• 2019-04-06 09:31:14
  • ចរាចរណ៍

រថយន្ត​បុក​របាំង​ផ្លូវ​ពាក់​ស្លាក​លេខ​រដ្ឋ​យប់​មិញ ក្រ​សួង​ថា​ជា​របស់ឯកជនបន្លំ​ប្រើ​ស្លាកលេខ​រដ្ឋ​

  • 2019-04-06 09:31:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 14

ចន្លោះមិនឃើញ

ក្រ​សួង​កសិកម្ម​បញ្ជាក់ថា​រថយន្ត​ម៉ាក​Lexus​មួយ​គ្រឿង​ដែលបង្គគ្រោះ​ថ្នាក់​ចរាចរណ៍​​និង​មាន​ពាក់​ស្លាក​លេខ​រដ្ឋ​ដែលមាន​លេខ​សម្គាល់​របស់​ក្រ​សួង​កសិកម្ម​នោះ​មិនមែន​ជា​រថយន្ត​របស់​ក្រ​សួងទេ ដោយ​បានអះអាងថា​ជា​រថយន្ត​ឯកជនបន្លំ​ដាក់​ស្លាក​លេខ​រដ្ឋ។​

កាលពី​យប់​មិញ​មាន​សេចក្ដី​រាយការណ៍ថា​មាន​រថយន្ត​ម៉ាកLexus RX-350 ពាក់ស្លាក់​លេខរដ្ឋ17-2-0845 បាន​ជួបគ្រោះ​ថ្នាក់​ចរាចរណ៍​ដោយ​ជិះ​បុក​របាំង​ចែក​ទ្រូងផ្លូវ ហើយ​ម្ចាស់​បាន​រត់គេច​ខ្លួន​ពីកន្លែង​កើត​ហេតុ។

នៅ​រសៀល​នេះក្រ​សួង​កសិកម្មបាន​ចេញ​សេចក្តីប្រកាសព័ត៌មាន​មួយ ដោយ​បាន​អះអាងថា​រថយន្ត​ខាងលើ​ជា​របស់​ឯកជន​ដែលបាន​លួចបន្លំពាក់​ស្លាក​លេខ​របស់​ក្រ​សួង​កសិកម្ម។

ក្រ​សួង​បញ្ជាក់ថា​ស្លាក​លេខ​របស់​ក្រ​សួង​កសិកម្ម ដែលមាន​លេខ​ដូច​គ្នានេះ​គឺ​បំពាក់​នៅ​លើ​រថយន្ត​របស់​ក្រ​សួង​ម៉ាកMitsubishi ​ពណ៌​ស​ផលិត​ឆ្នាំ​២០១៥។​

ក្រសួង​បន្តថា​ខ្លួន​ក៏បាន​សតង្កេត​ឃើញ​មាន​រថយន្ត​យ៉ាង​ហោច​ណាស់ពីរ​ផ្សេង​ទៀត​បាន​បំពាក់​ស្លាក​លេខ​របស់​ក្រ​សួង​ដែរ និងបាន​ស្នើ​ដល់អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​ចាត់វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​ករណីនេះ៕

អត្ថបទ៖ ទូច សុខា

មតិយោបល់