• 2019-07-04 04:17:14
  • សេដ្ឋកិច្ច

ងាយៗ! ប្រើប្រាស់​កម្មវិធី​នេះ អាច​ជួយ​សហគមន៍ ហើយ​រក​កម្រៃ​បានទៀត

  • 2019-07-04 04:17:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រព័ន្ធ​ឌីជីថល API បាន​ក្ដោប​យក​​​កម្មវិធី​ដែល​ទទួល​បាន​ពាន​លំដាប់​ពិភព​លោក​មួយ មានឈ្មោះ​ថា IdeaMart ដែល​ជា​កម្មវិធី​ទូរសព្ទ​​ បង្កើត​ឡើង​ក្នុថគោលបំណងផ្ដល់​ភាព​ងាយស្រួលសម្រាប់អ្នកប្រើប្រាស់ និង​ផ្ដល់ឱកាសឲ្យសហគ្រិនជាទាំងឡាយបង្កើតកម្មវិធីតាមបណ្ដាញ Smart។

តាមសម្ដីរបស់លោក ថូម៉ាស ហ៊ុន នាយកប្រតិបិត្តក្រុមហ៊ុន Smart Axiata បានលើកឡើងថា កម្មវិធី API បានឆ្លុះបញ្ចាំងពីកិច្ចខំប្រឹងប្រែងរបស់ក្រុមហ៊ុន ដើម្បីអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាក្នុងស្រុកជាមួយនិងចក្ខុវិស័យរបស់ក្រុមហ៊ុនដើម្បីក្លាយជាជើងឯកឌីជីថលកម្ពុជា។ លោកបន្ថែមទៀតថា៖ “បើទោះបីប្រទេសកម្ពុជា មានសក្ដានុពលដ៏ធំ និងប្រជុំធនធានមនុស្សដែលមានទេពកោសល្យក៏ដោយ ប៉ុន្តែវិសាលភាពនៃកម្មវិធីសម្រាប់អ្នកប្រើប្រាស់ និងឆ្នៃប្រឌិត នៅតែមានកម្រិត”។

ហេតុដូចនេះ ប៉ុន្មានខែខាងមុខនេះ កម្មវិធី IdeaMart បានបង្ហាញពីបណ្ដាញកម្មវិធីថ្មីរបស់កម្មវិធី Mobile Network APIs ដើម្បីផ្ដល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំ ព្រម​ទាំង​ត្រូវបានគេរំពឹងថា និងមានបើកទីផ្សាថ្មីៗជាច្រើនក្នុងការបង្កើតទីផ្សារកម្មវិធីទូរសព្ទ។

API មិនមែនសហការដៃគូរតែជាមួយក្រុមហ៊ុនធំៗនោះទេ តែមានការចូលរួមចាប់ពីអាជីវកម្មខ្នាតតូចបំផុត រហូតដល់ក្រុមហ៊ុនធំៗ ដែលធ្វើអោយអាជីវកម្មតូចៗ មានឱកាសក្នុងការរកប្រាក់ចំណេញ តាមរយៈឌីជីថល។

សម្រាប់ព័ត៌មានបន្ថែមលើកម្មវិធី IdeaMart ឬតាមដាននៅលើគេហទំព័រហ្វេសបុក Smart for Cambodia ដើម្បីទទួលបានព័ត៌មានថ្មីៗលើការច្នៃប្រឌិតផ្សេងៗទាក់ទងនិងកម្មវិធី API៕

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់