• 2018-08-26 06:38:27
  • ជំនឿ

អ្នកកើតម៉ោងទាំង៤នេះ គឺសំណាងលើសគេ ទោះមិនក្លាយជាសេដ្ឋី ក៏គ្មានថ្ងៃក្រដែរ

  • 2018-08-26 06:38:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ក្បួន​ហុងស៊ុយ ក្រៅ​​ពី​ថ្ងៃ​ ខែ ឆ្នាំ​កំណើតរបស់​បុគ្គល​ម្នាក់​ដែល​មាន​ភាព​សំខាន់​ចំពោះ​ជីវិត​របស់​ពួក​គេនោះ ម៉ោង​កំណើត​របស់​ពួក​គេ​ក៏​ដើរ​តួ​សំខាន់​មិន​តិច​ដែរ ដោយ​ម៉ោង​កើត​​គឺ​តំណាង​ថា​តើ បុគ្គល​ម្នាក់​នោះ​នឹង​មាន​ឬ​អត់​ទៅ​ថ្ងៃ​ក្រោយ។ ក្នុង​ចំណោម​ម៉ោង​ឆ្នាំ​ទាំង​១២ គឺ​មាន​តែ​៤​ខាង​ក្រោម​ប៉ុណ្ណោះ ដែល​អ្នក​កើត​ចំ​ម៉ោង​ទាំង​នេះ មិន​បាច់​ព្រួយ​ឡើយរឿង​លុយ​កាក់។

ម៉ោង​រោង (៧​ ដល់ ៩)

អ្នក​កើត​ម៉ោង​រោង​តែង​មាន​បញ្ញា​វាងវៃ ងាយ​យល់​បញ្ហា​លើ​វិថី​សិក្សា។ នេះ​គឺ​ជា​មូលហេតុ​មួយ​ដែល​ជួយ​ឲ្យ​ពួក​គេ​មាន​ការងារ​ល្អ​ទៅ​ថ្ងៃ​អនាគត មិន​សូវ​ខ្វល់​រឿង​លុយ​កាក់។ ដល់​ពេល​មាន​ហើយ ទោះ​បី​ជា​មាន​លុយ​ក្នុង​ដៃ ក៏​អ្នក​កើត​ម៉ោង​នេះ​មិន​ខ្ជិល​ច្រអូស ខិត​ខំ​ធ្វើ​ការ។ សម្រាប់​មនុស្ស​ប្រុស កើត​ម៉ោង​នេះ ក្រោយ​អាយុ​៣៥ ការងារ​រឹត​តែ​ថ្កុំថ្កើន។ បើ​​ជា​ស្រី​វិញ នឹង​រក​បាន​គូ​ស្រករ​ដែល​ជា​អ្នក​មាន​ទ្រព្យ​ស្ដុក។

ម៉ោង​វក (១៥ ដល់ ១៧)

អ្នក​កើត​ម៉ោង​នេះ​មាន​ចរិត​ស្លូតបូត រួសរាយ​ រាក់​ទាក់ ដូច​នេះ​តែង​ត្រូវ​បាន​អ្នក​ផង​ស្រលាញ់​រាប់អាន។ បន្ថែម​ពី​នេះ គឺ​មាន​អត្តចរិត​រហ័សរហួន​តាំង​ពី​កំណើត ចេះ​ពុះពារ​រាល់​ឧបសគ្គ។ រាល់​ពេល​ដាក់​គោលដៅ គឺ​តែង​បំពេញ​បាន​ជា​និច្ច។ មិន​ត្រឹម​តែ​មាន​ចរិត​ល្អ អ្នក​កើត​ម៉ោង​នេះ ថែម​ទាំង​តែងតែ​ជួប​សំណាង ត្រូវ​បាន​គេ​ជួយ​យក​អសា។ ក្រោយ​វ័យ​៣៥ ពួក​គេ​តែង​រស់​នៅ​សុខ​ស្រួល​ដោយ​ទ្រព្យ​ដែល​ប្រឹង​រក​កាល​ពី​ក្មេង។

ម៉ោង​រកា ( ១៧ ដល់ ១៩)

ស្រដៀង​គ្នា​នឹង​អ្នក​កើត​ម៉ោង​វក​ដែរ អ្នក​កើត​ម៉ោង​រកា​មាន​ជីវិត​មួយ​ដែល​មិន​បារម្ភ​រឿង​លុយ​កាក់​ច្រើន​ឡើយ។ បន្ថែម​ពី​នេះ អ្នក​កើត​ម៉ោង​នេះ​គឺ​មាន​ជោគជតា​មិន​ធម្មតា​ឡើយ។ ពេល​ក្មេង​រាង​លំបាក​បន្តិច​មែន តែ​ចាស់​ទៅ កាន់​តែ​ងាយ​ជោគជ័យ ជា​ពិសេស​គឺ​ពេល​ចេញ​ទៅ​ឆ្ងាយ។ ទោះ​ជា​កើត​​មក​ក្រ​ដល់​ថ្នាក់​ណា ក៏​ក្រោយ​វ័យ​៥០ ពិបាក​រក​អ្នក​ដែល​មាន​សំណាង​ដូច​ណាស់។ ដល់​វ័យ​ជរា គឺ​មាន​ឋានៈ​ក្នុង​សង្គម​គួរ​ឲ្យ​ស្ញប់ស្ញែង។

ម៉ោង​ជូត ( ២៣ ដល់ ១)

អ្នក​កើត​ម៉ោង​ជូត មិន​ត្រឹម​តែ​សំណាង​តែ​ខ្លួន​​ឯង​នោះ​ទេ ថែម​ទាំង​នាំ​សំណាង​ដល់​គ្រួសារ និង​ឪពុក​ម្ដាយ​ថែម​ទៀត។ ទោះ​មិន​ធ្វើការ​ច្រើន ក៏​មាន​ទ្រព្យ​ទុក​ដាក់​សន្សំ​ទៅ​ថ្ង​ក្រោយ។ ក្រោយ​វ័យ​៤០ ជោគជតា​របស់​ពួក​គេ​កាន់​តែ​រីក​ទូលំទូលាយ លុយ​កាក់​ហូរ​ចូល​មិន​ឈប់។ អ្នក​កើត​ម៉ោង​នេះ​តែង​មាន​ចរិត​តស៊ូ និង​ឧស្សាហ៍​ព្យាយាម តែ​គួរ​កាត់​បន្ថយ​ភាព​ក្ដៅ​ក្រហាយ ដើម្បី​ប្រយោជន៍​ជា​ធំ៕

ចុចអាន៖

ប្រភព៖ Kanha ប្រែសម្រួល៖ Caramel

មតិយោបល់