• 2019-07-03 04:09:55
  • ព័ត៌មាន

វីវរហើយ! ជប៉ុនប្រកាសអាសន្នឲ្យពលរដ្ឋជិត ៦០ម៉ឺននាក់ជម្លៀសខ្លួន ដោយសារភ្លៀងធ្លាក់ខ្លាំង

  • 2019-07-03 04:09:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរ​នៃ​ទីក្រុង Kagoshima ប្រទេស​ជប៉ុន បាន​ចេញ​សេចក្ដី​ប្រកាស​បន្ទាន់​នា​ថ្ងៃ​ពុធ​នេះ​ដើម្បី​ឲ្យ​ប្រជាជន​របស់​ខ្លួន​ជិត ៦០​ម៉ឺន​នាក់​ជម្លៀស​ខ្លួន​ទៅ​កាន់​ជម្រក​សុវត្ថិភាព និង​បញ្ចៀស​គ្រោះ​ថ្នាក់​ផ្សេង​ៗ​ក្រោយ​ភ្លៀង​ធ្លាក់​ខ្លាំង​ក្នុង​តំបន់។

យោង​តាម​សារព័ត៌មាន NHK ឲ្យ​ដឹង​ថា ទឹក​ភ្លៀង​កម្ពស់​ប្រមាណ​ជា ៩០០​មីលីម៉ែត្រ​បាន​ធ្លាក់​មិន​លើ​កោះ Kyushu ដែល​មាន​ទីក្រុង Kagoshima ចាប់​តាំង​ពី​ចុង​ខែ​មិថុនា​មក។ លើស​ពី​នេះ​ទៀត ភ្នាក់​ងារ​ឧតុនិយម បាន​ព្យាករណ៍​ថា​ភ្លៀង​អាច​នឹង​ធ្លាក់​រហូត​ដល់​ថ្ងៃ​ព្រហស្បតិ៍​ ហើយ​បង្កើន​ហានិភ័យ​ខ្ពស់​ពី​ទឹក​ជំនន់ និង​បាក់​ដី​ដែល​បង្ក​អាច​បង្ក​គ្រោះ​មហន្តរាយ​ធ្ងន់​ធ្ងរ​ដល់​ពលរដ្ឋ​ក្នុង​តំបន់។

គួរ​ឲ្យដឹង​ថា មនុស្ស​ប្រមាណ​ជា ២០០​នាក់ ត្រូវ​បាន​បាត់​បង់​ជីវិត​នៅ​ភាគ​ខាង​លិច​ប្រទេស​ជប៉ុន​កាល​ពី​ខែ​កក្កដា​ឆ្នាំ​មុន​ក្រោយ​ពេល​ដែល​ភ្លៀង​ធ្លាក់​ឥត​ឈប់ឈរ​បណ្ដាល​ឲ្យ​មាន​ការ​បាក់​ដី និង​ទឹក​ជំនន់៕

ប្រភព៖ Japantimes ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់