយម