• 2018-06-01 08:10:16
  • ព័ត៌មាន

ប៉ូលិសចិន បង្ហាញវិធីគេចផុតពីការវាយប្រហារដោយកាំបិត ធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលខ្លាំង

  • 2018-06-01 08:10:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ឃ្លិប​មួយ​ខ្សែ​ដែល​បាន​បង្ហោះ​ដោយ​ប៉ូលិស​ចិន បង្ហាញ​ពី​របៀប​គេច​ផុត​ពី​ការ​វាយប្រហារ​ដោយ​កាំបិត ត្រូវ​អ្នក​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម​ចែកចាយ​បន្ត​យ៉ាង​សុះសាយ។

វីដេអូ​ដែល​មាន​រយៈពេល ១២វិនាទី​នោះ បាន​ចាប់ផ្ដើម​ដោយ​មាន​ប៉ូលិស​ម្នាក់​ប្រកាស​ថា «ថ្ងៃនេះ យើង​នឹង​បង្រៀន​អ្នក​ថា​ត្រូវ​ធ្វើ​អ្វី នៅ​ពេល​អ្នក​ជួបប្រទះ​ការ​វាយប្រហារ​ដោយ​កាំបិត»។

យោង​តាម​ប្រភព​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា វីដេអូ​នោះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ប៉ូលិស​នៃ​ទីក្រុង Boashan នៅ​ក្នុង​ខេត្ត Yunnan ហើយ​បាន​បង្ហោះ​នៅ​លើ​គណនី​បណ្ដាញ​សង្គម Weibo របស់​នាយកដ្ឋាន​ប៉ូលិស Hubei Shiyan ដោយ​ភ្ជាប់​ជាមួយ​សារ​សរសេរ​ថា «មនុស្ស​ធម្មតា​គួរតែ​ដោះស្រាយ​ជាមួយ​អ្នក​វាយប្រហារ​ដោយ​កាំបិត​បែប​នេះ។ វា​ពិត​ជា​ងាយស្រួល​មែន​ទែន។ អ្នក​គ្រប់គ្នា​ត្រូវ​តែ​រៀន​ពី​វិធី​នេះ!»៕

ចង់​ដឹង​ថា វិធី​គេច​ផុត​ពី​គ្រោះថ្នាក់​នៃ​ការ​វាយប្រហារ​ដោយ​កាំបិត​បែប​ណា សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ៖

ចុច​អាន៖

ប្រភព៖ Asiaone ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់