- 2018-05-17 02:34:34
- ព័ត៌មាន
បុរសស្មោះស្នេហ៍ អូសឆៃកែវជូនមិត្តស្រីដើរលេង ២ពាន់គីឡូដី ដើម្បីរៀបការជាមួយនាង
- 2018-05-17 02:34:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុរសស្មោះស្នេហ៍ អូសឆៃកែវជូនមិត្តស្រីដើរលេង ២ពាន់គីឡូដី ដើម្បីរៀបការជាមួយនាង
ចន្លោះមិនឃើញ
នៅក្នុងកិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីអាចរៀបការជាមួយមិត្តស្រីដែលខ្លួនស្រលាញ់ បុរសជនជាតិចិនម្នាក់បានអូសឆៃកែវជូននាងដើរលេងទូទាំងប្រទេសចិន។
ការធ្វើដំណើរនេះគឺជាលើកដំបូងសម្រាប់អ្នកទាំង ២ ដែលមកពីខេត្តសម្បូរព្រៃភ្នំ Gansu ស្ថិតនៅភាគខាងជើងប្រទេសចិន ពោលគឺជាតំបន់ដាច់ឆ្ងាយពីគេឯងខ្លាំង។ បុរសស្មោះស្នេហ៍ខាងលើមានឈ្មោះថា Wang មានមហិច្ឆតាបែបនេះ ដើម្បីអាចឲ្យមិត្តស្រីរបស់ខ្លួនទៅលេងសមុទ្រ និងកន្លែងផ្សេងៗទៀត។
លោក Wang បានចាប់ផ្ដើមអូសឆៃកែវអស់រយៈពេលជាងមួយខែមកហើយ ដោយគោលដៅដំបូងបង្អស់ គឺ សមុទ្រនៅក្នុងទីក្រុង Weihai ខេត្ត Shandon។ បន្ទាប់ពីធ្វើដំណើរអស់រយៈពេលជាង ៤០ថ្ងៃ និងចម្ងាយប្រហែល ១ ០០០ គីឡូម៉ែត្រ ពួកគេទាំងពីរក៏បានទៅដល់ទីក្រុង Zhengzhou ខេត្ត Henan។
«មិត្តស្រីរបស់ខ្ញុំតែងតែចង់ឃើញសមុទ្រ។ កាលពីប៉ុន្មានឆ្នាំមុន ខ្ញុំបានសន្យាថា ខ្ញុំនឹងអូសឆៃកែវជូននាងទៅមើលសមុទ្រ ដូច្នេះឥឡូវនេះខ្ញុំកំពុងធ្វើតាមពាក្យសន្យាហើយ»។ នេះបើតាមសម្ដី លោក Wang។
ជាមួយគ្នានេះ មិត្តស្រីរបស់លោក Wang បានសន្យាថា នាងនឹងរៀបការជាមួយលោក ប្រសិនបើលោកអាចបំពេញតាមពាក្យសន្យាបានមែន។
គួរបញ្ជាក់ថា ដើម្បីបំពេញតាមពាក្យសន្យា និងបំណងមិត្តស្រីរបស់ខ្លួន បុរសខាងលើត្រូវអូសឆៃកែវចម្ងាយជាង ២ ០០០ គីឡូម៉ែត្រឯណោះ។ ទោះជាយ៉ាងណាក៏ដោយ នារីជាមិត្តស្រីតែងតែចុះដើរជាមួយ លោក Wang និងឡើងទៅអង្គុយវិញនៅពេលដែលនាងអស់កម្លាំងប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះ នាងក៏ប្ដូរទៅអូសឆៃកែវវិញដែរនៅពេលលោក Wang អស់កម្លាំង៕
ចុចអាន៖