• 2024-04-26 12:30:51
  • ព័ត៌មាន

បុរសសិង្ហបុរីម្នាក់ជាប់ទោស ក្រោយ​មើលថែឆ្មារបស់ខ្លួនមិនបានល្អ

  • 2024-04-26 12:30:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិង្ហបុរី​បាន​ធ្វើ​ការ​សម្រេច​ដាក់​ពន្ធនាគារ​ចំនួន​ ២០ថ្ងៃ​ទៅ​លើ​ លោក​ Muhammad Danial Sukirman ដែល​ជា​បុរស​មាន​វ័យ​៣១ឆ្នាំ​ ក្នុង​ករណី​ធ្វេស​ប្រហែស​មិន​បាន​មើល​ថែ​ សត្វ​ចិញ្ចឹម​របស់​ខ្លួន​ដែល​ជា​សត្វឆ្មា​ចំនួន​៤៣ក្បាល​ កាល​ពី​ថ្ងៃ​ពុធ​ ទី​២៤ ខែ​មេសា​ ឆ្នាំ​២០២៤​កន្លង​ទៅ​នេះ​។

រឿង​រ៉ាវ​នេះ​គឺ​កើត​ឡើង​ក្នុង​ចន្លោះ​ខែ​សីហា​ និង​វិច្ឆិកា​ ឆ្នាំ​២០២១​កន្លង​ទៅ​នេះ​ក្នុង​ផ្ទះ​ល្វែង​មួយ​កន្លែង​នៅ​សិង្ហបុរី​ ដោយ​កាល​ពី​កំឡុង​ពេល​នោះ​បុរស​ខាង​លើ​នេះ​ បាន​ផ្លាស់​ប្ដូរ​ទៅ​កាន់​កន្លែង​រស់នៅ​ថ្មី​។ ដោយ​សារ​តែ​ជាប់​រវល់​នឹង​ការ​រើ​ផ្ទះ​ ក៏​ដូច​ការងារ​ប្រចាំ​ថ្ងៃ​ក៏​ជា​ត្រូវ​បន្ថែម​ម៉ោង​ការងារ​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ​ បុរស​នេះ​ក៏​មិន​មើល​ទៅ​មើល​ផ្ទះ​ល្វែង​នោះ​ជា​ប្រចាំ​ថ្ងៃ​។​

លោក​ Sukirman ត្រូវ​បាន​គេ​ដឹង​ថា​បាន​មក​អើត​មើល​ផ្ទះ​ល្វែង​នោះ​ ក៏​ដូច​ជា​មក​ដាក់​ទឹក​និង​ចំណី​ឲ្យ​សត្វ​ឆ្មា​របស់​ខ្លួន​ ១ដង​ប៉ុណ្ណោះ​ក្នុង​១សប្ដាហ៍​ ដោយផ្ទះនោះត្រូវបិទជិតថែមទៀតផង ដែល​ជា​លទ្ធផល​នៅ​ដើម​ខែ​វិច្ឆិកា​ ឆ្នាំ​២០២១​កន្លង​ទៅ​នេះ​ ត្រូវ​បាន​អ្នក​ជិត​ខាង​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ ដោយ​សារ​តែ​មារ​ធុំក្លិន​ស្អុយ​ចេញ​ពី​ផ្ទះ​របស់​លោក​។

លុះ​ទៅ​ដល់​ប៉ូលិស​បាន​ឆែក​ឆេរ​ក៏​បាន​រក​ឃើញ​សត្វឆ្មា​ចំនួន​៤៣ក្បាល​ ដោយ​២ក្បាល​បាត់​បង់​ជីវិត​ និង​សត្វ​ឆ្មា​ផ្សេងៗដែល​នៅ​រស់​ខ្លះ​មាន​ជំងឺ​ស្គម​ស្គាំង​ និង​មាន​ជំងឺ​ផ្សេង​ដែល​អាច​បង្ក​ជា​មេរោគ​ឆ្លង​ផ្សេងៗ​ ដោយ​សត្វ​ឆ្មា​ចំនួន​៤១ក្បាល​នៅ​រស់​នេះ​ត្រូវ​ប្រគល់​ទៅ​ភ្នាក់ងារ​មើល​ថែ​សត្វ​ដើម្បី​មើល​ថែ​បន្ត​។

លោក​ Sukirman បាន​លើក​ឡើង​ផង​ដែរ​ដំបូង​ឡើយ​កាល​ពី​ឆ្នាំ​២០១៦ នៅ​ម្ដាយ​ក្មេក​លោក​នៅ​មាន​ជីវិត​ក៏​បាន​សត្វ​ឆ្មា​៣ក្បាល​មក​ចិញ្ចឹម​ ប៉ុន្តែ​ដោយ​សារ​តែ​មិន​ធ្វើ​ការ​គ្រៀវ​សត្វ​​ឆ្មា​ទាំង​នោះ​ក៏​បណ្ដាល​ឲ្យ​សត្វ​ឆ្មា​ទាំង​ធ្វើ​ការ​បន្ត​ពូជ​ បង្កើត​ជា​កូន​ចៅ​ជា​ច្រើន​ក្បាល​រហូត​រាប់​មិន​អស់​។

សត្វឆ្មា​ដែល​នៅ​រស់​ចំនួន​៤១ក្បាល​នេះ​ ត្រូវ​បាន​គេ​ពិនិត្យ​ឃើញ​ថា​សុទ្ធ​រង​បញ្ហា​ជំងឺ​ដូច​ជា​ការ​ធ្វើ​ទណ្ឌកម្ម​ផ្លូវ​ចិត្ត​​ព្រោះ​តែ​ការ​ធ្វេស​ប្រហែល​ដ៏​ធំ​នេះ​។ លោក​ Sukirman បាន​ទទួល​ស្គាល់​ និង​សុំ​អភ័យទោស​រាល់​កំហុស​របស់​គាត់​ដោយ​បាន​ទទួល​ទោស​តាម​ច្បាប់​៕

ប្រភព៖ CNA អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទថ្មី