- 2018-05-13 03:50:49
- ការអប់រំ
ភាពខុសគ្នាដ៏សាហាវ រវាងពេលចូលធ្វើការដំបូង និងចូលបានយូរឆ្នាំ
- 2018-05-13 03:50:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភាពខុសគ្នាដ៏សាហាវ រវាងពេលចូលធ្វើការដំបូង និងចូលបានយូរឆ្នាំ
ចន្លោះមិនឃើញ
ការងារពេលខ្លះប្រៀបដូចជាសង្សារដែរ ដែលជាផ្នែកមួយក្នុងជីវិតយើង។ ធ្វើអ្វី នៅឯណាក៏តែងនឹកដល់ជានិច្ច។ ហើយពេលខ្លះ សំពាធពីការងារក៏ធ្វើឲ្យយើងចង់សម្រាកមួយរយៈ។
កត្តាមួយទៀតដែលធ្វើឲ្យការងារប្រៀបដូចសង្សារនោះគឺ ពេលចូលធ្វើការដំបូង យើងតែងរៀបឫកឲ្យល្អបំផុត តាមដែលអាចធ្វើទៅបាន ដូចកាលស្រលាញ់គ្នាដំបូងដែរ តែយូរបន្តិច យើងចាប់ផ្ដើមបណ្ដោយខ្លួនទៅតាមពេលវេលា។ ខាងក្រោមនេះគឺជាភាពខុសគ្នារវាង ពេលទើបចូលធ្វើការ និងធ្វើបានយូរ។
១. ពេលចូលដំបូង សឹងតែរាល់ថ្ងៃទៅហើយដែលយើងជាអ្នកមកដល់ការិយាល័យមុនគេ ពេលខ្លះមកមុនកន្លះម៉ោងក៏មាន។ យូរៗទៅ ដល់ម៉ោងបានមកដល់ ឬមកយឺតក៏មាន។
២. ពេលទើបចូលធ្វើការ អ្នកណាក៏ស្ញប់ស្ញែងមេខ្លួនឯង រំពឹងថាថ្ងៃណាមួយខ្លួននឹងបានដូចគាត់ដែរ។ តែក្រោយពេលប៉ះទង្គិចគ្នា មនោសញ្ចេតនានេះមិនដូចដើមឡើយ។ យូរៗទៅមានតែជុំគ្នា ញ៉ាំត្រាវ និយាយដើមមេ ដាក់រហស្សនាមឲ្យអាក្រក់ៗដែលមានតែគ្នាខ្លួនឯងដឹង។
៣. កាលពីយូរលង់មកហើយ នៅពេលដែលយើងនៅមិនទាន់ដឹងក្ដីនៅឡើយ ធ្លាប់គិតថា ធ្វើការងារគឺដើម្បីបំពេញក្ដីស្រមៃរបស់ខ្លួន ជួយសង្គម ជួយអ្នកទាំងអស់គ្នា តែពេលនេះ កត្តាដែលធំបំផុតនោះគឺ ធ្វើដើម្បីលុយនេះឯង។
៤. ដើម្បីចង់ឲ្យមិត្តរួមការងារមើលមកឃើញស្អាត ថ្ងៃណាក៏ខំឡើងទាំងព្រលឹម ស្លៀកពាក់ស្អាតបាតសមរម្យ។ ដល់ពេលយូរទៅ បើមិនមានប្រជុំអ្វីសំខាន់ទេ ឲ្យតែខោអាវណាស្លៀកទៅស្រណុកខ្លួន គឺស្លៀកទាំងអស់។
៥. ពេលចូលដំបូង ដោយសារតែអៀនប្រៀនផង ក្រែងចិត្តផង មិនដែលហ៊ានញ៉ាំអីម៉ោងធ្វើការទេ តែមកដល់ឥលូវ ញ៉ាំចាញ់គេហែកមាត់ចោល។
៦. ខ្លាចមេវាយតម្លៃ ថាមិនដឹងម៉ោងការងារម៉ោងឯកជន ដូចនេះមិនដែលហ៊ានលេងអីទេពេលធ្វើការ តែឥលូវវិញ ដៃធ្វើការ ភ្នែកមើលរឿង ត្រចៀកស្ដាប់ចម្រៀង។
៧. កាលទើបតែចូល គិតថាការិយាល័យជាកន្លែងការងារ ដូចនេះមិនហ៊ានចេញចរិតពិតទេ ខំលាក់គេ ដល់ពេលស្និទ្ធិហើយ ទើបដឹងថាការពិតចរិតរបស់អ្នកនិមួយៗ មិនដូចកាលជួបដំបូងឡើយ។
៨. ចំណុចបញ្ចប់នោះគឺ ពេលទើបចូលដំបូង ដោយសារតែមិនទាន់ដឹងសាច់ការច្រើន ក៏ស្មានថាអ្នកនោះល្អ អ្នកនោះអាក្រក់ តែដល់ពេលនៅយូរទៅ ពេលដែលដឹងច្បាស់ហើយ ទើបភ្ញាក់ខ្លួនថា អ្វីដែលខ្លួនស្មានពីមុនគឺខុសទាំងអស់៕
ចុចអាន៖