• 2018-12-23 07:20:06
  • ចរាចរណ៍

ផ្ដាំឲ្យហើយ! បើចេញពីភ្នំពេញទៅខេត្តដើរលេងចុងឆ្នាំ កុំធ្វើដំណើរតាមផ្លូវនេះឲ្យសោះ

  • 2018-12-23 07:20:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាជធានី​ភ្នំពេញ​ នឹង​​ប្រារព្ធ​ពិធី​សម្ពោធ​វិមាន​ឈ្នះ​ឈ្នះ​ និង​អបអរសាទរ​ខួប២០ឆ្នាំ​នៃ​ការ​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា ក៏​ដូច​ជា​ពិធី​អបអរ​​ឆ្លង​ឆ្នាំ​សកល​ ឆ្នាំ​២០១៨ ឈាន​ចូល​២០១៩​ ដែល​នឹង​រៀប​ចំ​នៅ​វិមាន​ឈ្នះ ឈ្នះ​ ស្ថិត​ក្នុង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ លី យ៉ុង​ផាត់ មហាវិថី​ឈ្នះ ឈ្នះ សង្កាត់​ព្រែក​តាសេក​ ខណ្ឌ​ជ្រោយ​ចង្វា​ រាជធានី​ភ្នំពេញ​ ។

ស្រប​គ្នា​នឹង​កម្មវិធីដែលនឹង​ប្រព្រឹត្ត​ទៅ​យ៉ាង​អធិក​អធមក្នុងឆ្នាំនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្តី​ជូនដំណឹង​ពី​ការ​បញ្ចៀស​ចរាចរ​ក្នុង​កំឡុង​ពេល​ប្រារព្ធ​ពិធី ត្រូវ​ផ្អាក​ចរាចរ​មួយ​រយៈ​ ចំពោះ​បង​ប្អូន​ប្រជាពលរដ្ឋ​ ម្ចាស់​ការដ្ឋាន​សំណង់​នានា ម្ចាស់​អាជីវកម្ម​ក្រឡុក​ស៊ីម៉ង់​ ម្ចាស់​រថយន្ត​ដឹក​ទំនិញ​ គ្រប់​ប្រភេទ​ រថយន្ត​ដឹក​អ្នក​ដំណើរ​ និង​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក​គ្រប់​ប្រភេទ ​(លើក​លែង​តែ​ម៉ូតូ) ហាម​ធ្វើ​ចរាចរ​ឆ្លង​កាត់​ច​តាម​មហាវិថី​ឈ្នះឈ្នះ ពីគល់ស្ពានព្រែកព្នៅ ដល់ផ្លូវជាតិលេខ០៦​ ដោយ​ត្រូវ​ពង្វាង​ចរាចរ​ឆ្លង​កាត់ តាម​ស្ពាន​ព្រែក​ក្ដាម​វិញ ចាប់​ពី​ថ្ងៃ​ទី​ ២៨ ខែ​ធ្នូ​ ​ឆ្នាំ​២០១៨​ រហូត​ដល់​​ថ្ងៃ​ទី​០១ ខែ​មករា​ ​ឆ្នាំ​២០១៩​។ ​​​​​​

វិមានឈ្នះ​ឈ្នះ​

ចុចអាន៖ មិនហត់ដើរឆ្ងាយ! ឆ្លងឆ្នាំនៅភ្នំពេញមានពិធីប្លែកៗធំជាងរាល់ដង ហើយកន្លែងកាន់តែពិសេស

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់