- 2018-05-16 06:38:09
- ការអប់រំ
បើមាន ៥ ចំណុចនេះ បញ្ជាក់ថាអ្នកជាមនុស្សឈ្លាសវៃ ជាងមនុស្សធម្មតា
- 2018-05-16 06:38:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើមាន ៥ ចំណុចនេះ បញ្ជាក់ថាអ្នកជាមនុស្សឈ្លាសវៃ ជាងមនុស្សធម្មតា
ចន្លោះមិនឃើញ
មនុស្សឆ្លាតវៃតែងសម្រេចបានគោលដៅដែលគេប្រាថ្នា។ ភាពខុសគ្នារវៀងមនុស្សឈ្លាសវៃ និងអ្នកធម្មតាគឺអាចសង្កេតបានតាមរយៈ ៥ ចំណុចនេះ។ តែបើសិនអ្នកគ្មាន ទេក៏អាចរៀនតាម និងធ្វើដើម្បីក្លាយជាមនុស្សឆ្លាតមួយរូបបានដែរ។ មនុស្សឆ្លាតធ្វើ ៥ ចំណុចនេះ៖
១.ទទួលស្គាល់កំហុសហើយរៀនពីវា
មនុស្សឆ្លាតមិនប្រកែកយកត្រូវខ្លួនឯងនោះទេ គេតែងតែទទួលកំហុសហើយសិក្សាពីវា ជៀសវាងថ្ងៃក្រោយធ្វើកំហុសដដែលនោះម្ដងទៀត។ ដោយសារតែដូច្នេះហើយទើបគេចេះតែរីកចំរើន និងជោគជ័យទៅមុខ។
២. ទម្លាប់អានសៀវភៅ
ខុសពីមនុស្សទូទៅដែលចូលចិត្តមើលវីដេអូគ្រឿងអេឡិចត្រូនិក មនុស្សឆ្លាតប្រើការស្រមើស្រមៃ និងការគិតមកអានសៀវភៅ។ ការអានជួយដាស់គំនិតពួកគេ ឲ្យកាន់តែមានភាពច្នៃប្រឌិត ហើយស្រាវជ្រាវឃើញជ្រុងនៃគំនិតថ្មីៗ។
៣. គេមិនបណ្ដោយតាមខុសនោះទេ
មនុស្សខ្លះ ទោះដឹងថាអ្នកដទៃនិយាយខុសហើយតែមិនអើពើ តែមនុស្សឆ្លាតវិញ បើគេដឹងថាអ្នកដទៃខុសគេ និងតតាំងព្យាយាមបង្ហាញថាការគិតរបស់គេត្រឹមត្រូវ ដោយសម្អាងលើភស្តុតាងបញ្ជាក់។
៤.អ្នកឆ្លាតគិតមុននិយាយ
មនុស្សឆ្លាតតែងប្រុងប្រៀបរៀបចំខ្លួនជានិច្ច មិនថាដើរហើរ ឬមុននិយាយអ្វីមួយឡើយ។ គេដឹងថាគួរបង្ហាញខ្លួននៅចំពោះអ្នកដទៃរបៀបណា។ ចំណែកការនិយាយស្ដីវិញ គឺគេតែងគិតមុននិយាយធ្វើឲ្យអ្នកដទៃវាយតម្លៃមិនត្រូវ។
៥. អត់ខ្វល់ពីសម្ដីអ្នកដទៃ
អ្នកដែលឆ្លាតមានការគិតវិជ្ជមានដោយមិនសូវខ្វល់ពីសម្ដីអ្នកដទៃនោះទេ។ គេមិនខ្វល់ថាអ្នកដទៃគិត និងមើលមកលើគេក្នុងផ្លូវបែបណានោះទេ។ គេធ្វើអ្វីដែលត្រឹមត្រូវដោយឈរលើគោលការណ៍វិជ្ជមាន។ ធ្វើបែបនេះហើយបានគេជោគជ័យដោយសារគេលាងជម្រះរនាំងដែលឃាំងការជោគជ័យដោយសារគំនិតអវិជ្ជមានរបស់អ្នកដទៃនេះឯង៕
ចុចអាន៖