• 2019-08-22 00:46:00
  • ចរាចរណ៍

មុន​បន្តដំណើរទៅអឺរ៉ុប ចូល​ទស្សនា​ទីក្រុង​ដូហា​ជាមួយ​ Free Transit Visa

  • 2019-08-22 00:46:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ធម្មតា ក្នុង​ការ​ហោះហើរ​​​ទៅ​កាន់គោលដៅ​អឺរ៉ុប ឬ​អាមេរិក អ្នក​ដំណើរទាំងអស់តែងតែ​ត្រូវ​ឈប់​ប្ដូរ​ជើងហោះហើរ (Stopover)​ ក្នុង​ទីក្រុង​ណាមួយជាក់​​ជាមិនខាន ។​ ឱកាស​ល្អ​ សម្រាប់​អ្នក​ធ្វើដំណើរ​ តាម​ជើង​ហោះ​ហើរ​អាកាសចរណ៍​កាតា​ អ៊ែវ៉េ​ (Qatar Airways)​ នឹង​ទទួល​បាន​ការ​ផ្ដល់​ទិដ្ឋាការ​ Transit Visa  ​ដោយ​ឥត​គិតថ្លៃ ​សម្រាប់​អ្នក​ចង់​ចូល​កម្សាន្ត​ក្នុង​ទីក្រុង​ដូហា។​

ទី​ក្រុង​ដូហា​ (Doha) ​នៃ​ប្រទេស​កាតា ​កំពុង​ក្លាយ​ជា​ទី​ពេញ​និយម​របស់​ភ្ញៀវ​ទេសចរ​មក​ពី​គ្រប់​បណ្តា​ប្រទេស​នានា​។​ ​ទីក្រុង​ដ៏​ទំនើប​ និង​​ស៊ីវិល័យ​មួយ​នេះ​ ​ប្រមូល​ផ្ដុំ​ទៅ​ដោយ​វប្បធម៌ ប្រពៃណី និង​ទំនៀមទម្លាប់​ជា​ច្រើន​នៃ​តំបន់​មជ្ឈិមបូព៌ា​ ហើយ​អ្វី​ទាំង​នេះ អាច​ជា​បទពិសោធន៍​ដ៏​ថ្មី​ស្រឡាង​មួយ​ ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​ទស្សនា​ ប្រទេស​ដ៍​តូច​មួយ​នេះ។​

អ្នក​ដំណើរ​អាច​​ដាក់​ពាក្យ​ស្នើរសុំ​ទិដ្ឋាការ Transit Visa  ដោយ​ឥត​គិតថ្លៃ​​រហូត​ដល់​៩៦​​ម៉ោង (៤ថ្ងៃ) នោះ​លោក​អ្នក​អាច​​ដើរ​ទស្សនាកម្សាន្ត​​ក្នុង​ទីក្រុង​ដ៏​ទាន់​សម័យ​​មួយ​នេះ​ ដើម្បី​ទទួល​យក​បទពិសោធន៍​ថ្មីៗ​ មុន​នឹង​បន្ត​ជើង​ហោះហើរ​ទៅ​កាន់​គោល​ដៅ​ផ្សេងៗ​ទៀត។​

តំបន់​ទេសចរណ៍​សំខាន់ៗ​ក្នុង​ទីក្រុង​មួយ​នេះ​ មាន​ច្រើន​ដូច​ជា​ សារមន្ទីរ​សិល្បៈ​ឥស្លាម​ សារ​មន្ទីរ​ជាតិ​ ផ្សារ​ Waqif​ កោះ​សិប្បនិម្មិត​The Pearl Qatar​ ភូមិ​វប្បធម៌​ វាល​ខ្សាច់​សាហ្វារី​ កោះ​Banana​ ផ្សារ​ទំនើប​ Qatar Villagio ​ផ្សារ​ទំនើប​ Doha Festival City ​ផ្សារ​ទំនើប​ Gulf។ ​

ដើម្បី​ស្វែង​រកព​ត៌​មាន​ក្នុង​ការ​រៀប​ចំ​ និង​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​ ឬ​តាម​ដាន​អំពី​ពាក្យ​សុំ​របស់​លោក​អ្នក​ សូម​ចូល​ទៅ​កាន់​គេហទំព័រ​÷​​ https://transitvisa.qatarairways.com

លក្ខ​ខណ្ឌ​សម្រាប់​ការ​ស្នើរ​សុំទិដ្ឋាការ​៖​

1.     លិខិតឆ្លងដែនថតចម្លង ដែលមានសុពលភាពយ៉ាងតិច ០៦ខែ

2.    កក់សំបុត្រយន្តហោះ ជាមួយក្រុមហ៊ុនអាកាសចរណ៍ កាតាអ៊ែវ៉េ (Qatar Airways)  

3.    ការ​ឈប់​ប្ដូរ​ជើងហោះហើរ​ យ៉ាងតិចចាប់ពី៥ម៉ោងឡើងទៅ យ៉ាងណាមិញ​ សម្រាប់អ្នកដែលមានបំណងចង់ទៅលេងប្រទេសកាតាផ្ទាល់​ ទិដ្ឋាការទេសចរណ៍ (Tourist Visa) មានតម្លៃ​ត្រឹមតែ 42ដុល្លារប៉ុណ្ណោះ។

សម្រាប់ព​ត៌​មានបន្ថែម សូម​ចូលទៅ​កាន់​គេហទំព័រខាងក្រោម÷ https://qatar.vfsevisa.com

សម្រាប់ការកក់សំបុត្រ ជាមួយអាកាសចរណ៍កាតា អ៊ែរវ៉េ សូម​ចូលទៅ​កាន់គេហទំព័រ÷ www.qatarairways.com/kh  ឬទាក់ទងមកកាន់ការិយាល័យកាតា​អ៊ែវ៉េ ដែលនៅជិតលោកអ្នកបំផុត ឬក៍ភ្នាក់ងារទេសចរណ៍ ។

អត្ថបទ៖ Sponsored

មតិយោបល់
អត្ថបទពេញនិយម