- 2019-02-13 02:49:47
- ចរាចរណ៍
និយាយពីថាឡើងធូរទ្រូង...ចាប់ពីពេលនេះទៅចិញ្ចើមផ្លូវសហព័ន្ធរុស្ស៊ី លែងរញ៉េរញ៉ៃហើយ
- 2019-02-13 02:49:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
និយាយពីថាឡើងធូរទ្រូង...ចាប់ពីពេលនេះទៅចិញ្ចើមផ្លូវសហព័ន្ធរុស្ស៊ី លែងរញ៉េរញ៉ៃហើយ
ចន្លោះមិនឃើញ
តាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថាចាប់ពីពេលនេះទៅនឹងធ្វើការរៀបចំការឺឡាចិញ្ចើមផ្លូវឲ្យបានស្អាត មានរបៀបរៀបរយ និងមានសោភណភាពឡើងវិញ។ ការរៀបចំឡើងវិញនេះ ព្រោះកន្លងមកបងប្អូនប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មមួយចំនួន បានយកចិញ្ចើមផ្លូវនៃមហាវិថីសហព័ន្ធរុស្ស៊ីនេះ ធ្វើជាកន្លែងលក់ដូរ និងពលរដ្ឋខ្លះទៀតបានធ្វើចរាចរណ៍នៅលើខឿនចិញ្ចើមផ្លូវដែលធ្វើឲ្យមានការខូចខាត បាត់បង់សម្រស់ សោភណភាព។
មិនតែប៉ុណ្ណោះ មានប្រជាពលរដ្ឋខ្លះទៀត បានធ្វើការជួសជុលការឺឡាចិញ្ចើមផ្លូវនេះដោយខ្លួនឯង ដោយមិនមានបទដ្ឋានបច្ចេកទេសត្រឹមត្រូវ មិនមានភាពស្មើគ្នា ខ្លះខ្ពស់ ខ្លះទាប។ នៅក្នុងនោះរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យម្ចាស់អាជីវកម្ម អ្នកដែលលក់ដូរលើចិញ្ចើមផ្លូវទាំងអស់ ត្រូវរុះរើចេញដើម្បីធ្វើការរៀបចំឲ្យស្រស់ស្អាតដូចដើមវិញ។
ជាក់ស្ដែងនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០១៩នេះ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការរៀបចំការឺឡាចិញ្ចើមផ្លូវមហាវិថីសហព័ន្ធរុស្ស៊ី ចាប់ពីមហាវិថីព្រះនរោត្ដម រហូតដល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ សកម្មភាពរៀបចំឡើងវិញនេះ បានធ្វើឲ្យមានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋ ព្រោះកន្លងមកផ្លូវមួយខ្សែនេះពិតជាគ្មានសណ្ដាប់ធ្នាប់ និងបង្កការកកស្ទះជាខ្លាំង៕