• 2019-09-10 03:34:08
  • សេដ្ឋកិច្ច

គម្រោង "បុរី អាម៉ូរី ៧មករា" បើកលក់វគ្គទី២ ជាផ្លូវការ

  • 2019-09-10 03:34:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពី​ថ្ងៃ​អាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្រុមហ៊ុនអចលនទ្រព្យអាម៉ូរី បានប្រារព្ធពិធីសម្ពោធបើកលក់ជាផ្លូវការគម្រោង “អាម៉ូរីប្រាំពីរមករា” ជាលើកទីពីរ នៅសណ្ឋាគារ the Raffles Hotel Le Royal។

អតិថិជនសក្តានុពល សម្រាប់ការបើកលក់លើកនេះប្រមាណ 300នាក់​បាន​ចូលរួម ហើយ​ លោក សួន វីរៈតារា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យអាម៉ូរី បានមានប្រសាសន៍ថា៖ «គម្រោង បុរី អាម៉ូរី ៧មករា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់ប្រជាពលរដ្ឋទាំងអស់ដែលមានលទ្ធភាពក្នុងការធ្វើការវិនិយោគទៅលើវិស័យអចលនទ្រព្យខ្នាតតូច និងមធ្យម។»

ទន្ទឹម​នឹង​គ្នា​នេះ​ដែរ អ្នកស្រី ស៊ី មែនឌី អគ្គនាយក​រង​ក្រុម​ហ៊ុន​ អាម៉ូរី ខូ អិលធីឌី បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ថា ដោយសារ​តែ​មាន​ការ​យល់​ឃើញ​ និង​ការ​សិក្សា​យ៉ាង​ច្បាស់​លាស់​លើ​សក្កដានុពល​អចលនទ្រព្យ​​នៅ​កម្ពុជា​ ស្រប​ពេល​ដែល​ប្រទេស​ជាតិ​​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ក្នុង​អត្រា​កំណើន​ជាង ៧% ក្នុង​រយៈពេល​៥ឆ្នាំ​ជាប់​ៗ​គ្នា ដែល​បាន​ជំរុញ​ឲ្យ​ប្រជាជន​របស់​យើង​មាន​ជីវភាព​ធូរធារ​ទើប​ក្រុមហ៊ុន អាម៉ូរី ខូ អិលធីឌី បាន​សម្រេច​បោះជំហាន​របស់​ខ្លួន​ដើរ​តួយ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ដល់​ប្រជាពលរដ្ឋ​ទាំង​អស់​ដែល​មាន​លទ្ធភាព​ក្នុង​ការ​ធ្វើ​ការ​វិនិយោគ​ លើ​វិស័យ​អចលនទ្រព្យ​ខ្នាតតូច និង​មធ្យម។

បន្ថែម​លើ​នេះ​ អ្នក​ស្រី​បន្ដថា ជាក់​ស្ដែង​ការ​ដែល​ក្រុមហ៊ុន​សម្រេច​បើក​ពិធី​សម្ពោធការ​លក់​វគ្គទី២ ជាផ្លូវ​ការ​នៅពេល​នេះ​ជា​ការ​ឆ្លើយ​តប​នឹង​កំណើន​របស់​ប្រជាពលរដ្ឋ​ ដែល​ចេះ​តែ​កើន​ឡើង​ជា​លំដាប់​នៅ​ក្នុង​រាជធានី​ភ្នំពេញ ពិសេស​គឺជួយ​ផ្ដល់​បរិយាកាស​រស់​នៅ​ដល់​ប្រជាពលរដ្ឋ​​ឲ្យ​កាន់តែ​មាន​ភាព​ទំនើប​ទាន់​សម័យ។

