• 2019-08-12 10:23:23
  • សេដ្ឋកិច្ច

គម្រោង New Landmark ធានាជួលត្រឡប់ក្នុងអត្រាខ្ពស់ ២៤% ​រយៈពេល ២ ឆ្នាំ

  • 2019-08-12 10:23:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខេត្តព្រះសីហនុ​បានក្លាយ​ជាជង្រុក​នៃគម្រោង​អភិវឌ្ឍន៍​ធំៗ ទាំង​គម្រោង​លំនៅដ្ឋាន ខុនដូ អគារ​ពាណិជ្ជកម្ម អគារ​អភិវឌ្ឍន៍​ចម្រុះ និង​គម្រោង​បែប​លម្ហែកាយ​ដ៏សម្បូរ​បែប។ គិតមកដល់​ពេលនេះ​ មានគម្រោង​តិចតួច​នៅឡើយ ដែលបាន​បញ្ចប់​ការ​សាងសង់ ប៉ុន្តែ​គម្រោង​ភាគច្រើន នឹងត្រូវបញ្ចប់​ ចាប់ពីឆ្នាំ ២០២១ ទៅ។

គម្រោង New Landmark គឺជាអគារអភិវឌ្ឍន៍ចម្រុះដ៏ធំមួយ ដែលមានរហូតដល់ ៤ អគារ ហើយអគារ (B) គ្រោងនឹងបញ្ចប់នៅត្រឹម ឆ្នាំ២០២១ ខាងមុខ។ New Landmark មានលំនៅដ្ឋានសរុបចំនួន ៤០០៩ យូនីត ចែកជាអាផាតមេន ៣៥៤៥ យូនីត និងសណ្ឋាគារចំនួន ៤៦៤ បន្ទប់។ គម្រោងទាំងមូលមាន ផ្ទៃដីសាងសង់ទំហំ ២០ ម៉ឺនម៉ែត្រការ៉េ នៅក្នុងទីក្រុង ជាប់នឹងតំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតនៃក្រុងព្រះសីហនុ។ 

ភាពអស្ចារ្យមិនមែនជាអ្វីតែម្យ៉ាង ដែលមាននៅក្នុងគម្រោង New Landmark  ប៉ុណ្ណោះទេ ប៉ុន្តែជាមួយការគិតគូពីឱកាសវិនិយោគ និងផលចំណេញសម្រាប់អ្នកទិញគឺជាផ្នែកដ៏សំខាន់ ដែលម្ចាស់គម្រោងបានផ្តោតលើជាចម្បង។  

លោក Fei Lu ជានាយកផ្នែកលក់របស់គម្រោង  New Landmark ​បានមានប្រសាសន៍ថា ដើម្បី​អបអរសាទរ​ដល់គម្រោង​ថ្មីនេះ New Landmark សម្រេចផ្តល់​អត្ថប្រយោជន៍​ដល់អតិថិជន​ទាំងអស់​ឲ្យទទួលបាន​ការធានា​ជួលត្រឡប់់ក្នុង​អត្រា ២៤% ក្នុង​រយៈពេល ២ ឆ្នាំ។

លោកបាន​បន្ថែមថា ចាប់តាំងពីមាន​ការផ្តល់​ជូនការជួលត្រឡប់​ខ្ពស់​មក អតិថិជន​ទាំងចាស់​ទាំងថ្មី​បានចាប់អាម្មណ៍​ច្រើន​លើគម្រោង​នេះ ដូច្នេះ​ហើយ​ ដើម្បី​ឆ្លើយតប​ការស្នើសុំ​របស់​អតិថិជន​ជា​បន្តបន្ទាប់ គម្រោង New Landmark នឹង​នៅតែ​បន្តផ្តល់ជូន​ការធានា​ជួលត្រឡប់ដ៏ល្អបំផុត។ 

លោក Fei បានលើកឡើងពីគុណសម្បត្តិ ៩ ចំណុចរបស់គម្រោង New Landmark៖   ១) អគាររបស់ New Landmark ឈរនៅលើតំបន់ស្នូលនៃក្រុងព្រះសីហនុ ដែលមានចម្ងាយតែ ១ នាទីប៉ុណ្ណោះពីរង្វង់មូលតោពីរ និងនៅជិតផ្លូវលេខ៣០០ (ផ្លូវពូលូវៃ)។

២) ជាប់មាត់សមុទ្រ អមដោយទិដ្ឋភាពសមុទ្រ ដែលមានចម្ងាយត្រឹមតែ ២០០ ម៉ែត្រពីឆ្នេរខ្សាច់ដ៏ស្រស់ស្អាតបំផុតនៅលើពិភពលោក គឹ"ឆ្នេរអូឈើទាល"។

៣) ផ្តល់ទំនុកចិត្តដោយសារគម្រោងត្រូវបានសាងសង់ដោយក្រុមហ៊ុនលំដាប់កំពូលនៅលើពិភពលោក "ក្រុមហ៊ុនចិន China Construction Group"។ 

៤) ផ្តល់ជូនផលចំណេញពីការជួលត្រលប់ក្នុងអត្រាខ្ពស់ចាប់ពី ១០% -១៥% ដែលអត្រាជួលត្រលប់នេះខ្ពស់ជាគម្រោងផ្សេងៗនៅអាស៊ីអាគ្នេយ៍។ 

៥) បូទីកអាផាតមេនបំពាក់ដោយបរិក្ខារ និងគ្រឿងសង្ហារិមប្រណិត។

៦) សេវាកម្មនៅក្នុងគម្រោងមានដូចជា៖ រួមទាំងកាស៊ីណូធំជាងគេនៅក្នុងខេត្តព្រះសីហនុ ដែលមានទំហំ ១ ម៉ឺនម៉ែត្រការ៉េ  ក្លឹបហាត់ប្រាណ ហាងទំនិញ ក្លឹបកំសាន្ត អាងហែលទឹក កន្លែងបើកបរជាដើម ។ល។

៧) ក្នុងពេលជាមួយគ្នានេះដែរ New Landmark នឹងមានកន្លែងទឹករាំដំបូងនៅក្នុងខេត្តព្រះសីហនុ ដែលមានទំហំជិត ២ ពាន់ម៉ែត្រការ៉េ។ 

៨) សហគមន៍អេកូវ័យឆ្លាតដំបូងគេ ដែលប្រើប្រាស់ប្រព័ន្ធ QR ក្នុងការត្រួតពិនិត្យ ចាក់សោរដោយប្រើស្នាមម្រាមដៃ ប្រព័ន្ធអ៊ីនធើណិតឥតគិតថ្លៃ ទឹកបរិសុទ្ធ ដែលមានគុណភាពល្អ។

៩) ផ្តល់កម្មសិទ្ធិកាន់កាប់រហូត (Freehold) បើនិយាយអំពីតម្លៃវិញ New Landmark ក៏ជាគម្រោងលំនៅដ្ឋានតម្លៃសមរម្យមួយដែរ ដែលយូនីតរបស់វាមានតម្លៃត្រឹមតែចាប់ពី​ ៤​ ម៉ឺនដុល្លារប៉ុណ្ណោះ៕ 

អត្ថបទ៖ សំរិទ្ធ កុម្ភៈ

មតិយោបល់