• 2019-06-09 03:49:57
  • ជំនឿ

រៀប​ចំ​កាបូប​លុយតាមតិចនិក​ហុងស៊ុយ​ ៩នេះ ដឹងតែ​លុយ​រត់​ចូល​​ណែន​ៗ

  • 2019-06-09 03:49:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​កាបូប​លុយ​ដែល​យើង​យក​តាម​ខ្លួន​ជា​រៀង​រាល់​ថ្ងៃ​ហើយ​គិត​ថា​មិន​សូវ​សំខាន់​នោះ ការ​ពិត​គឺ​វា​មាន​ភាព​ប៉ះពាល់​ដល់​លុយ​កាក់​ជា​ខ្លាំង។ បើ​សិន​ជា​យើង​មិន​ចេះ​រៀបចំ​ទុក​ដាក់​ឲ្យ​បាន​ត្រឹម​ត្រូវ​ទេ​នោះ លុយ​អាច​ហូរ​ចេញ​ដូច​ទឹក តែ​បើ​យើង​ចេះ​វិធី​ថែ​រក្សា​កាបូប​ឲ្យ​បាន​ត្រឹម​ត្រូវ​វិញ​នោះ លុយ​អាច​នឹង​ចូល​ច្រើន​ដល់​ថ្នាក់​សាមីខ្លួន​មិន​ចង់​ជឿ។

១. ទុក​លុយ​ឲ្យ​គ្រប់​ថត​ទាំង​អស់

គ្រប់​ថត​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​កាបូប គឺ​ត្រូវ​តែ​មាន​លុយ​ទាំង​អស់​ទោះ​តិច​ក្ដី​ច្រើន​ក្ដី។ ហាម​មិន​ឲ្យ​ទុក​ថត​ចំហ​ចោល​គ្មាន​លុយ​នោះ​ទេ បើ​មិន​ដូច​នោះ​ទេ​លុយ​ក៏​ខ្សត់​តាម​នោះ​ដែរ។

២. ពណ៌​ហុងស៊ុយ​សម្រាប់​កាបូប

គ្រប់​ពណ៌​គឺ​នាំ​មក​ភាព​ផ្សេង​ៗ​គ្នា​ដល់​កាបូប​របស់​អ្នក។ សូម​រើស​យក​ពណ៌​ខ្មៅ ឬ​បៃតង​បើ​ចង់​ឲ្យ​លុយ​ហូរ​ចូល​ច្រើន។ បើ​ចង់​កាត់​បន្ថយ​ការ​ចំណាយ សូម​ជ្រើស​យក​ពណ៌​ត្នោត។ សម្រាប់​អ្នក​កំពុង​រក​គូ​ស្រករ សូម​ជ្រើស​យក​ពណ៌​ក្រហម។ បើ​ចង់​សន្សំ​លុយ សូម​ជ្រើស​យក​លឿង​ចាស់។

៣. ហាម​ប្រើ​កាបូប​មួយ​ទឹក

ព្រោះ​យើង​មិន​ដឹង​ថា​យីអ៊ុន​របស់​ម្ចាស់​មុន​ឡើង​ឬ​ចុះ​នោះ​ទេ បើ​ចេះ​តែ​ប្រើ​ៗ ប្រយ័ត្ន​យក​ទុក្ខ​ដាក់​ខ្លួន។

៤. ហាម​ជូន​កាបូប​ចាស់​របស់​យើង​ឲ្យ​គេ

ទង្វើ​បែប​នេះ​ហាក់​ដូច​ជា​យក​លាភ​របស់​យើង​ទៅ​ឲ្យ​គេ​ដែរ។ ដូច​នេះ​ហាម​យក​កាបូប​ខ្លួន​ឲ្យ​គេ ទោះ​បី​ជា​វា​ចាស់​យ៉ាង​ម៉េច​ក៏​ដោយ។

