• 2019-04-04 10:38:54
  • ជំនឿ

ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ គឺជា​ឆ្នាំ​កុរ មក​មើល​ជោគជតា​រាសី​ឆ្នាំ​ខ្លួន​បន្តិច​មើល !

  • 2019-04-04 10:38:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​សល់​តែ​ជាង​១សប្ដាហ៍​ទៀត​ទេ ចូលឆ្នាំ​ខ្មែរ​ ឆ្នាំ​ថ្មី​ឆ្នាំ​កុរ នឹង​មក​ដល់​ ជំនួស​ឆ្នាំ​ចាស់​ឆ្នាំ​ច។ តោះ​! មក​មើល​ជោគជតា​រាសី​ឆ្នាំ​កុរ ដែល​នឹង​មក​ដល់​ឆាប់​ៗ​នេះ​ហើយ តើ​មាន​រាសី​ដូច​ម្ដេច​ដែរ?

បើ​ជា​មនុស្ស​ប្រុស​ទំនាយ​ថា៖ ក្នុង​ឆ្នាំ​នេះ​ ជា​ឆ្នាំ​ដែល​ជោគជតា​រាសី​របស់​លោក​អ្នក​បាន​ល្អ​ប្រសើរ​ នឹង​បាន​លាភ​ធំ​តែ​មុន​នឹង​កើត​លាភ​អ្នក​ត្រូវ​បាត់​បង់​ទ្រព្យ​របស់​ជាមុន​សិន​ហេតុ​នេះ​ត្រូវ​ប្រុងប្រយ័ត្ន​ខ្លួន​បន្ដិច ព្រោះ​ត្រូវ​ចោរកម្ម​វា​មាន​បំណង​ទុក​បន្ទាប់​ពី​នោះ​ទៅ​អ្នក​នឹង​ត្រូវ​ទទួល​បាន​មុខ​តំណែង​ថ្មី​មាន​នាទី​ទទួល​ខុសត្រូវ​ជាន់​ខ្ពស់​ ឯ​ជោគ​លាភ​ដែល​អ្នក​ត្រូវ​បាន​នោះ​នឹង​បាន​មក​ពី​ទី​ឆ្ងាយ​ ហើយ​លោក​អ្នក​ត្រូវ​ខំ​រក្សា​សុខភាព​ឲ្យ​បាន​ល្អ​ព្រោះ អាច​មាន​ជំងឺ​តម្កាត់​ខ្លះ​ផង​នៅ​ក្នុង​ឆ្នាំ​នេះ។

បើ​ជា​មនុស្ស​ស្រី​ទំនាយ​ថា៖ ក្នុង​ឆ្នាំ​នេះ​ ជា​ឆ្នាំ​ដែល​ជោគជតា​រាសី​របស់​លោក​អ្នក​បាន​ល្អ​ប្រសើរ​នឹង​បាន​លាភ​ធំ តែ​មុន​នឹង​កើត​លាភ​អ្នក​ត្រូវ​បាត់​បង់​ទ្រព្យ​របស់​ជាមុន​សិន ហេតុ​នេះ​ត្រូវ​ប្រុងប្រយ័ត្ន​ខ្លួន​បន្តិច។ និយាយ​រួម​ទំនាយ​ដូច​ជោគជតា​រាសី របស់​មនុស្ស​ប្រុស​ខាង​លើ​ដែរ។

តាម​សៀវភៅ​មហាសង្ក្រាន្ត​ ២០១៩ បាន​ឲ្យ​ដឹង​ដែរ​ថា លោក​អ្នក​កើត​ឆ្នាំ​កុរ ពង្សមនុស្ស​ស្រី នាម​ជា​សត្វជ្រូក ធាតុទឹក ទន្សាកំណើត​នៅ​ថ្ងៃ​ព្រហស្បិ៍ សិរីធ្លាក់​មក​ពី​ជើង​ឆ្វេង​របស់​ព្រះព្រហ្ម​មូល​ព្រលឹង​នៅ​នឹង គុម្ពឈូក ឬ ផ្កាឈូក។

