• 2019-02-22 05:19:01
  • ព័ត៌មាន

ចូលរួម Couple Runឆ្នាំនេះលើសពីរត់ដើម្បីជួយសង្គម ថែមសារសំខាន់ ២ទៀតធានាម៉ាសប្បាយប្លែកម៉ង

  • 2019-02-22 05:19:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ម្សិលមិញ ក្រុមហ៊ុន ICE WATCH នៃ Watch Empire Cambodia បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​ប្រកាស​ពី​វត្តមាន​ផ្លូវការ​នៃ កម្មវិធី​រត់​សប្បុរសធម៌​ដ៏​ល្បី​ឈ្មោះ [Couple Run ២០១៩] លើក​ទី ៤ ដែល​មាន​ការ​ចូល​រួម​ពី​ដៃ​គូ​សហការ​ធំ ដូចជា ក្រុមហ៊ុន ISUZU និង​ផ្សារ​ទំនើប AEON នៅ​ទី​តាំង​ AEON Sen Sok ។

Couple Run លើក​ទី ៤នេះ នឹង​ប្រព្រឹត្ត​ទៅ​នៅ​រសៀលថ្ងៃ ទី ៨ មិនា ២០១៩ ចំ​ទិវា​សិទ្ធិ​នារី នៅ​ផ្លូវ​ជុំវិញ​ផ្សារ​ទំនើប AEON SEN SOK ដែល​មាន​ចម្ងាយ​ប្រមាណ កន្លះគីឡូ អម​ដោយ​កម្មវិធី​សប្បាយ​ៗជាច្រើន​ទៀត​ ដូចជា ៖

  • រត់​ជា​គូ និង​សកម្មភាព​កម្សាន្ត​ផ្សេង​ៗ​តាម​ផ្លូវ​រត់
  • លេង​ទឹក និង​ម្សៅ​ពណ៌​ជម្រុះ
  • ការ​ប្រគំ​តន្រ្តី​​គឺ EDM ដែល​មាន​​ការ​ចូល​រួម​ពី ​DJ Maily ។
សន្និសីទ​សារព័ត៌មាននៅ AEON សែនសុខ

« សារ​សំខាន់​នៃ​ Couple Run ២០១៩​នេះ គឺ​​លើក​កម្ពស់​ស្ត្រី ដូច្នេះ​ហើយ​ទើប​យើង​ធ្វើ​ចំ​ថ្ងៃ​សិទ្ធិ​នារី និង បាន​អញ្ជើញ​ Dj Maily ចូលរួម​ធ្វើ​ជា​អ្នកតំណាង​ផ្សព្វ​ផ្សាយ​កម្មវិធី។ ក្រៅ​ពី​នេះ​យើង​ក៏​ចង់​ផ្ញើ​សារ​ទៅ​កាន់​យុវជន​ខ្មែរ​ទាំង​អស់​ឲ្យ​ងាក​មក​ចាប់​អារម្មណ៍​នឹង​កីឡា ដើម្បី​កាត់​បន្ថយ​ការ​តានតឹង​អារម្មណ៍​ឬ ជំងឺ​បាក់​ទឹក​ចិត្ត (Despression) និង ចូលរួម​ជួយ​ដល់​សង្គម ដោយ​ថវិកា​មួយ​ផ្នែក​ពី​ការ​លក់​សំបុត្រ នឹង​ត្រូវ​បរិច្ចាគ​ទៅ​ឲ្យ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា»។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក មុត បញ្ញា នាយក​ផ្នែក​ពាណិជ្ជកម្ម នៃ​ក្រុមហ៊ុន Watch Empire។

« ទោះ​ឆ្នាំ​នេះ​ធ្វើ​ឡើង​ដើម្បី​ស្ត្រី តែ​យើង​រំពឹង​ថា​នឹង​មានការ​ចូល​រួម​ទាំង​បុរស​និង​ស្ត្រី ទាំង​ខ្មែរ​ និង​បរទេស។ កាល​ពី​ឆ្នាំ​កន្លង​ទៅ Couple Run បាន​ធ្វើ​នៅ​ខេត្ត​សៀមរាប​ឃើញ​ថា​មាន​ការ​ចូល​រួម​ជម្រុះ ដោយ​បាន​ប្រមូល​ថវិកា​សប្បុរសធម៌​ជូន​ទៅ​មន្ទីរពេទ្យ​គន្ធបុប្ឋា​ ប្រមាណ ៣ពាន់ដុល្លារ»។ លោក​បញ្ជាក់​បន្ថែម។

សំបុត្រ​ចូលរួម តម្លៃ ២៤០០០រៀល ឬ ៦ដុល្លារ ( ៤០០០រៀល​នឹង​បរិច្ចាគ​ទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា) ។ រាល់​ការ​ទិញ​សំបុត្រ​ នឹង​ទទួល​បាន​៖ អាវយឺត Couple Run មួយ​ដ៏​ស្រស់​ស្អាត និង​ ម្សៅពណ៌១កញ្ចប់។

សំបុត្រ​ចាប់​ផ្តើម​មាន​លក់​ហើយ! អាច​រក​ទិញ​បាន​នៅ​ផ្សារ​ទំនើប AEON Sen Sok ឬ ទាក់​ទង​ក្រុមហ៊ុន [ICE WATCH Cambodia]​(https://www.facebook.com/ice.watch.cambodia/) លេខ ០៩៨ ៨៥១ ០០០ និង ០៧៧ ៧៥១ ០០០

ប្រញាប់​ឡើង សំបុត្រ​ចូល​រួម​មាន​កំណត់!

អត្ថបទ​ទាក់ទង៖ Couple Run​ ឆ្នាំ​នេះ​ដូរ​រូប​រាង​ហើយ ផ្ទៀង​ផ្ទាត់​ទី​នេះ ក្រែង​ទៅ​ខុស​កន្លែង ហើយ​មិន​ដឹង​ថា​គេ​លេង​អី​ខ្លះ

អត្ថបទ៖ លីដា

មតិយោបល់
អត្ថបទពេញនិយម