- 2018-05-10 02:42:43
- ការអប់រំ
សម្រង់សម្តីទាំង១៣ អានហើយអាចឲ្យអ្នក រកឃើញផ្លូវទៅកាន់ភាពជោគជ័យបាន
- 2018-05-10 02:42:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្រង់សម្តីទាំង១៣ អានហើយអាចឲ្យអ្នក រកឃើញផ្លូវទៅកាន់ភាពជោគជ័យបាន
ចន្លោះមិនឃើញ
មនុស្សម្នាក់ៗពិតជាចង់ទទួលបានជោគជ័យ ដូចនេះគួរតែរកអ្វីដែលអាចជួយលើកទឹកចិត្តដល់ខ្លួនឯងខ្លះ។ កញ្ញា សូមណែនាំសម្រង់សម្ដីទាំង ១៣ ដែលជួយឲ្យអ្នកកាន់តែរឹងមាំ និងព្យាយាមទៅមុខ រហូតទទួលបានជោគជ័យ៖
១."ភាពជោគជ័យជាទូទៅកើតឡើងចំពោះតែអ្នកដែលរវល់ស្វែងរកវាប៉ុណ្ណោះ"។
២.”ប្រសិនបើអ្នកមិនមានឆន្ទៈក្នុងការប្រថុយប្រថាន ធម្មតាទេអ្នកនឹងជួប ឬដោះស្រាយរឿងដដែលៗ"។
៣."ចូរយកគំនិតមួយ បង្កើតគំនិតមួយ មានក្ដីស្រមៃមួយ នោះនឹងធ្វើឲ្យសាច់ដុំខួរក្បាល សរសៃប្រសាទ គ្រប់ផ្នែកនៃរាងកាយរបស់អ្នកពេញដោយគំនិតនោះ ហើយវាជាវិធីឈានទៅរកជោគជ័យ"។
៤."ឈប់ដេញតាមប្រាក់ ហើយចាប់ផ្ដើមដេញតាមចំណូលចិត្តវិញ" ។
៥."ក្ដីសុបិនរបស់មនុស្សម្នាក់ៗអាចក្លាយជាការពិតទាំងអស់ ប្រសិនបើអ្នកមានភាពក្លាហានក្នុងការស្វែងរកពួកគេ"។
៦."ភាពជោគជ័យ គឺដើរពីភាពបរាជ័យទៅ ដោយមិនបោះបង់ការតាំងចិត្ត"។
៧."នៅពេលដែលអ្នកឃើញបុគ្គលជោគជ័យ នោះមានន័យថាអ្នកគ្រាន់តែឃើញភាពថ្លៃថ្នូរនៅតាមទីសាធារណៈ រឿងរ៉ាវលម្អិតនៅពីក្រោយខ្នងពួកគេអ្នកមិនដឹងឡើយ ហើយបើមិនហ៊ានលះបង់ខ្លួនឯង អ្នកក៏មិនអាចឈានដល់ពួកគេបានទេ"។
៨.”ឱកាសមិនកើតឡើងទេ បើអ្នកមិនបង្កើតវាដោយខ្លួនឯង”។
៩."ព្យាយាមកុំធ្វើជាមនុស្សជោគជ័យ ប៉ុន្តែព្យាយាមធ្វើខ្លួនជាមនុស្សដែលមានតម្លៃ"។
១០.”គ្មាននរណាម្នាក់អាចធ្វើឲ្យអ្នកមានអារម្មណ៍ថាអន់ឡើយ បើគ្មានការយល់ព្រមពីអ្នកខ្លួនឯងទេនោះ ”។
១១."ប្រសិនបើអ្នកកំពុងឆ្លងកាត់ឋាននរក សូមបន្តទៅមុខទៀតចុះ ព្រោះពេលឆ្លងកាត់ផុត គឺជាច្រកចូលនៃឋានសួគ៌"។
១២.”កុំភ័យខ្លាចនឹងបោះបង់អ្វីដែលល្អ ទៅឲ្យមនុស្សដ៏អស្ចារ្យ"។
១៣."ប្រសិនបើអ្នកមិនអាចពន្យល់ពីវាបាន នោះមកពីអ្នកមិនយល់ពីវាគ្រប់គ្រាន់"៕
ចុចអាន៖