• 2018-06-05 03:36:52
  • ជំនឿ

ខ្មែរ​យើង​ទៅដល់ប្រទេសនេប៉ាល់ កម្រ​រំលង​ប្រាសាទមាសដ៏ល្បី១ អាយុកាលជាង ២០០០ឆ្នាំ

  • 2018-06-05 03:36:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រាសាទ Swayambhunath ដែល​ភាគ​ច្រើន​គេ​ និយម​ហៅ​ថា ​ប្រាសាទ​ស្វា មាន​ទីតាំង​នៅ​ក្នុង​ទីក្រុង​ Kathmandu ប្រទេស​នេប៉ាល់​ ជា​កន្លែង​សក្ការបូជា ដ៏​ល្បីឈ្មោះ​១កន្លែង សម្រាប់​ភ្ញៀវ​ទេសចរជាតិ និង​អន្តរជាតិ​ចូលចិត្ត​ទៅ​ទស្សនា។

Swayambhunath គឺ​ជា​តំបន់​សាសនា​ ដ៏​ចំណាស់​ជាងគេ​មួយ​ នៅ​ក្នុង​ប្រទេស​នេប៉ាល់។

យោង​តាម​សៀវភៅ១ ដែល​មាន​ឈ្មោះ​ Gopālarājavaṃśāvalī បញ្ជាក់​ថា​ តំបន់​នេះ​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ព្រះមហាក្សត្រ Vṛsadeva នៅ​ដើម​សតវត្សទី៥ (ឆ្នាំ ៤៦៤-៥០៥)។

ប្រាសាទ​នេះ ​ត្រូវ​បាន​បញ្ចប់​ការ​ជួស​ជុល​ឡើង​វិញ​ទាំង​ស្រុង​កាល​ពី​ ខែ​ឧសភា ឆ្នាំ២០១០ ដោយ​ដំបូល​ប្រាសាទ ​ត្រូវ​បាន​ប្រក់​ដោយ​មាស​សុទ្ធ​ ទម្ងន់២០គីឡូក្រាម។

ប្រាសាទ​ Swayambhunath ធ្លាប់​រង​ការ​បំផ្លិចបំផ្លាញ​យ៉ាង​ដំណំ​ពី​គ្រោះ​រញ្ជួយ​ដី​ ក្នុង​ប្រទេស​នេប៉ាល់​ កាល​ពី​​ខែ​មេសា ឆ្នាំ ២០១៥ កន្លងទៅ។

មាន​ជនជាតិ​ខ្មែរ​១រូប ដែល​កំពុង​មាន​វត្តមាន​នៅ​ប្រទេស​នេប៉ាល់​ បាន​ប្រាប់​ Sabay ថា អ្នក​ដែល​បាន​ទៅ​ដល់​ប្រទេស​ទីនេះ ​កម្រ​រំលង​កន្លែង​នេះ ព្រោះ​តែ​ពួកគេ​មាន​ជំនឿ​សុំ​ជោគជ័យ ឬ​សេចក្ដី​សុខ​ ពិសេស​អ្នក​មាន​ជំនឿ​លើ​ព្រះ​ពុទ្ធសាសនា​ និង​ការ​ទៅ​មើល​ទិដ្ឋភាព​ទាំង​មូល ​ពី​ទីក្រុង ​កាតាម៉ាន់ឌូ ប្រទេស​នេប៉ាល់។

ទិដ្ឋភាពទីក្រុង ​កាតាម៉ាន់ឌូ (រូបភាពផ្តល់ឲ្យ ដោយកញ្ញា ហ៊ន់ ស៊ីង៉ា)

ស្ថាបត្យកម្ម​ប្រាសាទ

ប្រាសាទ​នៅ​តំបន់ Swayambhunath នេះ ត្រូវ​​សាងសង់​ ជា​រាង​ក្រឡូម​ នៅ​ផ្នែក​ខាងក្រោម និង​នៅ​ខាងលើ​មាន​រាង​ជា​ការ៉េ ដែល​មាន​ព្រះនេត្រ​ព្រះ​ទាំង គូរ​បែរ​ទៅ​ទិស​ទៅ​បួន។

ម្យ៉ាងវិញទៀត នៅ​ពី​លើ​នោះ មាន​រាង​ចតុកោណ​កែង​បួន​ជ្រុង ដែល​មាន​ឆ្លាក់​រូប​ព្រះ អម​ជាមួយ​នឹង​កំពូល​ ចំនួន១៣​ថ្នាក់​ នៅ​ពី​លើ​ផង​ដែរ។

កញ្ញា ហ៊ន់ ស៊ីង៉ា អ្នកស្ម័គ្រចិត្ត​ចិត្ត​ក្នុង​គម្រោង ការ​ស្ម័គ្រចិត្ត​ដើម្បី​ការអភិវឌ្ឍន៍ របស់​អង្គការ VSO កម្ពុជា បាន​ទៅ​ដល់​ទីនោះដំបូង និង​បាន​ថត​រូបភាព​មួយ​ចំនួន។

រូបថត កញ្ញា ហ៊ន់ ស៊ីង៉ា (រូបភាពផ្តល់ឲ្យ)

សូម​ទស្សនាកម្រង​រូបភាព​ ពីប្រទេសនេប៉ាល់ ដែល​បាន​ផ្ញើ​មក​កាន់ Sabay ដូចតទៅ

នៅប្រាសាទ​ Swayambhunath (រូបភាពផ្តល់ឲ្យ ដោយកញ្ញា ហ៊ន់ ស៊ីង៉ា)

អត្ថបទ៖ ពៅ រក្សា

មតិយោបល់