លោក​អ្នក​កើត​ឆ្នាំ​នេះ គួរ​យក​ផ្កាឈូក​បូជា​ព្រះ​រាល់​ថ្ងៃ​កំណើត​ ខែកំណើត​ និង​ឆ្នាំ​កំណើត​របស់​ខ្លួន ទើប​បាន​សម​សេចក្ដី​ប្រាថ្នា​មាន​ជោគលាភ និង​រស់​នៅ​ត្រជាប់​ជាសុខ។

មនុស្ស​កើត​ឆ្នាំ​នេះ​រមែង​ជា​មនុស្ស​មាន​វាសនា​ពី​អតីត​ជាតិ​មាន​គំនិត​ និង​ប្រាជ្ញា​ខ្ពង់ខ្ពស់​ស្រឡាញ់​សភាព​ស្ងប់ស្ងាត់​ និយាយ​ស្ដី​តិចចូលចិត្ត​ដេក​ច្រើន​ដូច​សត្វជ្រូក។ ចិត្តធ្ងន់​បើ​មាន​ក្រេវគ្រោធ​កើតឡើង​ហើយ នឹង​ចងគំនំ​ជាប់​នឹង​ដួង​ចិត្ត។

ជា​មនុស្ស​ចូលចិត្ត​គិត​ច្រើន មាន​និស្ស័យ​នឹង​ហ្ន មិនទទីសទទាស មាន​មិត្តភក្ដិ​ច្រើន​ធ្វើ​ការងារ​ច្រើន បាន​ជា​មេគេ​ ដោយសារ​គំនិត​ប្រាជ្ញា​របស់​ខ្លួន មាន​សេចក្ដី​ស្នេហា​នឹង​ហ្ន ជា​មនុស្ស​លាក់​គំនួច តែ​ប្រច័ណ្ឌច្រើន។

មុខរបរ​ឬ​ការងារ​ដែល​សម​នឹង​ខ្សែ​ជីវិត​របស់​មនុស្ស​កើត​ឆ្នាំ​នេះ ឲ្យ​ចម្រើន​រុងរឿង​លូតលាស់​ត្រូវ​នឹង​សម្លោក​របស់​ខ្លួន​នោះ គឺ​ធ្វើ​ជំនួញ​ជួញ​ប្រៃ នឹង​បាន​ទៅ​ជា​អ្នក​មាន ទ្រព​សម្បត្តិ​ស្ដុកស្ដម្ភ។

បើ​ធ្វើ​រាជការ​មិន​សូវ​ជា​ល្អ​ប៉ុន្មាន​ទេ ច្រើន​តែ​ត្រូវ​ទទួល​ទោសទណ្ឌ​ ឬ​ត្រូវ​បាន​ទទួល​ការ​ឥច្ឆាច្រណែន​ឈ្នានិស ពុំ​សូវ​មាន​សេចក្ដី​សុខ​ចម្រើន​ក្នុង​ជីវិត​ឡើយ ពុំ​នោះទេ​ជា​អ្នក​ប្រកប​ដោយ​រោគច្រើន។

ទំនាយ​ខាង​លើ​នេះ​ ដក​ស្រង់​ពី​សៀវភៅ​មហាសង្ក្រាន្ត​ឆ្នាំ​កុរ ២០១៩ ដែល​រៀបរៀង​ដោយ​ ឯកឧត្តម អ៊ឹម បុរិន្ទ អគ្គលេខាធិការ​រង​ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​បុណ្យ​ជាតិ អន្ដរជាតិ​ គណៈកម្មការ​ស្រាវជ្រាវ​វិជ្ជា​ហោរាសាស្រ្ត​ និង​ប្រពៃណី ទំនៀម​ទម្លាប់​ខ្មែរ

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី