• 2019-09-10 07:31:09
  • សេដ្ឋកិច្ច

ស្មានមិនដល់! សំបុត្រយន្ដហោះពីជប៉ុនទៅកូរ៉េខាងត្បូង ថោកជាង១០ដុល្លារ ក្រោយសង្គ្រាមសេដ្ចកិច្ច

  • 2019-09-10 07:31:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ពេល​ដែល​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​ជប៉ុន និង​កូរ៉េខាងត្បូង កំពុង​កើត​ឡើង​យ៉ាង​ក្ដៅ​គគុក តម្លៃ​សំបុត្រ​យន្ដហោះ​រវាង​ប្រទេស​ទាំង​ពីរ​ធ្លាក់​ចុះ​មក​នៅ​ក្រោម ១០​ដុល្លារ។

យោង​តាម​តម្លៃ​សំបុត្រ​ក្នុង Nikkei Asian ឲ្យ​ដឹង​ថា ជើង​ហោះ​ហើរ​ពី​ទីក្រុង​សេអ៊ូល ទៅ​កាន់ Fukuoka មាន​តម្លៃ​ត្រឹម​តែ ១០ ០០០​វ៉ុន (៨,៣៨​ដុល្លារ) ប៉ុណ្ណោះ​សម្រាប់​ជើង​ហោះ​ហើរ​តម្លៃ​ធូរ Eastar Jet។ ដោយ​ឡែក​សម្រាប់​ការ​ហោះ​ហើរ ត្រឡប់​មក​វិញ​មាន​តម្លៃ​ត្រឹម ១ ០០០​យ៉េន (៩,៣៥​ដុល្លារ) ប៉ុណ្ណោះ។ តម្លៃ​នេះ មិន​រួម​បញ្ចូល​ថ្លៃ​ពន្ធ និង​ការ​បង់​បន្ថែម​ផ្សេង​ទៀត​នោះ​ទេ​ពោល​គឺ​ថ្លៃ​សរុប​ប្រមាណ​ជា ៧ ៥៩០​យ៉េន (៧១​ដុល្លារ)។ យ៉ាង​ណា​ក៏​ដោយ តម្លៃ​នេះ​នៅ​តែ​ថោក​ជាង​ឆ្ងាយ​ពី​តម្លៃ​ធម្មតា​ជា​រៀង​រាល់​ឆ្នាំ​ដែល​ជា​ការ​ធ្លាក់​ចុះ​ប្រមាណ​ជា ៦០-៨០% បើ​ធៀប​នឹង​ឆ្នាំ​មុន​។

គួរ​ឲ្យ​ដឹង​ថា សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​កំពុង​ឡើង​កម្ដៅក្រោយ​ពេល​ដែល​ជប៉ុន​បោះបង់​កូរ៉េខាងត្បូង​ចេញ​បញ្ជី​ប្រទេស​ដែល​មាន​ការ​នាំ​ចេញ​ផលិត​ផល​លឿន ដោយ​រដ្ឋាភិបាល​ទីក្រុង​តូក្យូ​ប្រកាស​កាល​ពី​ថ្ងៃ​ទី ១​ខែ​កក្កដា​ថា​ខ្លួន​នឹង​រឹត​បន្ដឹង​ការ​នាំ​ចេញ​វត្ថុ​ធាតុ​ដើម​គីមី​ចំនួន​បី​ប្រភេទ​សម្រាប់​ផលិត​បន្ទះ​ឈីប និង​ស្គ្រីន​បង្ហាញ​រូប​ភាព​ទៅ​កាន់​ប្រទេស​កូរ៉េខាង​ត្បូង៕

ចុចអាន ៖

ប្រភព៖ CNN ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់
អត្ថបទពេញនិយម