- 2018-05-07 03:09:37
- ការអប់រំ
ល្បិចធ្វើការ និងរកស៊ីរបស់ជនជាតិចិន អាចឲ្យអ្នកជោគជ័យក្នុងជីវិតជាក់ស្ដែង
- 2018-05-07 03:09:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្បិចធ្វើការ និងរកស៊ីរបស់ជនជាតិចិន អាចឲ្យអ្នកជោគជ័យក្នុងជីវិតជាក់ស្ដែង
ចន្លោះមិនឃើញ
ជនជាតិចិនមានកេរ្តិ៍ឈ្មោះល្បីរន្ទឺសម្រាប់ការធ្វើមុខជំនួញជួញដូរ ហើយអាថ៌កំបាំងរួមទាំងគំនិតក្នុងការធ្វើការមួយចំនួនរបស់ជនជាតិចិន ក៏ជាអ្វីដែលអ្នកអាចយកមកសំយោគប្រើដើម្បីកសាងភាពជោគជ័យសម្រាប់ខ្លួនឯងបានដូចគ្នា។
១. ចងមិត្តភាពសិន សឹមធ្វើជំនួញតាមក្រោយ
ជនជាតិចិនចូលចិត្តនិយាយគ្នាលេងខ្លះៗ កសាងភាពស្និទ្ធស្នាល និងស្គាល់ចិត្តសិនមុននឹងធ្វើមុខជំនួញជាមួយនរណាម្នាក់។ ពួកគេអាចប្រើពេលវេលាយូរក្នុងការសង្កេតអ្នកដទៃមុននឹងធ្វើមុខជំនួញធំដុំ ប៉ុន្តែការធ្វើដូច្នេះក៏អាចកសាងមិត្តភាពល្អដែរ ហើយរមែងឈរជើងបានយូរជាងការចេញមុខធ្វើជំនួញជាមួយគ្នាតែម្យ៉ាង។ ដូច Style របស់ពួកបស្ចិមប្រទេសដែរ គឺគេព្យាយាមធ្វើឲ្យអ្នកដទៃមានអារម្មណ៍ជាមិត្តសិន ដើម្បីឲ្យមុខជំនួញដំណើរការបានរលូន។
២. ញញឹម
ស្នាមញញឹមគឺជាវិធីល្អបំផុតក្នុងការបង្ហាញពីភាពជាមិត្តចំពោះអ្នកដែលយើងមិនស្គាល់ ខណៈការធ្វើមុខមាំ ឬចងចិញ្ចើម នឹងធ្វើឲ្យទំនាក់ទំនងរបស់អ្នកត្រូវភ្លាំងភ្លាត់។ ជនជាតិចិនប្រើស្នាមញញឹមដើម្បីជាវិធីការពារខ្លួន។ ខណៈដែលជនជាតិខាងបស្ចិមប្រទេសនៅកន្លែងខ្លះ អាចនឹងគិតថាការសើចគឺជារឿងមិនសមរម្យ ក្នុងប្រទេសចិននេះគឺជាអាវុធមួយពេលចេញមុខក្នុងសង្គមសម្រាប់មនុស្សគ្រប់ស្រទាប់វណ្ណៈ ដោយសារវាមានឥទ្ធិពលខ្លាំង និងវិជ្ជមាន។
៣. និយាយយឺតៗ
