• 2019-01-05 06:00:00
  • សុខភាព

ទុកយូរនាំខាតធំប្រុសៗ តិចច្រឡំថា ជំងឺក្លនលូនជាវិញឯងៗ តាមពិតអាចគ្រោះថ្នាក់ធ្ងន់

  • 2019-01-05 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាពលរដ្ឋ​ខ្មែរ​យើង​ភាគ​ច្រើន​បាន​ស្គាល់​ជំងឺ​ក្លន ឬ​ក្លន​លូន ជាពិសេស​អ្នក​មាន​កូន​ប្រុស ឬប្រុសៗដែលធ្លាប់​កើត​ជំងឺ​នេះ។ អ្នក​ខ្លះ​គិត​ថា ជំងឺ​នេះ​វា​គ្រាន់​ជា​រឿង​ធម្មតា​សម្រាប់​ប្រុសៗ​ មាន​ន័យថា មិន​ចាំ​បាច់​ព្យាបាល​ក៏​អាច​ជា​វិញ​ខ្លួន​ឯង​ៗ។ ខ្លះ​ទៀត​ថា​កុំ​ស្មុគ​ស្មាញ​ច្រើន គ្រាន់​តែ​ស្លៀក​ខោ​ទ្រនាប់​រឹប​ៗ​ក៏​បាន​ជួយ​បាន​ដែរ។

មិន​ដូច្នេះ​គ្រប់​អ្នក​ជំងឺ​ទេ តាម​ពិត​ទៅ​ជំងឺ​នេះ​គឺ​ត្រូវ​ការ​ព្យាបាល​ត្រឹមត្រូវ​ វា​មាន​មូលហេតុ និង​អាច​បង្ក​គ្រោះថ្នាក់​ធ្ងន់​បាន​ បើ​យឺតយ៉ាវ​។ ​បើ​តាម​អ្នក​ជំនាញ​សុខភាព​បាន​ពន្យល់​ថា​ច្បាស់​ៗ​ថា ជំងឺ​ក្លន​លូន​គឺ ជា​ការ​បិទ​មិន​ជិត​ពី​កំណើត ឬ​ហៅថា congénitale ដែល​ធ្វើ​ឲ្យ​យារ​ធ្លាក់ (faibless) នៃ​ស្រោម​គ្រប​ពោះ ដែល​បណ្ដាល​ឲ្យ​ផ្នែក​មួយ​នៃ​ពោះវៀន​លូន​ចេញ ហើយ​បង្កើត​បាន​ជា​ដុំ​ពក​មួយ​នៅ​ក្រោម​ស្បែក។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទំព័រ​ហ្វេសប៊ុក របស់​មន្ទីរពេទ្យ​កាល់​ម៉ែត។

ទំព័រ​ដដែល​បាន​បន្ត​បញ្ជាក់​ពី​ចំណុច​សំខាន់ ៣​យ៉ាង ដើម្បី​ជា​ការ​យល់ដឹង និង​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ករណី​អ្នក​ជំងឺ​មាន​ចេញ​រោគ​សញ្ញា​នៃ​ជំងឺ​ក្លនលូន។

១. មូលហេតុ

កត្តា​មួយ​ចំនួន​ដែល​បណ្ដាល​ឲ្យ​កើត​ជំងឺ​ក្លន​លូន ​មាន​ដូចជា

  • កត្តា​ពី​កំណើត៖ ទារក​ខ្លះ​កើត​មក​អាច​មាន​ក្លន​លូន​ពី​កំណើត ហើយ​អាច​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង​មុន​អាយុ ២ឆ្នាំ
រូបតំណាង
  • ភាព​ចាស់​ ឬ​យារ នៅ​ពេល​វ័យ​ចាស់​ជរា

  • មូល​ហេតុ​មួយ​ផ្សេង​ទៀត​របស់​ក្លន​លូន គឺ​បណ្ដាល​មក​ពី​ការ​លើក​របស់​ធ្ងន់​ៗ​ពេក ឬ​ការ​ប្រឹង​ខ្លាំង​ពេក។ (ចំពោះ​ស្ត្រី ដូច​ជា​ពេល​សម្រាល​កូន)

