• 2018-05-19 03:07:58
  • ការអប់រំ

បើមិត្តភ័ក្តិអ្នកមាន ៦ចំណុចនេះ រាប់អានទៅមិនខុសឡើយ

  • 2018-05-19 03:07:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទម្រាំ​អាច​ហៅ​ថា​មិត្តភ័ក្ដិ​នឹង​គ្នា​បាន ត្រូវ​សម្លឹង​មើល​គ្នា​យូរ​ណាស់។ ព្រោះ​បើ​រាប់រក​ចំ​មិត្ត​ខុស អ្នក​នឹង​ស្ដាយក្រោយ​អស់​មួយ​ជីវិត ដូចនេះ​ហើយ​មិត្តភ័ក្ដិ​មិនមែន​ចេះ​តែ​រាប់​រក​នោះ​ទេ អ្នក​ត្រូវតែ​មើល​​ចំណុច ៦ យ៉ាង​នេះ​លើ​ខ្លួន​គេ និង​អ្នក៖

១.យល់​ដូច​គ្នា

ជា best friend នឹង​គ្នា​បាន ទាល់តែ​ការ​យល់​ឃើញ​ដូច​គ្នា ហើយ​សម្ដីសំដៅ ឫកពា​ក៏​គួរតែ​មាន​ភាព​ស្រដៀង​គ្នា​ទៀត។ នោះ​មកពី​ពួកគេ​បាន​ស្វែងយល់​រឿង​ជាច្រើន​ក្នុង​សង្គម​​មក​ជាមួយ​គ្នា។

២.អាច​មើល​ថែ​គ្នា​ទៅ​វិញ​ទៅ​មក

ពេល​ម្នាក់​ណា​មាន​ជំងឺ ម្នាក់​ទៀត​គឺជា​អ្នក​ថែរក្សា។ បែបនេះ​ទើប​អាច​ហៅ​ថា​មិត្ត​ល្អ​បាន ព្រោះ​បើ​ម្នាក់​ឈឺ​ម្នាក់​ទៀត​មិន​អើពើ​មើល​ថែ កុំ​សង្ឃឹម​ថា​អាច​ក្លាយ​ជា​អ្នក​យល់​ចិត្ត​គ្នា​បាន​ឲ្យ​សោះ។

៣.អាច​ធ្វើ​រឿង​ជាច្រើន​មួយ​គ្នា

ជា​ការ​ពិត​ណាស់​ដែល​ថា​មិត្ត​ល្អ មិន​បណ្ដោយ​ឲ្យ​អ្នក​ធ្វើ​អ្វី​ម្នាក់​ឯង​ឡើយ​ទាំង​រឿង​សប្បាយ​ៗ រឿង​ឡប់​ៗ រឿង​ល្អ​ជាមួយ​គ្នា​គ្រប់​ពេល។

៤.ដឹង​ពី​គំនិត​គ្នា​ទៅ​វិញ​ទៅ​មក

អ្នក​មិន​ចាំបាច់​ធ្វើ​វា​ទេ គ្រាន់តែ​សកម្មភាព​ចាប់ផ្ដើម ម្នាក់​ទៀត​ដឹង​ថា​ចង់​ធ្វើ​អី​បាត់​ទៅ​ហើយ។ ចំណែក​មិត្ត​វិញ​ក៏​ដូចគ្នា មិន​បាច់​ឲ្យ​និយាយ​ឡើយ អ្នក​នឹង​ដឹង​ថា​គេ​កំពុង​គិត​អ្វី​បាត់​ទៅ​ហើយ។

៥.អ្នក​ទាំងពីរ​អាច​យំ និង​សើច​ដាក់​គ្នា

បើ​ម្ខាង​ទៀត​មាន​ទុក្ខ នោះ​ម្នាក់​នោះ​ដែល​ជា​មិត្ត​ល្អ​ក៏​ប្រាកដជា​មាន​ទុក្ខ​ដូចគ្នា។ បើ​សើច​សប្បាយ មិត្ត​ល្អ​អ្នក​ក៏​អាច​សើច​សប្បាយ​បាន​ដូច​គ្នា ដោយ​មិន​ចាំបាច់​សួរនាំ​រក​ឫសគល់​ច្រើន។

៦.ដឹក​ដៃ​គ្នា​ទៅ​រក​ផ្លូវ​ត្រូវ

នេះ​ទើប​ហៅ​ថា​មិត្ត​ល្អ​ពិតប្រាកដ​មែន។ ពេល​អ្នក​ឃើញ​មិត្ត​ខុស អ្នក​ហ៊ាន​និយាយ​ពាក្យ​ពិត ដោយ​តម្រែតម្រង់​មក​រក​ផ្លូវ​ត្រូវ​វិញ ហើយ​ពេល​អ្នក​ខុស​គេ​គេ​ក៏​អាច​ធ្វើ​បែប​នេះ​ជាមួយ​អ្នក​វិញ​ដែរ៕

ចុចអាន៖

ប្រភព៖ Kanha ប្រែ​សម្រួល៖ ទ្រី រ៉ាវី

មតិយោបល់