• 2018-12-27 08:23:38
  • ព័ត៌មាន

ទម្លាប់ ៦ ជួយអ្នកឲ្យចេះគិតជ្រៅ ជីវិតនឹងមិនសូវជួបបញ្ហាចុះដុនដាប

  • 2018-12-27 08:23:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​​​ជ្រៅ​ មាន​ន័យ​ថា​គិត​បាន​ទូលំទូលាយ ​វែងឆ្ងាយ ម៉ត់ចត់ ដោយ​បាន​ប្រមូល​ព័ត៌មាន​ដែល​ពាក់ព័ន្ធ​បាន​គ្រប់​ជ្រុង​ជ្រោយ មុន​និយាយ​ឬ ធ្វើការ​សម្រេចចិត្ត​អ្វីមួយ​។ រាល់ពេល​ជួប​បញ្ហា អ្នក​អាច​មាន​អារម្មណ៍​ថា បើ​កាល​នោះ​ខ្លួន​បាន​គិត​ឲ្យ​ជ្រៅ​បន្តិច ច្បាស់​ជា​មិន​មាន​លទ្ធផល​បែប​នេះ​ទេ ​មែនទេ?

តោះ! ឈប់​បន្ទោស​ខ្លួន​ឯង​ពី​រឿង​កន្លង​មក ហើយ​ចាប់​ផ្តើម​ទម្លាប់​ឲ្យ​មានការ​គិត​បាន​ស៊ី​ជម្រៅ​ពី​ពេល​នេះ ដើម្បី​បញ្ចៀស​បញ្ហា​នា​ពេល​អនាគត​ប្រសើរ​ជាង ដោយ​ចាប់ផ្តើម​ពី​ការ​ប្តូរ​របៀប​គិត​ដូច​ជា ៖

១. កុំ​បន្ទាប​បន្ថោក​ខ្លួនឯង​ ៖ ជាជាង​គិត​ថា​ខ្លួន​ឯង​អន់ អ្នក​គួរ​ស្វែងរក​ព័ត៌មានបន្ថែម ឬ​សុំ​ដំបូន្មាន​ពី​​ចាស់ទុំ​ដែល​មាន​បទពិសោធន៍​ ថា​តើ​​​នៅ​ខ្វះ​អ្វី ហើយ​​ព្យាយាម​បំពេញ​ចំណុច​ខ្វះ​ខាត​ទាំង​នោះ។ ឲ្យតែ​មានការ​តាំងចិត្ត​ អ្នក​នឹង​ទទួល​បាន​លទ្ធផល​មិនខាន។

២. ជម្នះ​ក្តី​បារម្ភ​ខ្លួន​ឯង​ឲ្យ​បាន ៖ ត្រូវ​ចាំ​ថា​មាន​តែ​ធ្វើ​ចិត្ត​ឲ្យ​ស្ងប់​ប៉ុណ្ណោះ ទើប​អាច​ឲ្យ​អ្នក​គិត​បាន​ល្អិត​ល្អន់​ច្បាស់​លាស់ និង​គ្រប់​ជ្រុង​ជ្រោយ​ល្អ។ ដាច់​ខាត​កុំ​ធ្វើការ​សម្រេច​ចិត្ត​ធំ​ដុំ ក្នុង​ពេល​តក់​ក្រហល់​ឲ្យ​សោះ។

៣. ទម្លាប់​ប្រើ​ការ​គិត​ល្អិតល្អន់ ៖ រៀន​មើលបញ្ហា​ពីជ្រុងផ្សេងៗ និង​ទម្លាប់​សួរ​ខ្លួន​ឯង​​ ថា​បើ​ធ្វើ​បែបនេះ​ ឬ បែប​នោះ នឹង​មាន​លទ្ធផល​អ្វី ដឹង​ច្បាស់​ពី​ការ​​ចង់​បាន​របស់​ខ្លួនឯង ហើយ​​ថ្លឹងថ្លែង​​ទំហំការងារ កម្លាំង និង​លទ្ធផល ​ដែល​អ្នក​ទទួល​បាន និង​ចាយលើ​​កិច្ចការ​នោះ។

៤. សម្លឹង​ទៅ​អនាគត​​ឲ្យ​វែង​ឆ្ងាយ ៖ ស្វែង​រក​ឱកាស​ក្នុង​បញ្ហា​ ឬ​ការងារ​ដែល​អ្នក​កំពុង​ធ្វើ​បច្ចុប្បន្ន ​ថា​តើ​វា​អាច​បង្កើន​តម្លៃ​អ្វី​ខ្លះ​ទៀត​ ឬ វា​នឹង​ទៅជាបែបណានាថ្ងៃមុខ។

៥. បន្ថែម​ចំណេះ​ដឹង​ជា​ប្រចាំ ៖ ​អ្នកគួរ​ដឹង​រឿង​រ៉ាវ​ដែល​កំពុង​កើត​ឡើង​ជុំវិញ​ខ្លួន និង​មាន​ឆន្ទៈ​ស្វែង​រក​បទពិសោធន៍​ជីវិត​ថ្មីៗ ចេះសួរនាំ​ និង​វិភាគ ហើយ​គួរ​អាន​ឲ្យបានច្រើនផងដែរ។

៦.​កុំ​ឈឺក្បាល​នឹង​រឿង​ឥតប្រយោជន៍ ៖ អ្នក​គួរ​ចេះ​រៀន​បែប​ចែក​រឿង តូច និង​រឿង​ធំ និង​ការងារ​អាទិភាព ហើយ​​គួរ​យកចិត្ត​ទុកដាក់​លើ​គោលដៅ​ធំៗ និង​រឿង​ចាំបាច់​មុន​នឹង​លូក​ដៃ​​ទៅ​ខ្វល់​ខ្វាយ​រឿង​មិន​សំខាន់៕

អត្ថបទទាក់ទង៖

អត្ថបទ​៖ ដេត​ លីដា

មតិយោបល់