- 2018-05-23 06:37:18
- ការអប់រំ
ចំណាំមើលទៅ មនុស្សស្រីជោគជ័យខ្លាំងក្នុងអាជីព តែងមាន៥យ៉ាងនេះ
- 2018-05-23 06:37:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណាំមើលទៅ មនុស្សស្រីជោគជ័យខ្លាំងក្នុងអាជីព តែងមាន៥យ៉ាងនេះ
ចន្លោះមិនឃើញ
ប្រឹងប្រែងធ្វើការ ដើម្បីឈានឲ្យដល់ចំណុចកំពូល ពិតជាមិនមែនរឿងងាយស្រួល។ មនុស្សស្រីជោគជ័យទាំងឡាយ ពួកគាត់មានតិចនិកសំងាត់ ក្នុងការសម្រេចគោលដៅទាំងនោះ។ ដើម្បីផ្ដល់ជាគំនិតល្អៗ សម្រាប់ប្រិយមិត្តនារីៗទាំងអស់គ្នា យើងសូមណែនាំនូវចំណុច ៥ យ៉ាង ដែលមនុស្សស្រីជោគជ័យខ្លាំងក្នុងអាជីពតែងតែមានដូចគ្នាទាំងអស់៖
១.មានគោលដៅ
ជាដំបូងអ្នកត្រូវមានគោលដៅច្បាស់លាស់ជាមុនសិន បន្ទាប់មកបង្កើតគម្រោងតូចៗដែលជួយអ្នកឲ្យទៅដល់គោលដៅនោះឆាប់បន្តិចម្ដងៗ។ កុំខ្លាចថាគោលដៅរបស់អ្នកធំខ្លាំងពេក ព្រោះអ្នកមានពេលមួយជីវិត ដើម្បីសម្រេចវា ដូច្នេះត្រូវស្មោះត្រង់នឹងខ្លួនឯងថា តើក្ដីស្រមៃអ្នកជាអ្វីឲ្យប្រាកដ ប្រធានក្រុមហ៊ុន អ្នកជំនួញ វិស្វករ ឬក៏កវីនិពន្ធដ៏ល្បីម្នាក់។
២.ស្វែងរកមនុស្សគំរូ
អ្នកត្រូវព្យាយាមស្វែងរក និងស្គាល់ជាមួយមនុស្សជោគជ័យ ដែលដើរលើផ្លូវនៃក្ដីស្រមៃរបស់អ្នក។ ការជជែកលេង សុំដំបូន្មានល្អៗ ចែករំលែកបទពិសោធន៍នានា ពីសំណាក់រៀមច្បងទាំងនោះពិតជាមានប្រយោជន៍ខ្លាំងណាស់សម្រាប់អ្នក ក្នុងការរៀនសូត្រ ក៏ដូចជាជំរុញទឹកចិត្តឲ្យរឹតតែតស៊ូទៅមុខទៀត។
៣.ស្វែងរកចំណង់ចំណូលចិត្តពិតប្រាកដរបស់ខ្លួន
អ្នកត្រូវតែស្រឡាញ់អ្វីដែលអ្នកកំពុងធ្វើ។ ប្រសិនអ្នករកមិនឃើញថា ខ្លួនចូលចិត្តអ្វី និងមានទេពកោសល្យផ្នែកគួរតែបន្តទៅមុខទៀត។ បន្ទាប់ពីអ្នកចំណាយពេលច្រើនយ៉ាងនេះលើវា រហូតក្លាយជាអ្នកជំនាញ តែអ្នកគ្មានអារម្មណ៍ធុញទ្រាន់ទៀត មានន័យថាអ្នករកឃើញចំណង់ចំណូលចិត្តពិតប្រាកដរបស់ខ្លួនហើយ។ នៅពេលអ្នកស្រឡាញ់អ្វីមួយប្ដូរផ្ដាច់ គ្មានឧបសគ្គឯណាអាចមកបញ្ឈប់អ្នកបានឡើយ។
៤.ហ៊ានសម្រេចចិត្តរឿងដ៏សែនតឹងតែង
តាមវិថីទៅរកភាពជោគជ័យ ជឿថាអ្នកប្រាកដជាជួយរឿងស្មុគស្មាញជាច្រើន ដែលតម្រូវឲ្យអ្នកធ្វើការសម្រេចចិត្តដ៏សែនពិបាក។ មិត្តភ័ក្ដិ ក្រុមគ្រួសារ គូស្នេហ៍ អាចមិនយល់ ឬគិតថាវាជាការសម្រេចចិត្តខុសឆ្គង បែបល្ងីល្ងើ ប៉ុន្តែអ្នកនៅតែធ្វើ ព្រោះអ្នកជឿជាក់លើខ្លួនឯងខ្លាំងជាងនរណាៗទាំងអស់។ សម្រាប់អ្នក សោកស្ដាយចំពោះរឿងដែលខ្លួនបានធ្វើខុស ប្រសើរជាងសោកស្ដាយចំពោះរឿងដែលខ្លួនមិនបានធ្វើឆ្ងាយណាស់។
៥.វិនិយោគលើខ្លួនឯង
ការងារគឺការងារ អ្នកមិនគួរបូជាខ្លួនឯងលើវា រហូតភ្លេចស្វែងរកសេចក្ដីសុខឲ្យខ្លួននោះទេ។ លំហែអារម្មណ៍ ទៅទីកន្លែងដែលចង់ទៅ ញ៉ាំរបស់ដែលចង់ញ៉ាំ ជួបមនុស្សដែលចង់ជួប ទិញរបស់ដែលខ្លួនស្រឡាញ់ ទោះជាត្រូវចំណាយលុយ និងពេលវេលាច្រើនបន្តិច ប៉ុន្តែអ្នកមិនរារែកនឹងវិនិយោគលើរឿងបែបនេះឡើយ ព្រោះអ្នកដឹងថាខ្លួនអ្នក គឺជាធនធានដែលល្អលើសអ្វីៗទាំងអស់នោះ៕
ចុចអាន៖