គួរកត់សម្គាល់​ថា ទីតាំងនៃគម្រោង បុរី អាម៉ូរី ៧មករា បានបង្ហាញខ្លួនស្ថិតនៅចំទីប្រសព្វសក្តានុពលសេដ្ឋកិច្ចរវាងតំបន់ពាណិជ្ជកម្ម ទីក្រុងរណបជ្រោយចង្វារ ព្រមទាំងគម្រោងអភិវឌ្ឍន៍ល្បីឈ្មោះធំៗជាច្រើនដ៏ទៃទៀតស្ថិតនៅជុំវិញទីតាំងបុរី។ ចំណុចពិសេសរបស់បុរី អាម៉ូរី ៧មករា គឺមានដងព្រែកធម្មជាតិ ដែលញុំាំងឲ្យគម្រោងមានទេសភាពដ៏ស្រស់ត្រកាល ត្រូវបានធ្វើនៅលើផ្ទៃដីចំនួន៣២ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវរដ្ឋ៧មករា ដែលតភ្ជាប់ពីផ្លូវជាតិលេខ៦ទៅកាន់ផ្លូវលោកឧកញ៉ាលីយ៉ុងផាត់ និងភ្ជាប់បន្ថែមទៅកាន់ផ្លូវជាតិលេខ៥ ដែលពោពេញដោយសក្តានុពលអភិវឌ្ឍន៍ខ្ពស់ និងជាទីប្រជុំជនដ៏កុះករបំផុតក្នុងរាជធានីភ្នំពេញ។ ទីតាំងសក្កានុពលខ្លាំងដែលនៅជិតបុរី អាម៉ូរី ៧មករា គឺមានដូចជា សួនសត្វសាហ្វារីវើល វិមានឈ្នះ ឈ្នះ ពហុកីឡាដ្ឋានជាតិមរតកតេជោ និង សួនទឹក ហ្គោលឌិនស៊ីធីធំជាងគេនៅអាស៊ី និងគម្រោងបុរីល្បីៗជាច្រើនទៀត។

តាមរយៈការបើកលក់ជាផ្លូវការវគ្គទី២នេះ អតិថិជនដែលបានចូលរួមក្នុងពិធីនេះ នឹងទទួលបានបណ្ណសាច់ប្រាក់បញ្ចុះតម្លៃចំនួន $3 000 និងបណ្ណផ្តល់ជូនគ្រឿងសង្ហារឹមមួយឈុតធំដោយឥតគិតថ្លៃ សម្រាប់ការទិញផ្ទះពាណិជ្ជកម្មប្រភេទA និងB ដែលនឹងបើកលក់ក្នុងខែតុលាខាងមុខនេះ។ លើសពីនេះទៅទៀត អតិថិជនដែលទិញក្នុងឳកាសបើកលក់នេះនឹងទទួលបានការ ចាប់រង្វាន់ផ្សងសំណាងដែលរួមមាន រង្វាន់ធំ ដីឡូតិ៍ 5m*20m ប័ណ្ណសាច់ប្រាក់ $1 000 $2 000 និង $3 000បន្ថែមទៀតផងដែរ។

ក្នុងដំណាក់កាលទី២នេះ បុរី អាម៉ូរី៧មករា មានផ្តល់ជូនជម្រើសចំនួន៤ដូចជា៖ ជម្រើសទី១ ដីទំហំ៥មX២០ម ជម្រើសទី២ ដីទំហំ១០មX២០ម ជម្រើសទី៣ ដីទំហំ២០មX៣០ម និងជម្រើសទី៤ ផ្ទះវីឡាកូនកាត់ទំហំ៥មX១២ម។

គួរបញ្ជាក់ផងដែរថា បុរីអាម៉ូរី ៧មករា គឺជាគម្រោងដែលផ្តល់ប្រាក់ចំណេញ និងមានភាពទទួលខុសត្រូវខ្ពស់ក្នុងការអភិវឌ្ឍន៍គម្រោងរបស់ខ្លួនអោយបានល្អប្រសើរ និងតាមផែនការច្បាស់លាស់។

  • សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖

  • លោកស្រី ស៊ី មែនឌី ប្រធានគ្រប់គ្រង

  • ទូរសព្ទ៖ 089 999 996

អត្ថបទ៖ Sponsor

មតិយោបល់
អត្ថបទពេញនិយម