- 2018-05-30 07:15:13
- ព័ត៌មាន
កុំធ្វើខ្លួនជាមនុស្សស្រី ៥ប្រភេទនេះ ព្រោះគ្មានតម្លៃឲ្យអ្នកណាចង់ក្បែរ និងសរសើរឡើយ
- 2018-05-30 07:15:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំធ្វើខ្លួនជាមនុស្សស្រី ៥ប្រភេទនេះ ព្រោះគ្មានតម្លៃឲ្យអ្នកណាចង់ក្បែរ និងសរសើរឡើយ
ចន្លោះមិនឃើញ
រឿងដែលមិនល្អបើគេប្រាប់ បើគេទូន្មានយើងគួរតែទទួលយកហើយកែប្រែចេញមិនមែនផ្គើនវាយបកទៅគេវិញទេ។ ធម្មជាតិនៃមនុស្សស្រីគឺទន់ភ្លន់ ស្មោះត្រង់រឹងមាំ និងថ្លៃថ្នូរមិនមែនពិសពុល ធ្វើខ្លួនឲ្យទន់ជ្រាយ បន្ទាបតម្លៃខ្លួនឯងនោះទេ។ ខាងក្រោមនេះជាប្រភេទមនុស្សស្រីដែលអ្នកមិនគួរបណ្ដោយខ្លួនចូលឡើយ ៖
១. យកសម្រស់ចិញ្ចឹមខ្លួន
បើកើតមកស្អាតហើយនោះជាបុណ្យវាសនាដែលអ្នកបានសាង តែបើអ្នកយកសម្រស់ទៅបោកប្រាស់មនុស្សប្រុសគ្រប់គ្នាដើម្បីតែតម្រូវអ្នកនោះវាពិតជាអន់ពេកហើយ។ បើមានរូបសម្បត្តិហើយមានទាំងសមត្ថភាពទៀតនោះ អ្នកពិតជាអស្ចារ្យព្រោះនោះទើបជាតម្លៃមួយដែលមនុស្សគ្រប់គ្នាសរសើរ។
២. ឈ្លក់វង្វេងជាមួយមនុស្សប្រុសរហូតភ្លេចអ្វីដែលនៅសល់
ស្នេហាអ្នកណាក៏មានដែរតែមិនមែនឲ្យងប់ងុលដកខ្លួនលែងរួចនោះទេ។ បើអ្នកជាមនុស្សស្រីដែលភ្លេចគ្រួសារ ភ្លេចមិត្តភក្តិ ភ្លេចការងារដោយសារមនុស្សប្រុសនោះពិតជាគ្មានតម្លៃអីសោះតែម្ដង ព្រោះជីវិតនេះនៅមានរឿងជាច្រើនទៀតដែលអ្នកត្រូវធ្វើ។ កុំឈប់ធ្វើការដោយសារមនុស្សប្រុសក្បត់ កុំឈប់ស្រឡាញ់ខ្លួនឯងបើគេឈប់ស្រឡាញ់អ្នក ហើយកុំភ្លេចមនុស្សក្បែរខ្លួនដែលស្រឡាញ់អ្នកបើមនុស្សប្រុសម្នាក់នោះភ្លេចអ្នក។ កុំទន់ជ្រាយដោយសារប្រុសម្នាក់អី ព្រោះគេអត់មានតម្លៃដល់ថ្នាក់ហ្នឹងទេ។
៣. ចេះតែចាយតែមិនចេះរក
២០ឆ្នាំជាងហើយតើមានការងារដើម្បីផ្គត់ផ្គង់ខ្លួនឯងឬនៅ? ឬក៏នៅចាយលុយគ្រួសារទៀត អាយុប៉ុណ្ណេះតើធ្លាប់មានសួរខ្លួនឯងទេថាជោគជ័យអីខ្លះហើយ? ឬក៏ចេះតែសប្បាយ ចេះតែចាយ ចេះតែដើរលេងទេ? គួរតែរៀនរស់ដោយខ្លួនឯង ព្រោះវ័យនេះជាវ័យដែលអ្នកគួរប្រឡូករសជាតិជីវិតឲ្យបានច្រើនបំផុតមិនមែនអង្គុយតែដកដង្ហើមចោលទេ។
៤. ឈ្នានីសគេមិនចេះចប់
មនុស្សស្រីគួរឲ្យខ្លាចនិងអន់បំផុតគឺមនុស្សស្រីដែលចាំតែឈ្នានីសគេ និយាយដើមគេ និងពុតត្បុត។ ត្រូវដឹងថាមនុស្សស្រីដែលល្អ គេគ្មានពេលមករវល់ជាមួយរឿងអ្នកផ្សេងនោះទេ ហើយក៏មិនចំណាយខួរក្បាលគេមកគិតរឿងអត់ប្រយោជន៍ទាំងនេះដែរ។ កុំបណ្ដោយខ្លួនឲ្យមានចរិតពស់ចូលខ្លួនអី ព្រោះគ្មានអ្នកណាចង់នៅក្បែរសត្វពស់ទេ។
៥. មិនចេះធ្វើអីក្រៅពីធ្វើខ្លួន
ស្អាតឡើងខ្វង់ៗ តែកុំសួរស្អីក៏មិនចេះធ្វើដែរព្រោះចេះតែតែងខ្លួន។ មនុស្សស្រីក្រៅពីស្អាតត្រូវមានទាំងចំណេះ មានទាំងចរិយា មានទាំងអត្តចរិតល្អទើបអ្នកជុំវិញខ្លួនស្រឡាញ់ តែបើស្អាតតែមួយមុខក៏គ្មានអីល្អដែរ។ ការងារផ្ទះសម្បែងត្រូវចេះចាត់ចែងដែរ ព្រោះវាជារឿងមួយដែលមនុស្សស្រីមិនអាចព្រងើយកន្តើយឡើយ៕
ចុចអាន៖