- 2018-05-22 06:37:00
- ការអប់រំ
ងាយៗ! ជោគជ័យនឹងរត់មករកអ្នក បើចេះធ្វើរឿងទាំង៦នេះ នៅពេលយប់
- 2018-05-22 06:37:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ងាយៗ! ជោគជ័យនឹងរត់មករកអ្នក បើចេះធ្វើរឿងទាំង៦នេះ នៅពេលយប់
ចន្លោះមិនឃើញ
ទម្លាប់គឺសំខាន់ណាស់សម្រាប់មនុស្សជោគជ័យ ព្រោះបើអ្នកគ្មានទម្លាប់ល្អទេ ពេលវេលាមានប្រយោជន៍ជាច្រើននឹងត្រូវខាតបង់។ ខាងក្រោមនេះជាវិធីសាស្ត្រងាយៗ សាមញ្ញៗសម្រាប់ជួយអ្នកឲ្យទទួលបានជោគជ័យ ៖
១. ចំណាយពេលអាន
ចំណាយពេល១ម៉ោងសម្រាប់អាន ព្រោះការអានគឺសំខាន់ណាស់ដើម្បីហ្វឹកហាត់ខួរក្បាលឲ្យមានភាពឆ្លាតវៃ និង មានការគិតខ្លាំង។ ម្យ៉ាងទៀតវាជាទម្លាប់មួយដែលជួយឲ្យមនុស្សទទួលបានជោគជ័យយ៉ាងល្អបំផុតផងដែរ។ អ្នកជោគជ័យច្រើនណាស់ដែលចំណាយពេលជារៀងរាល់ថ្ងៃក្នុងការអាននេះ។
២. ទុកទូរស័ព្ទមួយឡែក
មុនពេលចូលគេងមិនគួរលេងទូរស័ព្ទនោះទេ ព្រោះវាប៉ះពាល់ដល់សុខភាព និងនាំឲ្យអ្នកចំណាយពេលឥតប្រយោជន៍ និងខកខានក្នុងការគេងទៀតផង។ បើសិនជាអ្នកគ្មានការងារអីដែលត្រូវប្រើជាមួយទូរស័ព្ទទេ គួរតែកុំកាន់វាលេងអ្វីដែលគ្មានបានការអី គួរយកពេកធ្វើរឿងអីផ្សេងដែលមានសារសំខាន់វិញ។
៣. ចំណាយពេលដើរ
ដើរអាចជួយឲ្យខួរក្បាលអ្នកធូរស្រាលជាងមុន និងធ្វើឲ្យផ្លូវចិត្តបានស្ងប់ស្ងាត់ផងដែរ។ ការដើរជួយឲ្យយើងធូរស្រាលពីការស្មុគស្មាញ ព្រោះវាបានបង្កើតអ្វីដែលថ្មីៗ និងធ្វើឲ្យយើងគេងលក់ស្រួលបន្ទាប់ពីដើរហើយ។
៤. សមាធិ
ការធ្វើសមាធិនេះ ជួយឲ្យយើងមានអារម្មណ៍ស្ងប់ស្ងាត់បោះចោលនូវរឿងមិនល្អដែលបានកើតឡើង ហើយអាចជួយរក្សាផ្លូវចិត្តរបស់យើងឲ្យមានផាសុកភាពទៀតផង។ សមាធិពិតជាមានប្រសិទ្ធភាពយ៉ាងខ្លាំងក្នុងការជួយជំរុញឲ្យមនុស្សទទួលបានជោគជ័យ ព្រោះវាបានឲ្យពួកគេមានការគិតល្អ ភ្លឺស្វាង មិនធ្វើឲ្យពួកគេគិតខុស ឬរញ៉េរញ៉ៃឡើយ។
៥. ច្នៃប្រឌិត
មិនគួរនៅមួយកន្លែងនោះទេ គួរតែមានទម្លាប់ដើរទៅមុខព្រោះក្នុងការការងារបើអ្នកគ្មានគំនិតច្នៃប្រឌិតទេអ្នកនឹងត្រូវគេផ្ដួលបាន។ ត្រូវតែមានគំនិតថ្មីៗ និងច្នៃប្រឌិតជានិច្ច ព្រោះភាពជោគជ័យត្រូវពឹងលើគំនិតច្នៃប្រឌិតអ្នកបានល្អប៉ុណ្ណា។
៦. មានផែនការសម្រាប់ថ្ងៃថ្មី
គួរចំណាយពេលគិតនិងមានផែនការជាមុនសម្រាប់ថ្ងៃថ្មីមុនចូលគេង។ ដឹងថាខ្លួនឯងថ្ងៃស្អែកធ្វើអ្វី? រៀបចំអ្វីខ្លះ? ហើយបន្តធ្វើអ្វីខ្លះទៀតសម្រាប់សម្រេចគោលដៅទៅមុខ មិនមែនគេងទាំងគ្មានគិតអ្វីទាំងអស់នោះទេ។
បើមិនទាន់មានទម្លាប់ទាំងនេះទេអ្នកគួរចាប់ផ្ដើមវាពីថ្ងៃនេះទៅ នោះអ្នកនឹងដឹងពីការផ្លាស់ប្ដូរបន្ទាប់ពីអនុវត្តវា៕
ចុចអាន៖