• 2018-12-01 07:11:06
  • សេដ្ឋកិច្ច

៤ចំណុចខ្លឹម ពីសក្ដានុពលខេត្តកំពត ទើបផ្អើលទិញដីទុកទាន់តម្លៃមិនសូវថ្លៃ

  • 2018-12-01 07:11:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខេត្ត​កំពត ​៥ឆ្នាំ​មុន​ គ្រាន់​​​ជា​ខេត្ត​មួយ ​ស្រូប​​បាន​ភ្ញៀវ​​ទេសចរ​​​ ​​ពេល​ដែល​គេ​ទៅ​កម្សាន្ត​ខេត្ត​ព្រះសីហនុ​​​ច្រើន​ហូរហៀរ​។ ​ប៉ុន្តែ​សព្វថ្ងៃ ​គេ​សម្លឹង​ឃើញ​​កំពត ​ហាក់​រីក​មុខ​រីក​មាត់​យ៉ាង​ឆាប់​រហ័ស​​ ដោយ​សារ​តែ​សក្ដានុពល​សំខាន់​ៗ​កំពុង​រះ​ឡើង ​​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​។​ អ្នក​វិនិយោគ​បង្ហាញ​សុទិដ្ឋិនិយម​​ថា ​សេដ្ឋកិច្ច​ក្មេងខ្ចី​នៃ​ខេត្ត​មួយ​នេះ​​ នឹង​ក្លាយ​ជា​តារា​រះ​ទិស​និរតី ​សំយោគ​តាម​លខក្ខណ្ឌ៤យ៉ាង​ដូច​ត​ទៅ​៖

១. ​គម្រោង​អភិវឌ្ឍ​កំពង់ផែ​ទឹក​ជ្រៅ​ទេសចរណ៍​អន្តរជាតិ

​ ​ឯកឧត្តម ថោង​ខុន​ ទេសរដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​នៃ​ក្រសួង​ទេសចរណ៍​ ធ្លាប់​បញ្ជាក់​ថា​ ​គម្រោង​កំពង់ផែ​ទឹក​ជ្រៅ​ទេសចរណ៍​អន្តរជាតិ​ ដែល​​បង្កើត​ព្រលាន​យន្តហោះ​ចូល​ចត​ ​​​​នឹង​រួចរាល់​នៅ​ឆ្នាំ​២០២០ នៅ​ពេល​នោះ​ខេត្ត​កំពត​នឹង​ក្លាយ​ជា​មជ្ឈ​មណ្ឌល​​​កណ្ដាល​ដើម្បី​ទទួល​ភ្ញៀវ​ទេសចរ ​​ថៃ វៀតណាម​ ពិសេស​ទេសចរ​បរទេស​ពី​កោះត្រល់។

២.​ តម្លៃ​​ដី​ធ្លី​​​​

ខណៈ​ពេល​ភ្ញៀវ​ទេសចរ​ និង​វិនិយោគិន​ចិន​កំពុង​ក្ដោបក្ដាប់​ខេត្ត​ព្រះសីហនុ ដែល​​​ធ្វើ​ឲ្យ​តម្លៃ​​​អចលនទ្រព្យ​ឡើង​ថ្លៃ​ដល់​ចំណុច​ហល់​ អ្នក​វិនិយោគ​ក៏​បង្វែរ​​ទិស​ដៅ​បន្តិច​មិន​ឆ្ងាយ​តំបន់​មាត់​សមុទ្រ​​គឺ​ខេត្ត​កំពត​នេះ​ឯង​។

ផ្លូវចូលគម្រោង​ភូមិឋាន​ឧត្តុង្គ​ឧត្តម

​ប្រធាន​ផ្នែក​លក់​នៃ​គម្រោង​ភូមិឋាន​ឧត្តុង្គ​ឧត្តម ​ខេត្ត​កំពត​ បង្ហើប​ថា ​គម្រោង​របស់​ខ្លួន​កំពុង​ត្រូវ​ប៉ាន់​សម្រាប់​អ្នក​វិនិយោគ​ជិត​ឆ្ងាយ​ រី​ឯ​តម្លៃ​ក៏​សមរម្យ​ និង​មាន​ឱកាស​ចំណេញ​ច្រើន។​ ​ប៉ុន្តែ​លោក​ថា ​អ្វី​ដែល​អាចឲ្យ​អ្នក​វិនិយោគ​​ជឿជាក់​បាន​​​​ គឺ​ជា​គម្រោង​អនុវត្ត​តាម​ច្បាប់​ដោយ​​មាន​ប្លង់​រឹង​។​

