• 2019-03-09 07:30:01
  • ចរាចរណ៍

មក​ដឹង​ពី​តម្លៃ​ប្រឡង​យក​បណ្ណ​បើកបរ តាម​ប្រភេទ​ នៃ​បណ្ណ​បើកបរ​យាន​ជំនិះ?

  • 2019-03-09 07:30:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ​ប្រិយ​មិត្ត​ដឹង​ពី​តម្លៃ​ហើយ​ឬ​នៅ​ពី​តម្លៃ​សេវា​ប្រឡង​យក​បណ្ណ​បើកបរ? ថ្ងៃ​នេះ​ Sabay នឹង​បង្ហាញ​អំពី​តម្លៃ​សេវា​ប្រឡង​យក​បណ្ណ​បើកបរ ដូច​ខាង​ក្រោម​នេះ៖

តម្លៃ​ប្រឡង​យក​បណ្ណ​បើកបរ​ប្រភេទ

  • ៖ "ម៉ូតូ" តម្លៃ​សេវា​ គឺ ៣០ ០០០ រៀល
  • ៖ "រថយន្ត​ទេសចរណ៍/ គ្រួសារ" តម្លៃ​សេវា គឺ ៩០ ០០០រៀល
  • គ និង ឃ៖ តម្លៃ​សេវា​គឺ ៩៥ ០០០រៀល
  • ៖ តម្លៃ​សេវា គឺ​ ១សែន​រៀល

ការ​កំណត់​តម្លៃ​សេវា​ប្រឡង​យក​បណ្ណ​បើកបរ​នេះ តាម​រយៈ​ការ​ចុះ​ផ្សាយ​ដោយ​ក្រសួង​សាធារណៈ​ការ​ និង​ដឹក​ជញ្ជូន។

តើ​ការ​ប្រឡង​យក​បណ្ណ​បើកបរ​ត្រូវ​ស្នើ​ដាក់​ពាក្យ​យ៉ាង​ដូច​ម្ដេច? ឆ្លើយ​តប​នឹង​បញ្ហា​នេះ ក្រសួង​សាធារណៈ​ការ​បាន​ណែនាំ​ឲ្យ​ប្រិយមិត្ត​ទាំង​អស់​អាច​ដាក់​ពាក្យ​ស្នើ​សុំ​ប្រឡង​យក​បណ្ណ​បើកបរ និង​ប្ដូរ​បណ្ណ​បើកបរ តាម​ប្រព័ន្ធ​ស្វ័យ​ប្រតិកម្ម​ផ្ដល់​បណ្ណ​បើកបរ​យានយន្ត​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ដែល​មាន​អាសយដ្ឋាន https://driverlicense.mpwt.gov.kh ឬ​ទៅ​ទី​តាំង​ផ្ដល់​សេវា​សាធារណៈ ដែល​កំណត់ ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដូចជា នៅ​ផ្សារ​ទំនើប​អ៊ីអន១ ផ្សារ​ទំនើប​អ៊ីអន២ និង​នៅ​តាម​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី ខេត្ត ទូទាំង​ប្រទេស។ ​

ចំពោះ​បណ្ណ​បើកបរ​ប្រភេទ ក និង​ប្រភេទ ខ លោក​អ្នក​អាច​ដាក់​ពាក្យ​ស្នើសុំ​ប្រឡង​តាម​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិ​កម្ម ដោយឡែក​ចំពោះ​បណ្ណ​បើក​បរ​ចាប់​ពី​ប្រភេទ គ ឡើង​ទៅ​លោក​អ្នក​តម្រូវ​ឱ្យ​ទៅ​រៀន​នៅ​សាលា​បង្រៀន​បើកបរ​ដើម្បី​ទទួល​បាន​វិញ្ញាបនបត្រ​ទទួល​ស្គាល់​ការ​បើក​បរ​ទើប​មាន​សិទ្ធិ​ដាក់​ពាក្យ​ស្នើ​សុំ​ប្រឡង​យក​បណ្ណ​បើកបរ​បាន។

សូម​បញ្ជាក់​ថា យោង​​តាម​មាត្រា​ ៤០​ថ្មី នៃ​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក បាន​ឲ្យដឹង​ថា បណ្ណ​បើកបរ​ជាតិ​សម្រាប់​បើកបរ​យានយន្ត​ក្នុង​ព្រះ​រាជា​ណាចក្រ​កម្ពុជា មាន ៥​ប្រភេទ គឺ​ប្រភេទ ក, ខ, គ, ឃ, ង៕

សូមចុចអាន៖ សាលាក្រុង​ប្រកាស​​បើក​វគ្គ​បណ្ដុះ​បណ្ដាល​ច្បាប់​ចរាចរណ៍​ឥត​គិត​ថ្លៃ ដល់​​ម៉ូតូ​កង់​បី និង​ទោ​ចក្រ​យានយន្ត​សណ្ដោង​រ៉ឺម៉ក រយៈ​ពេល​២ខែ

សូមចុចអាន៖ ដឹង​ពិន័យ​ប៉ុន្មាន​អត់ បើ​ម៉ូតូ​កង់​បី ឬ​ទោ​ចក្រ​យានយន្ត​សណ្ដោង​រ៉ឺម៉ក​ បើក​បរ​អត់​មាន​ប័ណ្ណបើកបរ?

សូមចុចអាន៖ ត្រៀម​ពីរ​ចំណុច​នេះ​រួច ប្រឡង​យក​ប័ណ្ណបើកបរ​រ​ថយន្ត​ស៊ីផុយ​

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់
អត្ថបទពេញនិយម