- 2019-04-25 12:00:41
- ព័ត៌មាន
៦សន្លឹកពីសកម្មភាពប្រឹងសម្រុករៀបចំពិព័រណ៍លំនៅដ្ឋាន ឲ្យទាន់សម្ពោធស្អែកព្រឹក
- 2019-04-25 12:00:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៦សន្លឹកពីសកម្មភាពប្រឹងសម្រុករៀបចំពិព័រណ៍លំនៅដ្ឋាន ឲ្យទាន់សម្ពោធស្អែកព្រឹក
ចន្លោះមិនឃើញ
បន្ទាប់ពីបានប្រកាសពីការវិលមកដល់ជាថ្មីនៃពិព័រណ៍លំនៅដ្ឋានលើកទី ៤ប្រចាំឆ្នាំ ២០១៩ ឬ Home & Lifestyle Expo 2019 កាលពីដើមខែមេសានេះ បានធ្វើឲ្យអ្នកដែលមានគម្រោងទិញផ្ទះមិនតិចទេ ទន្ទឹងរង់ចាំ ដើម្បីអាចចូលរួមទទួលយកការផ្តល់ជូនពិសេសៗ ជាមួយជម្រើសលំនៅដ្ឋានជាច្រើនសម្បូរបែបដាក់មួយកន្លែង។
ខុសប្លែកពីឆ្នាំមុនៗ ពិព័រណ៍លើកនេះធ្វើនៅកោះពេជ្យ រយៈពេល ២ថ្ងៃប៉ុណ្ណោះ គឺ ថ្ងៃសុក្រ ទី ២៦ និង សៅរ៍ ទី ២៧ មេសា ២០១៩ ចាប់ផ្តើមពីម៉ោង ១០ព្រឹក ដល់ ៧យប់។ សម្រាប់អ្នកដែលបាន ចុះឈ្មោះចូលរួម នឹងមានឱកាសទទួលបានរង្វាន់ពី Lucky Draw ក្នុងកម្មវិធី។
កុំឲ្យថារង់ចាំចេះតែយូរទៅៗ តោះ! មកមើលប៉ុន្មានសន្លឹកពីសកម្មភាពនៃការរៀបចំ «ពិព័រណ៍លំនៅដ្ឋានកម្ពុជា ២០១៩» យ៉ាងសស្រាក់សស្រាំ ត្រៀមសម្រាប់សម្ពោធថ្ងៃស្អែក ៖