​គម្រោង​ភូមិឋាន​ឧត្តុង្គ​ឧត្តម ​កំពុង​ត្រូវ​ប៉ាន់​ គឺ​ចំណាយ​​​​ត្រឹម​ ៤ដុល្លារ​ក្នុង​ថ្ងៃ​ ​នឹង​ក្លាយ​ម្ចាស់​អចលនទ្រព្យ​នោះ​តែ​ម្ដង។ រួមមាន​គម្រោង​៖​​​

១. គម្រោង​បឹងហ្គាឡូត៍​៖ ​5m x 20m, 10m x 30m​ គម្រោង​​ដីឡូត៍​៖ 5m x 20m, 10m x 20m, 20m x 30m

២ . ភោជនីយដ្ឋាន និង​ហាង​កាហ្វេ​

៣. សួនច្បារ និង​សួន​កុមារ​

៤. ការ​​អភិវឌ្ឍន៍​ព្រែក​

៥. ការអភិវឌ្ឍន៍​ផ្លូវ​ចូល​​គម្រោង​ភូមិឋាន​ឧត្តុង្គ​ឧត្តម

សម្រាប់​លោក​អ្នក​មាន​បំណង​វិនិយោគ​នៅ​ខេត្ត​កំពត​នេះ​​ នៅ​ថ្ងៃ​ទី​ ០៧,០៨, និង០៩ ​ខែ​ធ្នូ​ខាង​មុខ​នេះ ​គម្រោង​ភូមិឋាន​ឧត្តុង្គឧត្តម ​ដាក់​បង្ហាញ​សាធារណជន​នៅ​ផ្សារ​ថៃ​​ម៉ាក្រូ​ ឬ​អាច​ទៅ​កាន់​ទីស្នាក់ការ​លក់​ នៅផ្ទះលេខ២៤ ជាន់​ទី៦-៧ ផ្លូវ​២៧១ សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែនសុខ,រាជ​ធានី​ភ្នំពេញ។ ព័ត៌មានលម្អិត​សូម​ទំនាក់ទំនង​ 068 90 9999 / 078 90 9999

៣. ​កំណើន​ភ្ញៀវ​ទេសចរ​​​

វិស័យ​ទេសចរណ៍ ​បើ​ងាក​ទៅ​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ទៅ​កម្សាន្ត​វិញ​ ក្នុង​រយៈ​ពេល​១០ខែ នៃ​​ឆ្នាំ២០១៨ ​មាន​ចំនួន​សរុប​ជាង ​១លាន ៣សែននាក់ ដែល​ចំនួន​នេះ​បន្ត​កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ ស្រប​ពេល​រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​ និង​រមណីយដ្ឋាន​ទេសចរណ៍​កែច្នៃ​ចំនួន​១៨ ​កំពុង​បន្ត​អភិរក្ស​ និង​អភិវឌ្ឍ​ឲ្យ​កាន់​តែ​ទាក់​ទាញ។​​​​​

​​​​

រមណីយដ្ឋានឋានសួគ៌បូកគោ

៤. ភូមិសាស្ត្រ​ប្រជាជន​

​និយាយ​ពី​ប្រជាជន​ក្នុង​ខេត្ត​បច្ចុប្បន្ន​ តាម​តួលេខ​រដ្ឋបាល​ឲ្យ​ដឹង​ថា ​​ខេត្ត​កំពត​មាន​ស្រុក​ចំនួន​៧ ​ក្រុង១ ​ដោយ​​មាន​ប្រជាជន​សរុប​ក្នុង​ខេត្ត​មាន​ជាង​ ​៦០ម៉ឺន​នាក់ ​ក្នុង​នោះ​ប្រជាជន​​នៅ​ក្រុង​ មាន​ប្រមាណ ៧ម៉ឺន​នាក់។ ​ប្រជាជន​ភាគ​ច្រើន​​​ប្រកប​របរ​អាជីវកម្ម​កសិកម្ម​ ដែល​ល្បីល្បាញ​ដំណាំ​ម្រេច ​បន្ទាប់​របរ​ធ្វើ​ស្រែ​​និង​ស្រែ​អំបិល​ និង​មួយ​ផ្នែក​ពឹង​ផ្អែក​របរ​នេសាទ​សមុទ្រ តំបន់​​​ទេសចរណ៍​ និង​ឧស្សាហកម្ម​រោង​ចក្រ​ផលិត​ស៊ីម៉ង់​៕​​​​​​​​

មតិយោបល់
អត្ថបទពេញនិយម