- 2018-06-23 03:30:28
- ព័ត៌មាន
វៀតណាម ចែកផ្លែគូលេនស្រស់២តោន Free ដល់អ្នកដំណើរតាមយន្តហោះ
- 2018-06-23 03:30:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វៀតណាម ចែកផ្លែគូលេនស្រស់២តោន Free ដល់អ្នកដំណើរតាមយន្តហោះ
ចន្លោះមិនឃើញ
ក្រុមហ៊ុនអាកាសចរណ៍វៀតណាម កំពុងចែកជូនផ្លែគូលេនស្រស់ដោយឥតគិតថ្លៃ ដល់អ្នកដំណើរដែលចាកចេញពីទីក្រុង Hanoi សម្រាប់ជើងហោះហើរប្រភេទ Business-class និង Premium-economy ដើម្បីឲ្យពួកគេបានភ្លក់រសជាតិផ្លែឈើ ដែលជាទីពេញនិយមបំផុតរបស់ប្រទេសនេះ។
អ្នកតំណាងម្នាក់មកពីក្រុមហ៊ុនអាកាសចរណ៍ជាតិ បាននិយាយថា ការធ្វើបែបនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីណែនាំឯកទេសវៀតណាមដល់អ្នកដំណើរទូទាំងពិភពលោក។
ក្រុមហ៊ុនអាកាសចរណ៍ខាងលើបានទិញយកផ្លែគូលេន ពីចំការជាច្រើនកន្លែងក្នុងស្រុក Luc Ngan ភាគខាងជើងខេត្ត Bac Giang ដែលជាតំបន់ដាំដំណាំដ៏ល្បីល្បាញរបស់វៀតណាម ខណៈនៅទីនោះផ្លែរាប់ពាន់តោនត្រូវបានផលិតជារៀងរាល់ឆ្នាំ។
គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍វៀតណាម រំពឹងថានឹងចែកផ្លែគូលេនស្រស់ចំនួន ២តោនក្នុងរយៈពេលពី ១៥ ទៅ ២០ថ្ងៃ៕
ចុចអាន៖