• 2018-05-16 03:19:51
  • ព័ត៌មាន

ចិន ធ្វើតេស្តសម្រេច ម៉ាស៊ីនសម្រាប់ឲ្យមនុស្សរស់នៅលើឋានព្រះចន្ទ (មានវីដេអូ)

  • 2018-05-16 03:19:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ ចិន បាន​អះអាង​នូវ​ភាព​ជោគជ័យ​នៃ​ការ​ពិសោធន៍​ដ៏​សំខាន់​មួយ ដែល​អាច​ជួយ​ដល់​មហិច្ឆតា​របស់​ទីក្រុង​ប៉េកាំង បញ្ជូន​មនុស្ស​ទៅ​រស់​នៅ​លើ​ឋាន​ព្រះចន្ទ។

គម្រោង​ដែល​មាន​ឈ្មោះ​ថា «Yuegong 365» បាន​បញ្ចប់​ដោយ​ជោគជ័យ នៅ​ថ្ងៃ​ទី១៥ ខែ​ឧសភា ឆ្នាំ២០១៨ បន្ទាប់​ពី​អ្នក​ស្ម័គ្រចិត្ត បាន​ចូល​ទៅ​រស់​នៅ​ក្នុង​ម៉ាស៊ីន «Yuegong 1» ឬ «Lunar Palace» ដែល​តាំង​នៅ​សាកលវិទ្យាល័យ​មួយ​ក្នុង​ទីក្រុង​ប៉េកាំង។

គួរ​រំលឹក​ឲ្យ​ដឹង​ថា មន្ត្រី​រដ្ឋាភិបាល​ចិន​ធ្លាប់​បាន​និយាយ​កាល​ពី​ឆ្នាំ២០១៦ ថា ប្រទេស​នេះ​ចង់​បញ្ជូន​អ្នក​អវកាស​ទៅ​រស់​នៅ​លើ​ឋាន​ព្រះចន្ទ នៅ​ឆ្នាំ ២០៣៦។

យ៉ាងណាមិញ គោលបំណង​នៃ​គម្រោង «Yuegong 365» គឺ​ដើម្បី​ធ្វើ​តេស្ត​កម្រិត​ដែន​កំណត់​នៃ​សមត្ថភាព​របស់​មនុស្ស ចំពោះ​ការ​រស់​នៅ​ក្នុង​បរិវេណ​បិទ​ជិត ដើម្បី​សម្រេច​មហិច្ឆតា​បញ្ជូន​មនុស្ស​ទៅ​រស់​នៅ​ឋាន​ព្រះចន្ទ។

គួរ​បញ្ជាក់​ថា ម៉ាស៊ីន «Yuegong 1» ឬ «Lunar Palace» មាន​ទំហំ ១៦០ម៉ែត្រការ៉េ ដោយ​វា​មាន​អ្វី​គ្រប់​យ៉ាង​ដែល​មនុស្ស​ត្រូវ​ការ​ដើម្បី​រស់ នៅ​ក្នុង​បរិយាកាស​មួយ​ស្រដៀង​ទៅ​នឹង​យាន​អវកាស​នៅ​ក្នុង​លំហ។

អ្នក​ស្ម័គ្រចិត្ត​ចំនួន ៨នាក់ ដែល​ជា​សិស្ស​ទាំង​អស់ បាន​បែង​ចែក​គ្នា​ជា ២ក្រុម ហើយ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ស្នាក់​នៅ​ក្នុង​នោះ​រយៈពេល ៣៦៥​ថ្ងៃ ប៉ុន្តែ​គម្រោង​នេះ​បាន​បន្ត​រហូត​ដល់ ៣៧០​ថ្ងៃ ពោល​គឺ​ចាប់​ពី​ថ្ងៃ​ទី១០ ខែ​ឧសភា ឆ្នាំ២០១៧ រហូត​ដល់ ថ្ងៃ​ទី១៥ ខែ​ឧសភា ឆ្នាំ២០១៨។

ការ​បន្ត​រយៈ​ពេល ៥ថ្ងៃ​នៃ​គម្រោង​ខាង​លើ គឺ​មិន​ត្រូវ​បាន​ឲ្យ​អ្នក​ស្ម័គ្រចិត្ត​ទាំង​នោះ​ដឹង​ឡើយ ដោយ​សារ​តែ​វា​ធ្វើ​ឡើង ជា​មធ្យោបាយ​មួយ​ដើម្បី​សាកល្បង​ពី​ភាព​អាសន្ន ក្នុង​ករណី​ដែល​ម៉ាស៊ីន​នោះ​ត្រូវ​ពន្យារ​ពេល​វិល​ត្រឡប់​មក​ផែនដី​វិញ៕

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ចុច​អាន៖

ប្រភព៖ Dailymail ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់