- 2018-05-18 07:04:54
- ការអប់រំ
លក្ខណៈពិសេស៨យ៉ាង បញ្ជាក់ថាអ្នកជាមនុស្ស មានបុណ្យវាសនាខ្ពស់ពិតប្រាកដ
- 2018-05-18 07:04:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លក្ខណៈពិសេស៨យ៉ាង បញ្ជាក់ថាអ្នកជាមនុស្ស មានបុណ្យវាសនាខ្ពស់ពិតប្រាកដ
ចន្លោះមិនឃើញ
ថ្ងៃនេះ សប្បាយ នឹងបង្ហាញពីគុណសម្បត្តិខ្លះៗដែលជាមាត្រដ្ឋានសម្រាប់អ្នកមានបុណ្យខ្ពស់ ដែលតាមផ្លូវសាសនាគឺគេច្រើនសំដៅទៅលើ អ្នកបួស អ្នកកាន់សីល មានធម៌ក្នុងខ្លួន និងអ្នកមានបារមីផ្សេងៗ។ យ៉ាងណាមិញ ចំណុចទាំងនេះ បើយើងយកអនុវត្តខ្ជាប់ខ្ជួនដែរនោះ ជីវិតយើងនឹងប្រសើរឡើងទៅតាមនោះដែរ។
១. មិនរអ៊ូរទាំ
នៅពេលមានបុណ្យ អំណាចបុណ្យនឹងធ្វើឲ្យយើងមានបញ្ញា អាចទទួលស្គាល់ការពិតនៃជីវិត ធ្វើឲ្យយើងមើលឃើញ មើលដឹង ហើយយល់ពីលំដាប់វាសនារបស់ខ្លួន និងបុគ្គលដទៃ។ យើងនឹងអាចដឹងថាទោះរអ៊ូប៉ុណ្ណាក៏នៅតែប៉ុណ្ណឹង អ្វីដែលបានមក អ្វីដែលមាន ដែលធ្វើឲ្យខូចចិត្ត ដែលមិនបានដូចបំណង គ្រប់យ៉ាងគឺសុទ្ធតែផលបុណ្យផលកម្មដែលមានជាប់ខ្លួនរបស់យើងនោះឯង។
២. មិនខ្លាច
ពេលមានបុណ្យហើយ ផលបុណ្យនឹងធ្វើឲ្យយើងមានភាពរឹងមាំ ក្លាហាន តាមកម្លាំងអនិសង្ឃរបស់យើង។ វាធ្វើឲ្យយើងមិនភ័យខ្លាចចំពោះឧបសគ្គ និងបញ្ហាដែលកើតឡើង ព្រោះយើងមានភាពជឿជាក់លើភាពបរិសុទ្ធរបស់ខ្លួន។
៣. មិនធ្វើអាក្រក់
នៅពេលមានបុណ្យ អំណាចបុណ្យនឹងជួយឲ្យយើងអាចគ្រប់គ្រងខ្លួនឯង ធ្វើឲ្យមានភាពភ័យខ្លាច ភាពខ្មាសអៀនក្នុងការសាងនូវអំពើបាប។ កំហុសឆ្គងតូចធំទាំងនៅកន្លែងស្ងាត់និងកន្លែងបើកចំហគឺសុទ្ធតែធ្វើឲ្យយើងមើលឃើញនូវការខាតបង់ មើលឃើញនូវឥទ្ធិពលអាក្រក់ជាច្រើនមកលើខ្លួនឯង គ្រួសារ និងទៅលើសង្គម។
៤. មិនគិតច្រើន
នៅពេលមានបុណ្យ អំណាចបុណ្យនឹងជួយឲ្យយើងមានចិត្តជ្រះស្រឡះ ស្ងប់សុខ មិនសូវកើតទុក្ខច្រើន។ អ្វីដែលយើងគិតនឹងជាអ្វីដែលវិជ្ជមាន នាំមកនូវភាពរីករាយ ជាជាងគិតដល់រឿងអវិជ្ជមាន និងទុក្ខព្រួយ។
៥. ចេះរង់ចាំ
នៅពេលមានបុណ្យ អំណាចបុណ្យនឹងជួយឲ្យយើងមានចិត្តត្រជាក់ ចេះបត់បែន មិនធ្វើអ្វីៗដោយប្រើចិត្តក្ដៅ និងចេះសម្លឹងឃើញឱកាសសម្រាប់ជីវិត។
៦. ចេះអត់ធ្មត់
នៅពេលមានបុណ្យ អំណាចបុណ្យក៏នឹងជួយឲ្យយើងមានថាមពលខ្លាំងក្លា មានភាពអត់ធន់ច្រើន មានការគិតដែលមិនស្មុគ មើលឃើញថាភាពជោគជ័យគ្រប់ប្រភេទគឺបានមកពីការអត់ធ្មត់ និងចេះអត់ធ្មត់យ៉ាងមានក្ដីសុខ។
៧. ចេះលែង ចេះដាក់ចុះ
នៅពេលមានបុណ្យហើយ អំណាចបុណ្យនឹងជួយឲ្យយើងក្លាយជាមនុស្សដែលស្គាល់កាលៈទេសៈ ជាមនុស្សដែលមិនរែកស្ពាយគ្រប់យ៉ាង ឬកើតទុក្ខដោយសារគ្រប់យ៉ាងដែលកើតឡើង។
៨. ចេះដឹង ចេះរំភើប ចេះសប្បាយចិត្ត
នៅពេលមានបុណ្យហើយ អំណាចបុណ្យនឹងជួយឲ្យយើងចេះចាប់យកអ្វីដែលជាចំណេះដឹង ចេះរំភើប ចេះសប្បាយចិត្តនឹងរឿងល្អៗ ដោយស្គាល់នូវអត្ថន័យពិតរបស់ជីវិត និងមិនបណ្ដោយជីវិតឲ្យធ្លាក់ចុះទៅតាមអំណាចនៃការលោភ ការខឹង និងការងប់ងល់ ៕
ចុចអាន៖