៥. បន្ថែម​យីអ៊ុន​ឲ្យ​កាបូប

យក​សេន​បី​ចង​ភ្ជាប់​គ្នា​ដោយ​អំបោះ​ក្រហម​មួយ​រួច​ដាក់​ចូល​កាបូប​នោះ​យីអ៊ុន​របស់​កាបូប​នឹង​ខ្ពស់​ជាង​មុន។

៦. រៀបចំ​កាបូប​ឡើង​វិញ

កាបូប​ប្រៀប​ដូច​ជា​បន្ទប់​យើង​នៅ​ដែរ គ្មាន​អ្នក​ណា​ចង់​នៅ​បន្ទប់​រាត់រាយ​នោះ​ទេ។ លុយ​ក៏​ដូច​គ្នា ប្រសិន​បើ​កាបូប​ណា​ដែល​មាន​សណ្ដាប់​ធ្នាប់ នោះ​លុយ​នឹង​នៅ​បាន​យូរ​ដូច​គ្នា។ ផ្ទុយ​មក​វិញ បើ​កាបូប​នោះ​រញ៉េរញ៉ៃ​ខ្លាំង​ពេក​នោះ លុយ​ក៏​រត់​ចោល​ម្ចាស់​ដូច​គ្នា។

៧. ជៀស​វាង​ទុក​រូប​គ្រួសារ​នៅ​ក្នុង​កាបូប

ទុក​រូប​មនុស្ស​នៅ​ក្នុង​កាបូប នឹង​ធ្វើ​ឲ្យ​បរិយាកាស​កាបូប​ច្របូកច្របល់ បណ្ដាល​ឲ្យ​កម្លាំង​ទាញ​លុយ​ត្រូវ​ធ្លាក់​ចុះ ដូច​នេះ​គួរ​ជៀស​វាង​ទុក​រូប​នៅ​ក្នុង​កាបូប។ រាល់​វិក្កយបត្រ​ណា​ដែល​ទូទាត់​ហើយ​ក្ដី ឬ​មិន​ទាន់​ក្ដី ក៏​ពុំ​គួរ​ទុក​ក្នុង​កាបូប​ដែរ ព្រោះ​នឹង​ធ្វើ​ឲ្យ​ច្រឡំ​ថា មិន​ទាន់​ទូទាត់ នោះ​លុយ​នឹង​ចេញ​ម្ដង​ទៀត។

៨. ទំហំ​មិន​តូច​ពេក

បើ​កាបូប​លុយ​របស់​អ្នក​តូច​ពេក ធ្វើ​ឲ្យ​លុយ​ត្រូវ​ត្បៀត​លើ​គ្នា​នោះ​ក៏​គ្មាន​ហុងស៊ុយ​ដែរ។ គួរ​ប្រើ​កាបូប​ដែល​មាន​ទំហំ​សមរម្យ​ដើម្បី​រៀប​លុយ​ឲ្យ​បាន​ស្អាត មិន​ប្រជ្រៀត​គ្នា។

៩. គោរព​កាបូប​លុយ

នៅ​ពេល​ដែល​យើង​គោរព​នរណា​ម្នាក់ នោះ​គេ​ក៏​គោរព​យើង​វិញ​ដូច​គ្នា។ កាបូប​ក៏​ដូច​គ្នា​ដែរ គឺ​ហាម​មិន​ឲ្យ​បោះ​ចោល​ពាសវាលពាសកាល​ឡើយ។ ជៀសវាង​ទុក​កាបូប​ចោល​លើ​ដី និង​ហាម​បំផុត​ទុក​កាបូប​នៅ​លើ​ឥដ្ឋ​នៅ​ក្នុង​បន្ទប់​ទឹក ព្រោះ​នឹង​ធ្វើ​ឲ្យ​បាត់​ហុងស៊ុយ​អស់៕

ប្រភព៖ Kanha ប្រែសម្រួល ៖ Caramel

មតិយោបល់
អត្ថបទពេញនិយម