ជនជាតិអាមេរិកចូលចិត្តនិយាយលឿនៗ ជាលទ្ធផលពួកគេធ្វើឲ្យអ្នកស្ដាប់ឆាប់ធុញ។ វាមិនសំខាន់ថាតើគំនិតរបស់អ្នកពិសេសប៉ុណ្ណានោះទេ បើអ្នកមិននិយាយចេញមកតាមរបៀបរបបមួយដែលធ្វើឲ្យអ្នកដទៃងាយយល់បាន។ ជនជាតិចិនរមែងយល់ឃើញថាមិនសុភាពឡើយក្នុងការសុំឲ្យនរណាម្នាក់និយាយឡើងវិញ។ បើពួកគេស្ដាប់អ្នកមិនយល់ ពួកគេសុខចិត្តអង្គុយស្ងៀមៗ ហើយធ្វើដូចជាយល់ ដូច្នេះការនិយាយយឺតៗនិងច្បាស់ៗគឺចាំបាច់ណាស់ក្នុងករណីដែលអ្នកត្រូវការបង្ហាញពីគំនិតរបស់ខ្លួន និងចង់ឲ្យជឿជាក់ថាអ្នកដទៃស្ដាប់អ្នកយល់។
៤. មិនវាយស្មើ
នៅបស្ចិមប្រទេសគឺគេរមែងផ្ដោតសំខាន់លើភាពស្មើគ្នា ប៉ុន្តែជនជាតិចិនគឺបង្ហាញការគោរពមនុស្សទៅតាមវ័យច្រើនជាង។ នេះគឺជាការផ្ដល់កិត្តិយសឲ្យអ្នកដទៃ និងកសាងអារម្មណ៍ល្អរវាងគ្នានឹងគ្នា ដែលធ្វើឲ្យទំនាក់ទំនងផ្នែកជំនួញដំណើរការរលូន។
៥. អំណោយ ឬទឹកចិត្ត
ជនជាតិចិននិយមការផ្ដល់អំណោយ ឬកាដូក្នុងឱកាសផ្សេងៗ ដែលក្រៅពីធ្វើឲ្យអ្នកដែលទទួលសប្បាយចិត្តហើយ វាក៏កសាងនូវភាពគួរឲ្យទុកចិត្ត ក្ដីស្រឡាញ់ និងការគោរពសម្រាប់អ្នកដែលឲ្យទៀតផង។ នៅពេលមានការទទួលស្គាល់បែបនេះហើយ មិនថាអ្នកធ្វើអ្វីគឺនឹងអាចទទួលការគាំទ្រពីអ្នកនៅជុំវិញបានមិនពិបាក។ ដូច្នេះហើយសុំកុំភ្លេចជូនអំណោយដល់អ្នកនៅជុំវិញខ្លួន មិនថាអ្នកនៅទាបជាងអ្នក ឬខ្ពស់ជាងអ្នកក៏ដោយ។
វាអាចជារឿងធម្មតារបស់អ្នកមានមាសមានប្រាក់ ដែលចូលចិត្តធ្វើខ្លួនសប្បាយហ៊ឺហា មិនថាជាការញ៉ាំអាហារថ្លៃៗ ឬការទិញទំនិញប្រ៊េនទំនើបៗតម្លៃថ្លៃមកប្រើ ប៉ុន្តែសម្រាប់ជនជាតិចិន ការធ្វើខ្លួនហ៊ឺហាខ្ជះខ្ជាយបែបនេះត្រូវបានចាត់ទុកជាការនាំទុក្ខច្រើនជាងសុខ ព្រោះត្រូវចាំប្រុងប្រយ័ត្នមិនឲ្យរបស់របរទាំងនោះត្រូវគេលួចប្លន់ ឬអាចមានអ្នកដទៃដែលគេមិនចូលចិត្តការអួតសម្ភារៈរបស់ខ្លួនក៏ថាបាន។ យកល្អ គឺគួរតែធ្វើខ្លួនឲ្យទាបជាងឋានៈរបស់ខ្លួន ឬប្រើជីវិតបែបសាមញ្ញ ត្រឹមស្រួលកាយស្រួលចិត្ត ដោយមិនចាំបាច់ប្រើរបស់ថ្លៃ ប៉ុន្តែសន្សំលុយទុកប្រើជាប្រយោជន៍ទៅអនាគតល្អជាង។ អ្វីដែលសំខាន់នោះគឺ ការដាក់ខ្លួនបែបនេះ នឹងធ្វើឲ្យអ្នកក្លាយជាមនុស្សគួរឲ្យស្រឡាញ់រាប់អានសម្រាប់អ្នកនៅជុំវិញខ្លួនថែមទៀតផង ៕
ចុចអាន៖