• 2018-09-07 03:40:33
  • ព័ត៌មាន

កូរ៉េទាំង២ នឹងជួបគ្នាម្តងទៀត រយៈពេល៣ថ្ងៃ និយាយរឿងនុយក្លេអ៊ែរ

  • 2018-09-07 03:40:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មេដឹកនាំ​កូរ៉េទាំង២ នឹង​ធ្វើ​កិច្ចប្រជុំ​កំពូល​មួយ នៅ​ក្នុង​ទីក្រុង​ព្យុងយ៉ាង នា​ខែ​កញ្ញា​នេះ ខណៈ​លោក គីម ជុងអ៊ុន បាន​បន្ត​ការ​ប្តេជ្ញាចិត្ត​របស់​ខ្លួន ចំពោះ​ការ​លុប​បំបាត់​អាវុធ​នុយក្លេអ៊េរ នៅ​ឧបទ្វីប​កូរ៉េ។

សេចក្ដី​ប្រកាស​នៃ​កិច្ចប្រជុំ​កំពូល​លើក​ទី៣ រវាង​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន និង​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជេអ៊ីន ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១៨ ដល់ ២០ កញ្ញា ២០១៨ នេះ បាន​កើតឡើង​បន្ទាប់ពី​សហរដ្ឋអាមេរិក ទាមទារ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ប្រគល់​បញ្ជី​ឈ្មោះ​រោងចក្រ និង​សព្វាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន តែ​កូរ៉េ​ខាង​ជើង​បែរ​ជា​ស្នើ​ឲ្យ​អាមេរិក​ប្រកាស​ការ​បញ្ចប់​សង្គ្រាម​នៅ​កូរ៉េ​ជា​មុន​សិន។

ទីប្រឹក្សា​សន្តិសុខ​ជាតិ​កូរ៉េខាងត្បូង លោក Chung Eui-yong បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា មេដឹកនាំ​ទាំង២ នឹង​ជួប​គ្នា​នៅ​ក្នុង​រដ្ឋធានី​របស់​កូរ៉េខាងជើង ដើម្បី​ពិភាក្សា​អំពី «វិធានការ​ជាក់ស្ដែង​ក្នុង​ការ​លុប​បំបាត់​នុយក្លេអ៊ែរ»។

លោក Chung Eui-yong បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៦ កញ្ញា ថា លោក គីម ជុងអ៊ុន បាន​ទទួល​យក​សំណើ​របស់​លោក មូន ជេអ៊ីន ដើម្បី​បង្កើត​ជំនួប​កំពូល​នេះ​ឡើង។

លោក Chung បាន​បញ្ជាក់​បន្ត​ថា ប្រទេស​កូរ៉េ​ទាំង​២ នឹង​ពិភាក្សា​គ្នា​អំពី​ស្ថិរភាព​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ ជា​ពិសេស​នោះ​គឺ​ការ​អនុវត្ត​វិធានការ​រំលាយ​កម្មវិធី​នុយក្លេអ៊ែរ។ លោក​បន្ថែម​ទៀត​ថា លោក គីម មាន​គោល​ជំហរ​រឹងមាំ​ក្នុង​ការ​កម្ទេច​ចោល​នុយក្លេអ៊ែរ​ទាំង​ស្រុង​ពី​ឧបទ្វីប​កូរ៉េ ហើយ​លោក​មាន​ឆន្ទៈ​ក្នុង​ការ​សហការ​ជាមួយ​អាមេរិក និង​កូរ៉េ​ខាង​ត្បូង៕

ចុច​អាន៖

ប្រភព៖ Asiaone ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់