- 2018-05-15 04:35:31
- ការអប់រំ
៦ យ៉ាងមនុស្សស្រីគួរយកចិត្តទុកដាក់ បើចង់ឲ្យគេស្រឡាញ់ចូលចិត្តច្រើន
- 2018-05-15 04:35:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៦ យ៉ាងមនុស្សស្រីគួរយកចិត្តទុកដាក់ បើចង់ឲ្យគេស្រឡាញ់ចូលចិត្តច្រើន
ចន្លោះមិនឃើញ
មនុស្សស្រីគឺមានការប្រកាន់ខ្ជាប់ច្រើនណាស់ទាំងរូបរាងខាងក្រៅ និងចរិតខាងក្នុង ដូច្នេះអ្នកត្រូវតែរៀបចំឲ្យបានល្អបើសិនចង់ទៅណាមកណាមិនឲ្យគេទើសភ្នែក។ ៧ យ៉ាងដែលមនុស្សស្រីគួរយកចិត្តទុកដាក់ឲ្យមែនទែន បើចង់ឲ្យគេស្រឡាញ់ចូលចិត្ត ជាពិសេសការចាប់អារម្មណ៍បីមនុស្សប្រុសតែម្ដង ៖
១. សំលៀកបំពាក់
វាជាផ្នែកមួយសំខាន់សម្រាប់មនុស្សស្រីព្រោះបើស្លៀកពាក់មិនសមទំនងនោះ ទោះចរិតល្អបែបណាក៏គេនៅតែទើសភ្នែក។ ត្រូវចាំថាពេលគេឃើញអ្នកដំបូងគេមើលលើការរៀបចំខ្លួនអ្នកមុនព្រោះគេមិនអាចដឹងពីអត្តចរិតអ្នកភ្លាមទេ ដូច្នេះការស្លៀកពាក់ត្រូវតែយកចិត្តទុកដាក់ស្លៀកឲ្យបានសមរម្យ ស្អាត ទៅតាមកាលៈទេសៈ។
២. ការ Make-up
បើត្រឹមចេញក្រៅ ទៅសាលា ឬទៅធ្វើការធម្មតាទេអ្វីដែលល្អគឺការ Make-up បែបធម្មជាតិ ស្ដើងៗ។ កុំចូលចិត្ត Make-up ក្រាស់ដូចពេលចូលរួមកម្មវិធី ឬទៅញ៉ាំការគេអី។ ការMake-up ក៏បានឆ្លុះបញ្ចាំងមួយផ្នែកនៃការចាប់អារម្មណ៍ពីអ្នកដទៃដែរ ពិសេសមនុស្សប្រុសតែម្ដង។
៣. ក្លិនខ្លួន
គួរតែប្រយ័ត្នរឿងនេះឲ្យមែនទែនព្រោះវាអាចជារឿងរំខានមួយដែលធ្វើឲ្យអ្នកនៅក្បែរខ្លួនអ្នកបាត់បង់ចំណាប់អារម្មណ៍។ គួរតែទម្លាប់ខ្លួនឲ្យមានក្លិនក្រអូបព្រោះវាជាចំណុចទាក់ទាញមួយដែលធ្វើឲ្យគេចង់ក្បែរអ្នក និងមានអារម្មណ៍ស្និទ្ធស្នាល។
៤. អាកប្បកិរិយា
វាជារឿងដែលអ្នកត្រូវយកចិត្តទុកដាក់ឲ្យមែនទែនព្រោះបើមើលទៅស្អាតអស់ហើយតែបែរជាមានអាកប្បកិរិយាមិនសមរម្យ ច្រងេងច្រងាងនោះក៏គ្មានអ្នកណាចូលចិត្តដែរ។ ត្រូវចេះរៀបចំឥរិយាបថខ្លួនឲ្យបានសមសួន មានរបៀបមិនរញ៉េរញ៉ៃរំខានដល់គេនោះទេ។
៥. មានស្នាមញញឹម
មនុស្សស្រីស្អាតបំផុតគឺពេលញញឹម ដូច្នេះគួរតែទម្លាប់មានស្នាមញញឹមឲ្យបានច្រើន។ កុំចូលចិត្តធ្វើមុខស្អុយ ក្រញូវពេកព្រោះគ្មានអ្នកណាគេចូលចិត្តទេ។ ទៅណាមកណាឲ្យតែចេះញញឹម គឺមិនខ្វះទេអ្នកដែលចូលចិត្ត លង់ស្នេហ៍។
៦. សម្ដីសំដៅ
ចេះរៀបពាក្យឲ្យបានសមរម្យ មិនស្ដីឡេះឡោះ មិននិយាយពាក្យមិនល្អព្រោះមនុស្សស្រីបើនិយាយអីមិនសមទៅកាន់គេនោះគឺគេប្រកាន់ណាស់។ គួរតែទម្លាប់និយាយឲ្យពីរោះស្ដាប់ ថ្នមមិនស្រែកឡប់ឡែព្រោះវាពិតជាឆ្គងខ្លាំងណាស់។
អ្វីក៏ដោយក៏មិនអាចល្អទាំងអស់ដែរ តែបើយើងដឹងថាយើងខ្វះអីហើយ គួរតែកែចំណុចនោះទើបជាការប្រសើរ៕
ចុចអាន ៖