• 2019-03-14 05:22:58
  • ចរាចរណ៍

បងអ្នកជិះម៉ូតូធ្វើអីចឹងបានទៀត! មកដឹងពីតម្លៃផាកពិន័យ​អ្នក​ជិះបញ្ជ្រាសផ្លូវ

  • 2019-03-14 05:22:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោចក្រយាន​មួយគ្រឿង​បាន​បើកបរ​ខុសទិស ដែល​ត្រូវ​បាន​ក្រុម​អ្នក​ថតរូប​ របស់ Sabay ថតរូបបាន​ កាល​ពីពេល​ថ្មីៗ​នេះ។ តើប្រិយមិត្ត យល់យ៉ាងណាចំពោះការ​បើកបរ​របស់​គាត់ តាមរយៈ​រូបថត​មួយ​សន្លឹក​នេះ?

តោះ! យើង​ក្រលេក​មក​មើល​អនុក្រឹត្យ​ ស្ដីពី​ការ​ផាក​ពិន័យ​អន្ដរការណ៍​ចំពោះ​ល្មើស​នឹង​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវ​គោក​​ ដែល​មាត្រា ៨ នៃ​អនុក្រឹត្យ​នេះ បាន​ចែង​ថា ត្រូវផាក​ពិន័យ​អន្ដរការណ៍​ចំពោះ​អ្នក​បើកបរ​ទោចក្រ​យានយន្ត ឬ​ទោចក្រ​យានយន្ត​សណ្ដោង​រ៉ឺម៉ក ឬ​ត្រីចក្រយានយន្ត​ទឹកប្រាក់ ២៥ ៥០០០ រៀល។ អ្នក​បើកបរ​យានយន្ត​ធុនស្រាល​ចំនួន ៥០ ០០០រៀល និង​អ្នក​បើកបរយានយន្ត​ធុនធ្ងន់​ចំនួន​ទឹក​ប្រាក់ ១សែន​រៀល ចំពោះ​បទ​ល្មើស ដែល​អ្នក​បើកបរ​យានយន្ត​ខុសទិស ដែល​តម្រូវ​ឲ្យ​ធ្វើ​ចរាចរណ៍​ ឬបើកបរ​ជាន់​គំនូស​បង្ហូត​កណ្ដាល​ទ្រូវ​ផ្លូវ។

ក្រោយ​ស្វែងយល់ពី​ច្បាប់​ចរាចរណ៍​ហើយ តើប្រិយមិត្ត​មួយចំនួន​តូច ដូចរូបខាងលើ ហ៊ាន​បើកបរ​ ខុស​ទិស​ទៀត​ទេ?

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់