• 2019-03-09 08:14:11
  • ចរាចរណ៍

តិចច្រឡំថា​មានបណ្ណបើក​បរ​រថយន្ត ហើយអាចទៅបើកយានទាំងនេះបាន

  • 2019-03-09 08:14:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ទីរសាធារណការ​រាជធានី​ភ្នំពេញ​ឲ្យ​ដឹងថា​នៅ​ថ្ងៃសៅរ៍​នេះ​អ្នក​បើក​បរ​ត្រីចក្រ​យាន្ត និង​ទោច​ក្រយាន​សណ្ដោយ​រ៉ឺម៉ក​ជាង​៦០០​នាក់​បាន​ចូលវគ្គ​បណ្ដុះ​បណ្ដាលដើម្បី​ត្រៀមប្រឡង​យក​បណ្ណ​បើក​បរ​ប្រ​ភេទ​«ក»។

(រូបភាព៖​មន្ទីរសាធារណការរាជធានីភ្នំពេញ)

បើ​តា​មមន្ទីរសាធារណការរាធានី​ភ្នំពេញ​នៅ​ថ្ងៃនេះមាន​អ្នក​ចូល​រួម​វគ្គ​បណ្ដុះ​បណ្ដាល​ចំនួន​៦៣១​នាក់។ ដោយឡែក​កាល​ពីថ្ងៃទី​៧ ខែមីនា ប្រ​ភព​ខាង​លើ​បញ្ជាក់ថា​មាន​អ្នកបើកបរ​ត្រីចក្រ​យាន​យន្ត​ចំនួន​៤០​នាក់​បាន​ដាក់ពាក្យ​ប្រ​ឡង និង​មាន​២១នាក់​បាន​ប្រ​ឡង​ជាប់។​

ដោយឡែក​ប្រ​ភព​ដដែល​បាន​ឆ្លើយ​នឹង​សំណួរ​ប្រ​ជា​ពល​រដ្ឋ​ក្នុង​Comment របស់​ខ្លួន​ដែល​សួរ​ថា​អ្នក​មាន​បណ្ណ​បើក​បរ​រថយន្ត​​ត្រូវ​ទៅ​រៀន​ដើម្បី​ប្រ​ឡង​ទៀត​ឬ​យ៉ាង​ណាដើម្បី​បាន​បណ្ណ​ប្រ​ភេទ «ក»។ ជា​ចម្លើយ​គឺ​ថា​អ្នក​មាន​បណ្ណ​បើក​បរ​រថយន្ត​មិន​ចាំ​បាច់​ទៅ​រៀន​នោះទេ ​ពោល​គឺអាច​ដាក់ពាក្យ​ប្រ​ឡង​យក​បណ្ណ​ប្រ​ភេទ​ «ក« បាន​តែ​ម្ដង។

(រូបភាព៖​មន្ទីរសាធារណការរាជធានីភ្នំពេញ)

វគ្គ​បណ្ដុះ​បណ្ដាលនេះ​នឹង​រៀបចំឡើង​រយៈពេលពី​រខែ​ចាប់ពី​ថ្ងៃទី​២ ខែ​មីនា ដល់​ថ្ងៃទី៤​ ខែ​ឧសភា ឆ្នាំ​២០១៩ ដោយ​រៀបចំឡើង​រៀង​រាល់​ថ្ងៃ​សៅរ៍។ ទីតាំង​ចូល រួម​ក្នុង​វគ្គ​បណ្តុះ​បណ្ដាលនេះ​មាន​ពីរ​កន្លែង​គឺទី​១នៅអង្គភាពផ្តល់ប័ណ្ណបើកបរនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ផ្លូវលេខ៥៩៨ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ និង​ទី​ពីរ​នៅ​មន្ទីរសាធារណការ និងដឹក​ជញ្ជូន​រាជធានីភ្នំពេញ នៅ​ផ្លូវ​ជាតិលេខ​៦ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ។ នេះ​បើ​តាម​ការ​ផ្សាយ​នៅ​លើ​ទំព័រ​ហ្វេ​សប៊ុក​របស់​មន្ទី​រ​សាធារ​ការរាជ​ធានី​ភ្នំពេញ​នារសៀល​នេះ។

សម្រាប់​តម្លៃ​ប្រឡង​យក​បណ្ណ​បើក​បរ​ប្រ​ភេទ​ «ក» នេះ​ក្នុង​តារាង​របស់​ក្រ​សួងមាន​តម្លៃ​ ៣ម៉ឺន​រៀល។​ យាន​ជំនិះ​ដែល​ស្ថិត​ក្នុង​ប្រ​ភេទ​ «ក« នេះ​មាន​ទោចក្រយានយន្ត​មានទំហំស៊ីឡាំង​លើសពី​១២៥​សេសេ ទោច​ក្រយានយន្ត​សណ្ដោង​រ៉ឺម៉ក និង​​ត្រី​ចក្រ​យានយន្ត៕

អត្ថបទ៖ ទូច សុខា

មតិយោបល់