• 2018-05-06 07:52:56
  • ការអប់រំ

គំនិត​មាស ៧​ឃ្លា បើ​អាន​ហើយ​យល់​ជីវិត​អ្នក​នឹង​លែង​សូវ​កើត​ទុក្ខ​ស្មុគ​ស្មាញ

  • 2018-05-06 07:52:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​​ថ្ងៃ​ឈប់​សម្រាក​នេះ កញ្ញា សូម​លើក​យក​គោល​គំនិត​ខ្លី​ៗ​ខ្លះ​ៗ​មក​ចែក​រំលែក​ដល់​ប្រិយមិត្ត​ទាំង​អស់​គ្នា។ សាក​ល្បង​អាន​យឺត​ៗ​ ហើយ​ពិចារណា អ្នក​នឹង​ទទួល​បាន​គតិ​ដ៏​ល្អ​សម្រាប់​ប្រើប្រាស់​ក្នុង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ៖

១. សម្រាប់​ការ​ធ្វើ​ការ ឬ​រកស៊ី

“កុំ” រំពឹង​លើ​ចំណូល​តែ​មួយ​ផ្លូវ ប៉ុន្តែ​ត្រូវ​បណ្ដាក់​ទុន​ដើម្បី​កសាង “ឱកាស​ទី​ពីរ”។

(រូបតំណាង)

២. សម្រាប់​ការ​ចាយ​វាយ

បើ​អ្នក​ចាយ​លុយ​ដើម្បី​ទិញ​របស់​ដែល​ “មិន​ចាំបាច់” មិន​យូរ​ទេ​ អ្នក​នឹង​ត្រូវ​​លក់​របស់​ដែល “ចាំបាច់”។

៣. សម្រាប់​ការ​បណ្ដាក់​ទុន

“កុំ” ភ្ញាស់​​ពង​​ដែល​​ខ្លួន​មាន​ទាំង​អស់​នៅ​​​ក្នុង​កញ្ច្រែង​តែ​មួយ។

៤. លើ​ការ​រំពឹង​ទុក

ភាព​ស្មោះត្រង់​គឺ​ជា “កាដូ” ដែល​មាន​តម្លៃ​ថ្លៃ​ខ្លាំង​ណាស់ ដូច្នេះ​ចូរ​កុំ​រំពឹង​ថា​អាច​ទទួល​បាន​វា​ពី “​​មនុស្ស​​ធូរ​ថ្លៃ​ ឬ​មនុស្ស​អវិជ្ជមាន”។

៥. ចំពោះ​អារម្មណ៍

បើ​អ្នក​កំពុង​មាន​អារម្មណ៍ “​ទុក្ខ​សោក” មាន​ន័យ​ថា អ្នក​កំពុង​ប្រើ​ជីវិត​រស់​នៅ​ជាមួយ “អតីត”

បើ​អ្នក​កំពុង​មាន​អារម្មណ៍ “ខ្វាយខ្វល់” មាន​ន័យ​ថា អ្នក​កំពុង​ប្រើ​ជីវិត​​រស់​នៅ​ជាមួយ "អនាគត"

បើ​អ្នក​កំពុង​​មាន​អារម្មណ៍ "ស្ងប់" មាន​ន័យ​ថា អ្នក​កំពុង​​​មាន​ជីវិត​រស់​នៅ​ជាមួយ​ “បច្ចុប្បន្ន”។

  • អតីត​ គឺ​ជា​សន្លឹក​ក្រដាស

  • បច្ចុប្បន្ន គឺ​ជា​សៀវភៅ

  • ហើយ​អនាគត គឺ​ជា “ក្រដាស​សំណួរ”។

៦. នៅ​ពេល​ណា​មាន​ “រឿង​អាក្រក់​ៗ” កើត​ឡើង​ក្នុង​ជីវិត​របស់​អ្នក អ្នក​មាន​ជម្រើស​៣៖

  • ទីមួយ ​ឲ្យ​វា​កំណត់​​ជីវិត​អ្នក

  • ទី​ពីរ ​ឲ្យ​វា​បំផ្លាញ​អ្នក ឬ

  • ​ទី​បី ​ឲ្យ​វា​​ធ្វើ​ឲ្យ​ខ្លួន​អ្នក​កាន់​តែ​រឹង​មាំ។

៧. យើង​ប្រើ​ខ្មៅ​ដៃ​ពេល​យើង​នៅ​តូច ប៉ុន្តែ​ពេល​នេះ​យើង​ប្រើ​ប៊ិច... ហេតុ​អ្វី?

ព្រោះ “កំហុស​ឆ្គង” នៅ​វ័យ​​ក្មេង​គឺអាច “លុប” ចេញ​បាន

ប៉ុន្តែ​កំហុស​ឆ្គង​នៅ​ពេល​យើង​ធំ​គឺ “លុប​ចេញ​មិន​បាន​ឡើយ”

ដូច្នេះ​ “ចូរ​និយាយ​ អាន និង​សរសេរ” យ៉ាង​ប្រុង​ប្រយ័ត្ន មិន​ដូច្នោះ​ទេ ជីវិត​អ្នក​នឹង​ប្រៀប​ដូច​ជា​ “ក្រដាស​អនាម័យ” ៕

(រូបតំណាង)

ចុចអាន ៖

ប្រភព៖ Kanha ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

មតិយោបល់