២. រោគសញ្ញា

ជំងឺ​នេះ​អាច​កើត​រោគ​សញ្ញា​ដូចជា

  • កើតឡើង​ដោយ​ស្ងៀមស្ងាត់

  • ជា​ដុំ​ពក​នៅ​ក្បែរ​ក្រលៀន ឬ​ស្រោម​ពង​ស្វាស (ប្រុស និង​ស្រី​អាច​កើត​មាន​ដូចគ្នា)។

  • ករណី​មិន​ទាន់​មាន​ផល​លំបាក (complication) ដុំ​ពក​កើត​មាន ឬ​ប៉ោង​ធំ​នៅ​ពេល​ប្រឹង ឬ​ក្អក ជា​ដុំ​ពក​ទន់​នៅ​ក្បែរ​ក្រលៀន ឬ​ធ្លាក់​ចូល​ក្នុង​ស្រោម​ពង​ស្វាស

រូបតំណាង
  • ករណី​មាន​ក្លន​លូន ហើយ​មិន​បាន​ព្យាបាល​ត្រឹមត្រូវ វា​នឹង​វិវត្តន៍​ទៅ​ជា​ដុំ​ពក​ធំ​រមួល ឬ​អាច​រលួយ​ពោះវៀន ដែល​ធ្លាក់​ចូល​រន្ធ​ក្លន​នោះ ហើយ​អ្នក​ជំងឺ​មាន​រោគ​ សញ្ញា​ដូចជា ចុក​ពោះ ចង់​ក្អួត ទល់លាមក។

សំគាល់៖ ការ​ឡើង​ហើម​កូន​កណ្ដុរ ក៏​អាច​បណ្ដាល​ឲ្យ​មាន​ដុំ​ពក​ត្រង់​ក្រលៀន​ដែរ ដែល​គេ​អាច​ច្រឡំ​គ្នា ដែល​ជា​ជំងឺ​ផ្សេង​មួយ​ទៀត។

៣. ការ​ការពារ និង​ការ​ព្យាបាល

វិធី​ដែល​អាច​ការពារ​ និង​ព្យាបាល​ជំងឺ​ក្លន​លូន​មាន​ដូចជា

  • ជៀសវាង​ការ​ប្រើ​កម្លាំង ឬ​លើក​របស់​ធ្ងន់​ៗ​ពេក

  • ប្រើ​ខ្សែ​ក្រវាត់​ទ្រ​កន្លែង​ដែល​មាន​ក្លន

រូបតំណាង
  • ប្រឹក្សា​យោបល់​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ

  • បើ​ក្លន​លូន​ប៉ោង​ធំ អាច​សាកល្បង​រុញ​វា​បញ្ចូល​ទៅ​វិញ ដោយ​ឲ្យ​អ្នក​ជំងឺ​ដេក​លើក​ជើង អោយ​ខ្ពស់​ជាង​ក្បាល ហើយ​សង្កត់​ថ្នម​ៗ​ទៅ​លើ​កន្លែង​ដែល​ប៉ោង​នោះ។ បើ​រុញ​វា​មិន​ចូល​វិញ​ទេ​ ត្រូវ​ឈប់​ភ្លាម ហើយ​ស្វែង​រក​ជំនួយ​ពី​គ្រូពេទ្យ​ជំនាញ​ជា​បន្ទាន់។

  • ក្នុង​ករណី​ក្លន​មាន​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង ឬ​បណ្ដាល​ឲ្យ​មាន​ក្អួត ហើយ​អ្នក​ជំងឺ​ទល់​លាមក​ គ្មាន​បត់​ជើង​ធំ​ទេ នោះ​អាច​ជា​សញ្ញា​គ្រោះថ្នាក់។ ត្រូវ​មក​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ដែល​អាច​ត្រូវ​ធ្វើការ​វះ​កាត់​ជា​ចាំ​បាច់។

អត្ថបទ៖ ពៅ រក្សា

មតិយោបល់