• 2019-07-16 04:40:41
  • ចរាចរណ៍

ថ្ងៃនេះ ផ្លូវរត់ប្រណាំងរថយន្ត​ជាង ២គីឡូម៉ែត្រ ចាប់​ផ្ដើម​អ៊ុតបេទីម​ហើយ នៅ​ខេត្តកំពង់ស្ពឺ

  • 2019-07-16 04:40:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​នេះយេីង​ចាប់ផ្ដើម​អ៊ុត​បេទីម​នៅលេីផ្លូវ​រត់​ប្រណាំង​រថយន្ត​ ប្រវែង​២.២១៧ម៉ែត្រ​ដែលបាន​រួមគ្នា​បង្កេីត​អោយមានជាលេីកទីមួយ​ នៅក្នុងតំបន់អភិវឌ្ឍន៍ម៉ុង​ ឫទ្ធី​សែនជ័យ​ឃុំសែនដី​ ស្រុកសំរោងទង​ ខេត្ត​កំពង់​ស្ពឺ​​រវៀង​ក្រុម​ហ៊ុន​ម៉ុង​ ឫទ្ធី​គ្រុប​ ជាមួយ​លោក​ Yamamoto Japan។ នេះ​បើយោងតាម​ផេក​ផ្លូវការ​របស់ ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី ដែល​បាន​បង្ហោះ​នៅ​ព្រឹក​ថ្ងៃ​ទី ១៦ កក្កដា​នេះ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា គម្រោង​ខាង​លើ​នេះ ​នឹង​ចាប់ផ្ដើម​ដំណើរ​ការ​សាកល្បង​ដេីម​ឆ្នាំ​២០២០ ខាងមុខ​នេះ​ ពេលនោះ និងមាន​ភ្ញៀវ​ជាតិ​អន្តរជាតិ​មកចូលរួម​ ព្រមទាំង​មាន​ព្រឹត្តិការណ៍​ជាច្រើន​ទៀត​នៅ​ក្នុង​តំបន់​នោះ​៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់
អត្ថបទពេញនិយម